ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៦​នាក់​បញ្ជូន​ទៅ​តុលាការខេត្ត ករណី​ប្រើប្រាស់​គ្រឿងញៀ.ន

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀ.ន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​មានការ​ចូលរួម​សហការ ពី​កម្លាំង​នគរបាល​នៃ​អធិការ​ក្រុង

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​មានការ​ចូលរួម​សហការ ពី​កម្លាំង​នគរបាល​នៃ​អធិការ​ក្រុង និង​កម្លាំង​នគរបាល​របស់​អធិការ​ស្រុក​ជីក្រែង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់​បានជា​បន្តបន្ទាប់​ចំនួន​៦​នាក់ ក្នុង​រយៈពេល​តែ​១​ថ្ងៃ រួច​នាំ​យក​មក​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។

ហេតុការណ៍​ចុះ​បង្ក្រាប​ករណី ប្រើប្រាស់​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​រយៈពេល​១​ថ្ងៃ គឺ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​កន្លែង​ផ្សេង​គ្នា ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល និង​តាម​ដងផ្លូវ​សាធារណៈ ក្នុង​ក្រុង​-​និង ស្រុក​ជីក្រែង ខេត្តសៀមរាប​។ លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​ក្រុង​សៀមរាប ដោយ​មានការ​ចូលរួម​ពី​កម្លាំង​នគរបាល​ចម្រុះ​ឱ្យ​ស្នងការ​ខេត្តសៀមរាប ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន​០៦​នាក់ និង​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង មួយ​ចំនួន រួច​នាំ​យក​មក​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​បន្ត ទៅ​តុលាការ ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​។

លោក​បន្ត​ថា បន្ទាប់​ពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់ ជនសង្ស័យ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​យើង​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​រក្សា​ទុក​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញឿ​ន​ខុសច្បាប់​ពិតប្រាកដ​មែន​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ជនសង្ស័យ​ទាំង​០៦​នាក់ រួម​មាន ទី​១/​ឈ្មោះ សៅ សា​លូត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​(​ប្រើប្រាស់​) ទី​២/​ឈ្មោះ ឆាត់ ឌី​ម៉​ង់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ក្រុម​ទី​១៧ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​ប្រើប្រាស់​) ទី​៣/​ឈ្មោះ ប៊ុ​ន សំ​បាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​ប្រើប្រាស់​) ទី​៤/​ឈ្មោះ ភាព សុ​ជា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ ភូមិ​ចក ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប (​ប្រើប្រាស់​) និង​ទី​៥/​ឈ្មោះ ភ​ន់ លាប ហៅ ដុ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​គ្មាន រស់នៅ​ភូមិ​ចក ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប (​ប្រើប្រាស់​) និង​ទី​៦/​ឈ្មោះ ឡុ​ក សុខ​ឡៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ឃាង ឃុំ​ប្ញ​ស្សី​លក ស្រុក​ជីក្រែង ខេត្តសៀមរាប (​ប្រើប្រាស់​)​។

ក្រោយ​ពី​ឃាត់ខ្លួន និង​សួរនាំ​ជនសង្ស័យ​ចំនួន​៦​នាក់​រួច​មក កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ទូរ​ដៃ​ចំនួន​៤​គ្រឿង និង​ឧបករណ៍​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។ បច្ចុប្បន្ន ក្រោយ​ពី​បាន​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ និង​ធ្វើតេស្ត​វត្ថុ​តាង​ថ្នាំ​ញៀន​រួច​មក កម្លាំង​នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ចំនួន​៦​នាក់ និង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

មជ្ឈដ្ឋាន​នានា​នៅ​ក្នុង​ខេត្តសៀមរាប បាន​រិះគន់​ទៅ​លើ​ស្ថាប័ន​តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​ថា ចំពោះ​ជនសង្ស័យ​ដែល​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​មួយ​ចំនួន តែងតែ​ឃើញ បញ្ជូន​ទៅ​មណ្ឌល​កែប្រែ រួច​ក៏​ឃើញ​ជិះ​ម៉ូតូ​បង្អួត សមត្ថកិច្ច​ថែម​ទៀត​ផង ចំណែក​អ្នក​គ្មាន​លុយ ជាក់ស្តែង​តែងតែ​ឃើញ​បញ្ជូន​ទៅ​ដាក់គុក គ្រាន់តែ​ប្រើប្រាស់​ដូច​គ្នា ដូច​ពាក្យចាស់ តែងតែ​ពោល​ថា អ្នក​ណា​មាន​លុយ អ្នក​នោះ​ត្រូវ​តែ​ឈ្នះ​គ្រប់យ៉ាង​៕