ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត ! ប្រើ​ឲ្យ​ទៅ​ទិញ​ថ្នាំ ប្អូនប្រុស​បង្កើត​បែរជា​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​និង​បក្សពួក​២​នាក់​ត្រូវ​បាន​បងប្រុស​បង្កើត​របស់​ខ្លួន​ចាប់ខ្លួន​យក​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ក្រាំងធ្នង់​បន្ទាប់​ពី​បាន​នាំ​គ្នា​ …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​និង​បក្សពួក​២​នាក់​ត្រូវ​បាន​បងប្រុស​បង្កើត​របស់​ខ្លួន​ចាប់ខ្លួន​យក​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ក្រាំងធ្នង់​បន្ទាប់​ពី​បាន​នាំ​គ្នា​ដោះ​គ្រឿង​ម៉ូតូ​ទៅ​បញ្ចាំ​យក​ប្រាក់​ស៊ីចាយ​អស់ ។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២ និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ខារ៉ាអូខេ​ឌី​យ៉ា​ម៉​ង់ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​១៩៨៦ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ កាន ឌួ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក មាន​ទីលំនៅ​ភូមិ​ត្រពាំង​វៀន សង្កាត់​ក្រាំ​ធ្នង់ ខណ្ឌ​សែន​សុខ ម៉ូតូ​ដែល​ក្រុម​ជនសង្ស័យ​យក​ទៅ​បញ្ចាំ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DF-2082 ។ ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ១-​ឈ្មោះ កាន ឌី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រ​ពាំ​វៀន សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​ជន​រង​គ្រោះ​ម្ចាស់​ម៉ូតូ​, ២-​ឈ្មោះ គង់ ដា​វិត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​, ៣-​ឈ្មោះ លី សុខ​ឧត្តម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ចំណែកឯ​បក្សពួក​ម្នាក់​ទៀត​ដែល​រត់​ពេ​ច​ខ្លួន​បាត់​មានឈ្មោះ មេឃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ កូន​គាត់​មាន​អាកា​រៈ​ក្តៅខ្លួន ហើយ​គាត់​បាន​ប្រើ​ឈ្មោះ កាន ឌី ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​ទៅ​ទិញ​ថ្នាំពេទ្យ​ឲ្យ​កូន​របស់​ខ្លួន ខណៈ​ពេល​ទិញ​ថ្នាំ​បាន​ហើយ ជនសង្ស័យ​បាន​យក​ម៉ូតូ​បងប្រុស​យក​ទៅ​បាត់​មិនឃើញ​ជិះ​ត្រឡប់​មក​ឱ្យ​វិញ​ទេ រហូត​ដល់​ល្ងាច​ពុំ​ឃើញ​យក​មក​វិញ​ក៏​សំរេចចិត្តរ​ត់ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំងធ្នង់​ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍ ។ បន្ទាប់​មក​ដោយ​មានការ​សង្ស័យ​ក៏​បាន​នាំ​បងប្អូន​ជិះ​ម៉ូតូ​ដើរ​រក ក៏​បាន​ជួប​ជនសង្ស័យ​ទាំង​៣​នាក់​កំពុង​ជិះ​ម៉ូតូ​របស់​គាត់​នៅ​ចំណុច​ខាងលើ ក៏​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថ​កិ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំងធ្នង់ ដើម្បី​សាកសួរ​បន្ត ។

ក្រោយ​ពី​ឃាត់ខ្លួន ជនសង្ស័យ​ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​ជន​រង​គ្រោះ​បាន​សារ​ថា ខ្លួន​បាន​ដោះ​ក្បាំង កុង​ទ័​រ និង​កាង​ដែក យក​ទៅ​បញ្ចាំ​នៅ​ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ​បាន​ចំនួន​១១​ម៉ឺន​រៀល​យក​ស៊ីចាយ​ជាមួយ​មិត្តភក្តិ​អស់ហើយ ចំណែក បេន បំពង់​ស៊ី​មុំ​ា​ង និង​គ្រឿងក្នុង​មួយ​ចំនួន​ទៀត​ត្រូវ​បក្សពួក​របស់​គេ​ដោះ​យក​ទៅ​បញ្ចាំ​ទេ ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​របស់​គាត់​ត្រូវ​បាន​ជនសង្ស័យ​ដោះ​គ្រឿងក្នុង​យក​ទៅ​បញ្ចាំ​អស់​ទៅ​ហើយ តែ​គាត់​មិន​បាន​ប្តឹងផ្តល់​ទេ សុំ​ឲ្យ​តែ​ជនសង្ស័យ​ទាំងអស់​យក​លុយ​ទៅ​លស់​របស់​គាត់​យក​មក​ដាក់​ឲ្យ​វិញ​បាន​ហើយ ៕