ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្ត​យក្ខិនី ! វាយ​ធ្វើបាប​ស្ទើរ​រាល់ថ្ងៃ​រហូត​របួស​ដល់​ថ្នាក់​នេះ

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំ​ស្រូ​ច ខេត្តកំពង់ស្ពឺ បន្ទាប់​ពី​អ្នក​ជិតខាង​បាន​ …

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំ​ស្រូ​ច ខេត្តកំពង់ស្ពឺ បន្ទាប់​ពី​អ្នក​ជិតខាង​បាន​រាយការណ៍​ថា បាន​វាយ​ធ្វើបាប​កូនចិញ្ចឹម​ស្ទើរតែ​រាល់ថ្ងៃ​រហូត​មាន​របួស​ស្នាម​ពេញ​ខ្លួនប្រាណ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ ហ៊ុយ គី​ម​ហ៊ី អាយុ​៥១​ឆ្នាំ ជា​ម្តាយចិញ្ចឹម មាន​ទីលំនៅ​កន្លែង​ឃាត់ខ្លួន ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ មាន គី​ម​ហុង អាយុ​១១​ឆ្នាំ ។

សមត្ថកិច្ច​ស្រង់​សំដី​អ្នក​ជិតខាង​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​បាន​យក​ក្មេង​ស្រី​រង​គ្រោះ​មក​ចិញ្ចឹម​ធ្វើ​កូន​របស់​ខ្លួន​ច្រើន​ឆ្នាំ​មក​ហើយ គឺ​ចិញ្ចឹម​តាំងពី​តូច​រហូត​ធំ​ពេញ ។ ក្រោយ​ពី​នាង​ធំ​ស្ត្រី​ខាងលើ​បាន​ប្រើ​នាង​ឲ្យ​ធ្វើ​កិច្ចការ​ផ្ទះ​មិនសូវ​មាន​ពេល​សម្រាក​នោះ​ទេ មាន​ពេល​ខ្លះ​នាង​ត្រូវ​អត់បាយ​ក៏​មាន​ព្រោះតែ​ធ្វើ​តាម​ចិត្ត​ស្ត្រី​ចិត្ត​យក្ខិនី​មិន​ទាន់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ក្មេង​ស្រី​រង​គ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា រូប​នាង​ត្រូវ​ម្តាយ​វាយ​ធ្វើបាប​ជា​រៀងរាល់ថ្ងៃ​នៅ​ពេល​ដែល​ខឹង​នាង​ធ្វើការ​យឺត ហើយ​ពេល​ខ្លះ​បង្អត់បាយ​នាង​ក៏​មាន​ដែរ ។ ក្មេង​ស្រី​រង​គ្រោះ​បន្ត​ថាបើ​ទោះជា​ម្តាយ​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្លួន​បែប​នេះ​ក្តី ក៏​ខ្លួន​មិន​ខឹង​នឹង​ម្តាយ​ដែរ ។

ក្រោយ​ពេល​ឃាត់ខ្លួន ស្ត្រី​ចិត្ត​យក្ខិនី​រូប​នេះ​បាន​ស្រែក​ឡូឡា​ដាក់​សមត្ថកិច្ច​ថា គាត់​វាយ​ប្រដៅ​កូន​របស់​គាត់​ហេតុ​អ្វី​បានជា​សមត្ថកិច្ច​មក​ចាប់​គាត់​ទៅ​វិញ ។

អ្នក​រស់នៅ​ជិត​ផ្ទះ​ស្ត្រី​ខាងលើ​បាន​លួច​ខ្សឹប​ប្រាប់​ថា ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​ស្ត្រី​រូប​នេះ​វាយ​ធ្វើបាប​ស្ទើរតែ​រាល់ថ្ងៃ​ហើយ​ការ​វាយ​ម្តង​ៗ​រហូត​ដល់​មាន​ស្នាម​ពេញ​ខ្លួន​ក៏​មាន​ដែរ ។ ដោយ​ទ្រាំ​នឹង​ការ​វាយ​ធ្វើបាប​ពី​សំណាក់​ម្តាយចិញ្ចឹម​ពុំ​បាន អ្នក​ជិតខាង​ក៏​បាន​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ចុះ​មក​ឃាត់ខ្លួន​ម្តាយចិញ្ចឹម​ចិត្ត​អប្រិយ​រូប​នេះ​តែ​ម្តង ដើម្បី​ឲ្យ​រៀងចាល កុំ​ឲ្យ​ថ្ងៃក្រោយ​វាយ​ធ្វើ​បាន​ក្មេង​ដូចនេះ​ទៀត ។

សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ពាក់ព័ន្ធ​ករណី​ហិង្សា​លើ​កុមារី (​កូនចិញ្ចឹម​)​មក​អធិការដ្ឋាន​ស្រុក កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​តាម​និ​តិ​វិធី​បញ្ជូន​ទៅ​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ។

សមត្ថកិច្ច​ក៏​សូម​អំពាវនាវ​ផង​ដែរ​ដល់​អង្គការ​សប្បុរស សូម​មេត្តា​ជួយ​នាំ​យក​ក្មេង​ស្រី​នេះ​ឲ្យ​ទៅ​រស់នៅ​មណ្ឌលកុមារ​កំព្រា និង​ឲ្យ​បាន​រៀនសូត្រ​ន​ដូច​ក្មេង​ដទៃ​ផង បើ​រស់នៅ​ជាមួយ​ស្ត្រី​រូប​នេះ​ទៀត​ថ្ងៃក្រោយ​វាសនា​នាង​មិនដឹង​ជា​ក្លាយទៅជា​យ៉ាងណា​ទេ ៕