ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​អចលនទ្រព្យ​ស្នើ​ឱ្យធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ដីធ្លី

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ សមាគម​អចលនទ្រព្យ​វៀតណាម​បាន​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ដីធ្លី និង​ច្បាប់​ស្ដី​ពី​ការ​ជួញដូរ​អចលនទ្រព្យ ដើម្បី​បង្កើន​លក្ខខណ្ឌ​អំណោយផល​សម្រាប់​វិនិយោគិន​ក្នុង​ការ​វិនិយោគ​លើ​វិស័យ

ប្រទេស​វៀតណាម ៖ សមាគម​អចលនទ្រព្យ​វៀតណាម​បាន​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ដីធ្លី និង​ច្បាប់​ស្ដី​ពី​ការ​ជួញដូរ​អចលនទ្រព្យ ដើម្បី​បង្កើន​លក្ខខណ្ឌ​អំណោយផល​សម្រាប់​វិនិយោគិន​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ។

ប្រធាន​សមាគម​អចលនទ្រព្យ​ទីក្រុង​ហូ​ជី​មិ​ញ លោក Le Hoang Chau បាន​និយាយ​ថា សមាគម​បាន​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន​២ ដើម្បី​អនុញ្ញាត​ឲ្យ​បណ្ដា​សហគ្រាស​លក់​គម្រោង​ពេញលេញ ឬ​ផ្នែក​នៃ​គម្រោង​បន្ទាប់​ពី​បញ្ចប់​ការដ្ឋាន​សាងសង់ ។ ច្បាប់​ទាំងនេះ​គួរតែ​ពិចារណា​ទៅ​លើ​ការ​ផ្ទេរកម្មសិទ្ធិ​នៅ​ក្នុង​ដំណើរការ​នៃ​ការ​វិនិយោគ និង​គម្រោង​ជួញដូរ​អចលនទ្រព្យ ។

លោក​Chau និយាយ​ថា ៖ « ការ​វិនិយោគ​លើ​គម្រោង​អចលនទ្រព្យ​មាន​ច្រើន​ដំណាក់កាល ។ ការ​ផ្ទេរកម្មសិទ្ធិ​នៃ​គម្រោង​មួយ គឺជា​សកម្មភាព​មួយ​ក្នុង​ចំណោម​វិនិយោគិន ។ វិនិយោគិន​ដែល​លក់​គម្រោង មិន​បាន​បំពេញ​នីតិវិធី​នៃ​ការងារ​រដ្ឋបាល ឬ​ដំណាក់កាល​នៃ​ការ​វិនិយោគ​ទេ ចំណែក​វិនិយោគិន​ដែល​ទិញ​គម្រោង​គួរតែ​បំពេញ​នូវ​កិច្ចការ​ទាំងនេះ » ។

នៅ​ក្រោម​បទ​ប្ប​ញ្ញាត្តិ​នេះ ការ​ផ្ទេរសិទ្ធិ​ទាំងមូល ឬ​ផ្នែក​ខ្លះ​នៃ​គម្រោង ត្រូវ​តែ​មាន​ប្លង់​លម្អិត​ទៅ​តាម​មាត្រដ្ឋាន​១​ភាគ​៥០០ ឬ​ត្រូវ​បាន​អនុម័ត​ដោយ​ប្លង់​មេ ដើម្បី​បំពេញ​សំណង និង​សម្អាត​ការដ្ឋាន ហើយ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ដីធ្លី​សម្រាប់​ផ្ទេរកម្មសិទ្ធិ​នៃ​គម្រោង​។ ប្រសិនបើ​ការ​ស្នើ​សុំ​ត្រូវ​បាន​អនុម័ត​នោះ ការ​ផ្ទេរកម្មសិទ្ធិ​នៃ​គម្រោង គឺ​ដំណើរការ​ដោយ​រលូន ។

សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​វៀតណាម​ក៏​បាន​ស្នើ​ទៅ​រដ្ឋាភិបាល លុប​ចោល​មាត្រា ១៧១ នៃ​ច្បាប់​ស្តី​ពី​ការ​អនុម័ត​ផែនការ​លំនៅ​ឋាន ការ​វិនិយោគ​សម្រាប់​ការ​កសាង​គម្រោង​ផង​ដែរ ។

លោក Tran Ngoc Quang អគ្គលេខាធិការ​នៃ​សមាគម​អចលនទ្រព្យ​វៀតណាម បាន​និយាយ​ថា សមាគម​បាន​គាំទ្រ​ចំពោះ​សំណើ​របស់​សមាគម​អចលនទ្រព្យ​ទីក្រុង​ហូ​ជី​មិ​ញ និង សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​វៀតណាម ហើយ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​រដ្ឋសភា ធ្វើ​វិសោធនកម្ម​លើ​បទ​ប្បញ្ញត្តិ​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​ស្ដី​ពី​ដីធ្លី ឆ្នាំ​២០១៣ ដើម្បី​បង្កើត​ឲ្យ​មាន​តម្លាភាព​ក្នុង​វិស័យ​ដីធ្លី ៕