ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​សម្ភារៈ​ចាស់​ៗ​គរ​ចោល​ក្បែរ​ជញ្ជាំង​ឃ្លាំង​ផ្គត់ផ្គង់​គ្រឿងសំណង់​ផ្អើល

2 ឆ្នាំ មុន
  • ភ្នំពេញ

សម្ភារៈ​ចាស់​ៗ​គរ​ទុក​ចោល​នៅ​ក្បែរ​ជញ្ជាំង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ហុយផ្សែង​ឡើង​ខ្មួលខ្មាញ់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​ទៅ​អន្តរាគមន៍​បា.ញ់​ទឹក​ពន្លត់ ខ្លាច​ភ្លើង​ឆេះ​រាលដាល​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សម្ភារៈ​ចាស់​ៗ​គរ​ទុក​ចោល​នៅ​ក្បែរ​ជញ្ជាំង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ហុយផ្សែង​ឡើង​ខ្មួលខ្មាញ់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ខ្លាច​ភ្លើង​ឆេះ​រាលដាល​កាន់តែ​ខ្លួន​។ ទោះបីជា​យ៉ាង អណ្តាតភ្លើង​ពុំ​បាន​បណ្តាល​អោយ​ឆេះ​រាលដាល​ឡើយ គ្រាន់តែ​បំផ្លាញ​របស់របរ​ចាស់​ៗ និង​ខ្សែភ្លើង​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២២ ស្ថិត​នៅ​ចំណុច​អគារ «​ហូ​ម​វែ​រ​» ឃ្លាំង​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​គ្រប់​ប្រភេទ ស្ថិត​នៅផ្ទះ​លេខ​២៣១ ផ្លូវ​៥៩៨ ក្នុងភូមិ​ទំនប់​១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជ ធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​អណ្តាតភ្លើង​ឆាបឆេះ​គំនរ​សម្ភារៈ​ដែល​ទុក​ចោល​ហុយផ្សែង​ឡើង​ខ្មួលខ្មាញ់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​ភ័យ​ស្លន់ស្លោ ហើយ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​អន្តរាគមន៍​ជួយ​បាញ់​ពន្លត់​។ ភ្លាម​ៗ​នោះ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ទើប​ភ្លើង​រលត់​ទៅ​វិញ​។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា មូលហេតុ​ដែល​កើត​មាន​អគ្គិភ័យ​នេះ បណ្តាល​មក​ពី​កម្មករ​ឃ្លាំង បោះ​កន្ទុយបារី​ចោល​ទៅ​លើ​ក្រដាស​ឡាំង ដែល​ជា​ហេតុ​បង្ក​អោយ​ក្លាយជា​អគ្គិភ័យ​តែ​ម្តង​។

នគរបាល​បានអោយ​ដឹង​ទៀត​ថា សម្ភារៈ​ចាស់​ៗ រួម​មាន កង់​រថយន្ត​, ក្រដាស​ឡាំង​, ខ្សែភ្លើង និង​សម្ភារៈ​មួយ​ចំនួន​ទៀត ត្រូវ​ភ្លើង​ឆាបឆេះ​រង​ការ​ខូចខាត តែ​ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល​ទៅ​ដល់​ឃ្លាំង​សម្ភារៈ និង​គ្រឿងសំណង់​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ