ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ ! មនុស្ស​ពេញ​រថយន្ត​ក្រឡាប់​អូស​ទៅ​បុក​របង​សាលា​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០​មួយ​គ្រឿង​បាន​ក្រឡាប់​អូស​ទៅ​បុក​របង​សាលា រួច​បន្ត​អូស​ទៅ​បុក​ចូល​តូប​លក់​ចាប់ហួយ​មួយ​កន្លែង​បណ្ដាល​ឲ្យ​ …

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០​មួយ​គ្រឿង​បាន​ក្រឡាប់​អូស​ទៅ​បុក​របង​សាលា រួច​បន្ត​អូស​ទៅ​បុក​ចូល​តូប​លក់​ចាប់ហួយ​មួយ​កន្លែង​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ ស្រាល​៤​នាក់ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​សាលារៀន​សុវណ្ណ​ភូមិ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

អ្នក​បើករថយន្ត និង​អ្នក​រួម​ដំណើរ មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​ឡើយ ប៉ុន្តែ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គេ​មាន​គ្នា​៥​នាក់​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ បាន​ជិះ​រថយន្ត ម៉ាក ឡិច​ស៊ី​ស ៤៧០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-1235 ធ្វើ​ដំណើរ​ចេញពី​ក្រុងព្រះសីហនុ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង គោលបំណង​ចូល​មក​ភ្នំពេញ​វិញ ខណៈ​មក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​មាន​ឆ្កែ​១​ក្បាល​បាន​រត់​កាត់​ពីមុខ​រថយន្ត ពេល​នោះ​គាត់​បាន​ព្យាយាម​បួង​ចង្កូត​គេច ក៏​ក្រឡាប់​ផ្ងារជើង​ឡើង​លើ និង​បាន​អូស​ទៅ​បុក​បុក​របង​សាលារៀន​សុវណ្ណ​ភូមិ​ខូចខាត​អស់​មួយ​ចំនួន និង​បន្ត​ទៅ​បុក​តូប​លក់​ចាប់ហួយ​បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន ។

ក្រោយ​កើតហេតុ​បន្តិច​គេ​ឃើញ​មាន​ក្រុម​សង្គ្រោះ​បន្ទាន់​អង្គភាព​៧១១​បាន​មក​ដល់​ភ្លាម​ៗ ហើយ​បាន​ដឹក​អ្នក​របួសធ្ងន់​ម្នាក់​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ចំណែក​ភាគី​ម្ចាស់​តូប​រង​គ្រោះ​បាន​ចរចា​សង​ជា​សំណង​ដ្បើ​ម្បី​បញ្ចប់រឿង ចំណែក​របង​សាលា​ដែល​ខូចខាត​រង​ចាំ​ព្រឹក​ឡើង​ហៅ​ជាង​មក​ជួសជុល​សង​វិញ រីឯ​រថយន្ត​ដែល​ក្រឡាប់​នោះ​ត្រូវ​បាន​ខាង​សាច់ញាតិ​ហៅ​ខាង​រថយន្ត​ស្ទូច​ៗ​យក​ទៅ​ជួសជុល​ផង​ដែរ ៕