ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប្រកួត​ម៉ា​រ៉ា​តុង​ជា​លក្ខណៈ​អន្តរជាតិ ​គឺ​នៅ​ល្ងាចនេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​ស្ថានីយទូរទស្សន៍​អ​ប្សា​រា​ប៉ុស្តិ៍​លេខ​១១ ​​សហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​ណា​​ហ្គា​វើ​ល បាន​រៀបចំ​ឱ្យ​មានការ​ប្រកួត​ជា​លក្ខណៈ​ដណ្ដើម​ខ្សែក្រវាត់​ម៉ា​តុង​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​។

ការ​ប្រកួត​នេះ​ នឹង​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​កំ​បូល​នៅ​ល្ងាច​ថ្ងៃ​ទី២៤ កញ្ញា នេះ ដែល​មាន​កីឡាករ​កំពែង ខ្មៅ​មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួងកសិកម្ម​ជួប ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Deth Sayam Sarsarakchhai ខណៈ​សុខ ទូ​ក្លិប​ឃ្លាំងមឿង​កីឡា​ប្រកួត​ជាមួយ​កីឡាករ​ឡាវ ឈ្មោះ​A Non Kvenkhammoun​។​

សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​មាន​រយៈពេល​៣​ទឹក ក្នុង​១​ទឹក​មាន​៣​នាទី​សម្រាក​២​នាទី​។​ដោយឡែក ការ​ប្រកួត​វគ្គ​ផ្ដា​ចើ​ព្រ័ត្រ​មាន​រយៈពេល​៥​ទឹក ប៉ុន្តែ​ក្នុង​មួយ​ទឹក​មាន​២​នាទី​សម្រាក​១​នាទី​។

ចំណែក​គូប្រកួត​អម​នៅ​ក្នុងថ្ងៃនេះ​ដែរ មាន​កីឡាករ​ខេន ចិ​ត្រា​ សមាគម​កីឡាប្រដាល់​ខេត្ត​កៅ​កុង ប្រកួត​ជាមួយ​ចៅ ស​ក្លិប​សុភា​នូ​មាន​ជ័យ​ ។ លោក​​ងួ​ន សម្បត្តិ​ សមាគម​កីឡាប្រដាល់​ខេត្ត​កោះ​កុប ប្រកួត​ជាមួយ​ឌី ថៃ​ណា​ក្លិប​សុភា​នូ​មាន​ជ័យ ខណៈ​គូប្រកួត​ចុង​ក្រោយ​ឡុ​ង ចំរើន​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​ធឿ​ន ធា​រ៉ា​សមាគម​កីឡា ប្រដាល់​ខេត្តកោះកុង​៕