ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Karma Drone និង Hero5 បញ្ជា​ដោយ​សំឡេង

7 ឆ្នាំ មុន

Karma aircraft ឬ Karma drone​ជា drone ដែល​អាច​បត់​បាន​របស់​ក្រុមហ៊ុន GoPro បន្ថែម​លើស​ពី​នេះ​ក្រុម​ហ៊ុ​ក៏​បាន​បង្ហាញ​កាមេរ៉ា​ដែល​អាច​ទទួល​ការ​បញ្ជា​រាម​រយៈ​សំឡេង ហើយ​អាច​ទទួល​សេវា​ចែករំលែក

Karma aircraft ឬ Karma drone​ជា drone ដែល​អាច​បត់​បាន​របស់​ក្រុមហ៊ុន GoPro បន្ថែម​លើស​ពី​នេះ​ក្រុម​ហ៊ុ​ក៏​បាន​បង្ហាញ​កាមេរ៉ា​ដែល​អាច​ទទួល​ការ​បញ្ជា​រាម​រយៈ​សំឡេង ហើយ​អាច​ទទួល​សេវា​ចែករំលែក​វី​ដេ​អូ​តាម​រយៈ​ការ​បង់ប្រាក់​ផង​ដែរ ។

ក្រុមហ៊ុន​បាន​ប្រកាស​ជា​លើក​ទី​មួយ​នូវ​គម្រោង​ផលិត drone ដោយ​ខ្លួនឯង​តាំងពី​ឆ្នាំ​២០១៥ ហើយនឹង​ប្រកាស​នៃ​ការ​ចាប់ផ្តើម​លក់​ផលិតផល​របស់​ខ្លួន​នៅ​ពាក់កណ្តាល់​ឆ្នាំ​២០១៦ ។ នា​ពេល​នេះ​ក្រុមហ៊ុន​ក៏​បង្ហាញ​ផលិតផល​របស់​ខ្លួន​ដោយ​ឲ្យ​ឈ្មោះ​ថា Karma ដែល​វា​មិនមែន​ជា​ផលិតផល drone ដំបូង​ក្នុង​ពិភពលោក​ដែល​ត្រូវ​បាន​គេ​បង្ហាញ​នោះ​ទេ តែ​ក្រុមហ៊ុន​ថា វា​មាន​លក្ខណៈ​ពិសេស​ខុស​ពី​គេ ។ GoPro បន្ត​ថា វា​អាច​សន្តោង ឬ​យួរ​របស់​កា​តាប​បាន អាច​ដោះ​ជើងទ្រ​ទាំង​បី​របស់​វា​បាន ហើយ​ចំណុច​ពិសេស​មួយទៀត​គឺ​ប្រព័ន្ធ​ហោះហើរ​នឹង​ប្រព័ន្ធ​រុករក​ខុស​ពី drone ក្រុមហ៊ុន​ផ្សេង ។

Karma drone មាន​តម្លៃ​៧៩៩​ដុល្លារ​អា​មេ​រិ​ក​និង​ចាប់ផ្តើម​ដាក់​លក់​នៅ​ថ្ងៃ​ទី​២៣ ខែតុលា​ខាង​មុខ ហើយ​បើ​វា​បំពាក់​កាមេរ៉ា Hero5 Black ដែល​អាច​បញ្ជា​ដោយ​សំឡេង​ជាមួយ​គ្នា​នោះ​វា​នឹង​មាន​តម្លៃ​សរុប​១០៩៩​ដុល្លារ​អា​មេ​រិ​ក ។ កាមេរ៉ា​ជំនាន់​ថ្មី​របស់ GoPro បន្ទាប់​ពី​កាមេរ៉ា Hero4 Black ចេញ​កាលពី​ពីរ​ឆ្នាំ​មុន​នោះ មាន​តម្លៃ​៣៩៩​ដុល្លារ​អា​មេ​រិ​ក វា​ជា​ប្រភេទ​កាមេរ៉ា touchscreen មាន​អេ​ក្រង់​២​អុ​ី​ញ មាន​កាមេរ៉ា 12 megapixel វី​ដេ​អូ 4K  វា​ការពារ​ទឹក​ដោយ​គ្មាន​ស្រោម​ការពារ និង​អាច​ការពារ​ទឹក​ក្នុង​ជម្រៅ​១០​ម៉ែត្រ ថត​សំឡេង​ដោយ​មេក្រូ​ចំនួន​បី មាន​ទិន្នន័យ​GPS និង​អាច​បញ្ជា​ដោយ​សំឡេង​ដែល​មាន​ប្រយោជន៍​ខ្លាំង​នៅ​ពេល​អ្នក​ប្រើប្រាស់​គ្មាន​ដៃ​ក្នុង​ការ​បញ្ជា ។ ចំណែក​កាមេរ៉ា HERO5 ដែល​មាន​ទំហំ​កាមេរ៉ា 10 megapixel និង​ចេញ​លក់​ក្នុង​ថ្ងៃ​ទី​២ ខែតុលា ។

លោក Nick Woodman នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន GoPro បាន​និយាយ​ថា បច្ចេកវិទ្យា​ថ្មី​នោះ វា​នឹង​បើក​ទំព័រ​សករាជ​ថ្មី​របស់​ពិភពលោក​ទាំងមូល​នៃ​លទ្ធភាព​របស់​មនុស្ស ។ អ្នក​គ្រាន់តែ​គិត​និង​និយាយ​វា និង​ធ្វើ​ភ្លាម ។

ក្រុមហ៊ុន​ស្រាវជ្រាវ IHS បាន​ព្យាករ​ថា ការ​លក់​ចេញ drone និង​កើនឡើង​ពី​៣​លាន​គ្រឿង​ក្នុងឆ្នាំនេះ​ទៅ​ដល់​៦,៧​លាន​គ្រឿង​នៅ​ឆ្នាំ​២០២០ ។ ចំណែក​កាមេរ៉ា​វិញ​ក្រុមហ៊ុន IHS បាន​ព្យាករ និង​លក់​អស់​ចំនួន​១១​លាន​គ្រឿង​ក្នុងឆ្នាំនេះ និង​កើនឡើង​ដល់​១៤,៥​លាន​គ្រឿង​នៅ​ឆ្នាំ​២០២០ ៕