ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​អត់ដឹង​ថា ជញ្ជាំង​ស័ង្កសីនោះ​ឆ្លងចរន្ត​ភ្លើង​ទេ​

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ករណី​ឆក់​ចរន្តអគ្គិសនី​ស្លា.ប់​ភ្លាម​ៗ ខណៈ​នារីរងគ្រោះ​​កំពុង​ចំអិនម្ហូប​នៅ​ក្នុង​ផ្ទះបាយ រួច​ដៃ​សើម​ក៏​​ប៉ះ​ជាមួយ​​ជញ្ជាំង​ស័ង្កសី ដែល​មិនដឹង​ថា មាន​ចរន្ត​ភ្លើង​ឆ្លង​តាំងពី​ពេល​នោះ​ទេ ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់​ កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២៣ កញ្ញា ២០១៦ ស្ថិត​ចំណុច​ភូមិ​វត្ត​ពោធិ៍​ទី​១ ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ករណី​ឆក់​ចរន្តអគ្គិសនី​ស្លាប់​ភ្លាម​ៗ ខណៈ​នារីរងគ្រោះ​​កំពុង​ចំអិនម្ហូប​នៅ​ក្នុង​ផ្ទះបាយ រួច​ដៃ​សើម​ក៏​​ប៉ះ​ជាមួយ​​ជញ្ជាំង​ស័ង្កសី ដែល​មិនដឹង​ថា មាន​ចរន្ត​ភ្លើង​ឆ្លង​តាំងពី​ពេល​នោះ​ទេ ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់​ កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២៣ កញ្ញា ២០១៦ ស្ថិត​ចំណុច​ភូមិ​វត្ត​ពោធិ៍​ទី​១ ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។

ប្រភព​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ប៉ក់ ហា​នី​រ៉ូ​ស្សា អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។ ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​កំពុង​ធ្វើ​ម្ហូប​សម្រាប់​អាហារ​ពេល​ល្ងាច​ជា​ធម្មតា ។ ពេល​នោះដៃ​របស់​នាង​សើម ក៏​បាន​ប៉ះ​ជាមួយ​ស័ង្កសី​នោះ ទើប​បណ្តាល​ឱ្យ​ឆក់​ភ្លាម​ៗ​តែ​ម្តង ។ ក្នុង​ពេល​នោះ ក្រុម​គ្រួសារ​រត់​មក​ជួយ​សង្គ្រោះ ដោយ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដែរ តែ​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ ។