ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​មរណភាព​

7 ឆ្នាំ មុន

​ឧបាសិកា​អ៊ឹម សា​ប៊ិ​ន ព្រមទាំង​បុត្រ​ និង​ចៅ​ៗ មានទុក្ខ​ជា​ទម្ងន់​ដោយ​ឧបាសក ហ៊ឹ​ម​ ផាត ​ត្រូវជាស្វាមី និងជាលោកឪពុក (ជាគ្រូបង្រៀន​ចូល​និ​វត្ស) បាន​ទទួលមរណភាព​នៅ​ថ្ងៃសុក្រ ​ទី​២៣

​ឧបាសិកា​អ៊ឹម សា​ប៊ិ​ន ព្រមទាំង​បុត្រ​ និង​ចៅ​ៗ មានទុក្ខ​ជា​ទម្ងន់​ដោយ​ឧបាសក ហ៊ឹ​ម​ ផាត ​ត្រូវជាស្វាមី និងជាលោកឪពុក (ជាគ្រូបង្រៀន​ចូល​និ​វត្ស) បាន​ទទួលមរណភាព​នៅ​ថ្ងៃសុក្រ ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ក្នុង​ជន្មាយុ​៨៦​ឆ្នាំ ដោយ​ជរាពាធ ​។

ដំណឹងនេះចាក់ទុកជាការ​អញ្ជើញ ឯកឧត្តម លោក​ជំទាវ សាច់សារលោហិតញាតិ​​មិត្ត​ជិត​ឆ្ងាយ​មេត្តា​ជ្រាប នៅថ្ងៃ​ទី​២៤​ កញ្ញា​ ២០១៦​នេះ ​ពិធីបុណ្យ​ត​ម្ត​ល់ស​ពនៅ​គេហដ្ឋាន​ឧបាសិកា អ៊ឹម ​សា​ប៊ិ​ន នៅ​ភូមិ​រូប​គោ​ សង្កាត់​ព្រៃ​ឆ្លាក់​ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​ ។

កម្មវិធីបុណ្យ

​យើងខ្ញុំទាំងអស់​គ្នា​ជា​ភរិយា កូនបង្កើត កូនប្រសា និង​ចៅ​ៗ ព្រមទាំង​បងប្អូន​កូនក្មួយ​ បាន​មូលមតិ​គ្នា​ប្រារ​ព្ធពិធីបុណ្យដូចខាងក្រោម ៖
-​ថ្ងៃ​អាទិត្យ ទី​២៥ ​កញ្ញា ២០១៦ វេលា​ម៉ោង​៦​ល្ងាច​ ពិធី​បូជាសព។
-ថ្ងៃ​ពុធ ​ទី​២៨ ​កញ្ញា​​ ២០១៦ ត្រូវនឹងថ្ងៃ​១២​រោ​ជ ​ខែភទ្របទ​ ឆ្នាំវក​ អដ្ឋ​ស​ក័​ ព​​ស​២៥៦០ វេលា​ម៉ោង​៣​រសៀល ​ជួបជុំ​ញាតិ​មិត្ត​ជិត​ឆ្ងាយ ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវ​កិត្តិយស​ធ្វើ​បទ​នមស្សការ ព្រះ​រតនៈត្រ័យ សមាទានសីល និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត​ និង​សម្តែង​ព្រះធម៌​ទេសនា គម្រប់​ខួប​៧​ថ្ងៃ ឧ​ទ្ទិស​មហាកុសល​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​ឧបាសក​ហ៊ឹ​ម ​ផាត ។
-លុះ​ព្រឹក​ឡើង​ថ្ងៃ​ព្រ​ហ​ស្ប​ត៌៍ ​១៣​រោ​ជ ​ត្រូវ​នឺង​ថ្ងៃ​ទី​២៩​ កញ្ញា វេលា​ម៉ោង​៧​ព្រឹក ​ប្រគេន​យាគូ​ដល់​ព្រះសង្ឃ វេលា​ម៉ោង​១០ព្រឹក​ និមន្ត​ព្រះសង្ឃ​រាប់បាត្រ​ វេ​ភត្តាហារ​ និង​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​ ដា​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ​ សូម​អរគុណ​ ៕