ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធី សុវណ្ណ​ថា បន្ត​រិះគន់​មេ​បក្ស​ប្រឆាំង​និង​អំពាវនាវ​ឲ្យ​បន្ត​ទិញ​អង្ករ​ពី​កសិករ

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ នាយិការ​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី​សុវណ្ណ​ថា បាន​បន្ត​ធ្វើការ​រិះគន់​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី និង លោក កឹ​ម សុខា ថា​ជា​មេដឹកនាំ​ដែល​មិន​បាន​គិតគូ​ពី​ប្រយោជន៍​

ខេត្តតាកែវ ៖ នាយិការ​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី​សុវណ្ណ​ថា បាន​បន្ត​ធ្វើការ​រិះគន់​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី និង លោក កឹ​ម សុខា ថា​ជា​មេដឹកនាំ​ដែល​មិន​បាន​គិតគូ​ពី​ប្រយោជន៍​ប្រជាពលរដ្ឋ​និង​ប្រទេស​ជាតិ ដោយ​ម្នាក់​សម្បូរ​ស្រី ឯ​ម្នាក់​ទៀត​ដើរ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្តាច់ជំនួយ​កម្ពុជា ។

នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​១២០០​នាក់​ដែល​ចូលរួម​វេទិកាសាធារណៈ​លើក​ទី​៣៨ ស្តី​ពី​សិ​ទ្ឋិ​ពលរដ្ឋ​និង​ការ​អភិវឌ្ឍ​ភូមិ​-​ឃុំ នៅ​ក្នុងស្រុក​សំរោង ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ កញ្ញា ២០១៦ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ក៍បាន​បន្ត​វាយប្រហារ​លោក កឹ​ម សុខា ថា​ជា​មនុស្ស​មិន​ទទួលខុសត្រូវ​រត់គេច​ពី​ច្បាប់ ហើយ​ថា​ពលរដ្ឋ​នឹង​មិន​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ការពារ​អំពើ​ខុសច្បាប់​របស់​លោក កឹ​ម សុខា​នោះ​ទេ ។

ក្រៅពី​រិះគន់​មេ​បក្ស​ប្រឆាំង កញ្ញា ធី សុវណ្ណ​ថា ក៍​ស្នើ​ដល់​រាជរដ្ឋាភិបាល​ចាត់វិធានការ​ច្បាប់​ចំពោះ​មន្ត្រី​ខិលខូច​ពុក​រលួយ និង​អំពាវនាវ​ដល់​អ្នកមាន​ទ្រព្យសម្បត្តិ ក្រុមហ៊ុន​ឯកជន​និង​មន្ត្រីរាជការ​ដែល​មាន​ល​ទ្ឋ​ភាព បន្ត​ទិញ​ស្រូវ​អង្ករ​ដើម្បី​ជួយ​ប្រជា​កសិករ​ខ្មែរ​ផង​ដែរ ៕