ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បួង​ក្មេង​ស្រី​ចូល​ក្នុង​សាលា​រួច​ធ្វើ​សកម្មភាព​រហូត​បាន​សម្រេច

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ចោទប្រកាន់​ថា បាន​ល្បួង​កូនស្រី​របស់​គាត់​ចូល​ទៅ​ក្នុង​សាលា​បឋម​សិក្សា​រួច …

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ចោទប្រកាន់​ថា បាន​ល្បួង​កូនស្រី​របស់​គាត់​ចូល​ទៅ​ក្នុង​សាលា​បឋម​សិក្សា​រួច​ធ្វើ​សកម្មភាព​រំលោភ​រហូត​បាន​សម្រេច ។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​ពាក្យបណ្តឹង​ពី​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ដោយ​បាន​អះអាង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ​មាន​បុរស​ម្នាក់​ឈ្មោះ អ៊ូ រឿ​ន អាយុ​៣១​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​ជាមួយ​គ្នា​បាន​ល្បួង​កូនស្រី​របស់​គាត់​ដែល​ទើប​មាន​អាយុ​៦​ឆ្នាំ​ចូល​ទៅ​ក្នុង​សាលារៀន​បឋម​សិក្សា​មួយ​ដែល​សិស្ស​ឈប់​សម្រាក រួច​ក៏​ធ្វើ​សកម្មភាព​ស្រាត​ខោអាវ​ចាប់រំលោភ​រហូត​បាន​សម្រេច​រួច​ក៏​ចាកចេញ​ទៅ​បាត់​ស្រមោល​តែ​ម្តង ។ បន្ទាប់​មក​កូនស្រី​របស់​គាត់​បាន​ដើរ​សំដៅ​មក​ផ្ទះ រួច​ប្រាប់​ម្តាយ​ថា បុរស​ខាងលើ​បាន​ចាប់រំលោភ​ខ្លួន ដោយ​ឃើញ​សភាព​មិន​ស្រួល ឪពុក​ម្តាយ​ក៏​ប្រញាប់​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដើម្បី​ពិនិត្យ និង​ព្យាបាល ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​រំលោភ​ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​រហូត​ដល់​បាន​សម្រេច​មែន នេះ​ទើបតែ​ជា​លើក​ទី​១​ទេ ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​កំពុង​ទាក់ទង​ទៅ​ខាង​អង្គការ​មក​ពី​ភ្នំពេញ​ឲ្យ​ជួយ​អន្តរាគមន៍​បន្ថែម​ទៀត ៕