ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​បងថ្លៃ​ធ្វើ​ដាក់​ប្អូនថ្លៃ​បែប​នេះ​សោះ

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​ប្អូនថ្លៃ​ចាប់ខ្លួន​យក​មក​ប្រគល់​ឲ្យ​នគរបាល​ក្រុង​តា​ខ្មៅ​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន …

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​ប្អូនថ្លៃ​ចាប់ខ្លួន​យក​មក​ប្រគល់​ឲ្យ​នគរបាល​ក្រុង​តា​ខ្មៅ​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន​ខ្ចី​រថយន្ត​ជិះ​បែរជា​យក​ទៅ​លក់​បាត់ ថែម​ទាំង​ខ្ចី​លុយ​ជាង​៧​ពាន់​ដុល្លា​ថែម​ទៀត​ហើយ​មិន​ព្រម​សង​វិញ ។

មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ វណ្ណ ជី​វ័​ន្ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទីលំនៅ​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ មុខ​ររ​លក់ដូរ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ផែន វណ្ណ​ថា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​ខេត្តសៀមរាប មុខរបរ​លក់ដូរ ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា កាលពី​ឆ្នាំ​២០១៣ ជនសង្ស័យ​បាន​ខ្ចី​រថយន្ត​១​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌ ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០០២ ពី​ជន​រង​គ្រោះ​ត្រូវជា​ប្អូនថ្លៃ​របស់​ខ្លួន​ជិះ តែ​បែរជា​យក​ទៅ​លក់​បាន​លុយ​១១០០០​ដុល្លារ ហើយ​យក​លុយ​ទៅ​រកស៊ី និង​សងបំណុល​គេ​អស់​ទៅ ដោយ​មិន​ព្រម​សង​ទៅ​ជន​រង​គ្រោះ​វិញ​ឡើយ ។ ក្រោយមក​ជនសង្ស័យ​បាន​ខ្ចី​លុយ​ពី​ជន​រង​គ្រោះ​៧.៦០០​ដុល្លារ​បន្ថែម​ទៀត​យក​ទៅ​រកស៊ី ហើយ​ក៏​មិន​បាន​សង​ជន​រង​គ្រោះ​វិញទៀត ។

លុះ​មក​ដល់​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ ជន​រង​គ្រោះ​ក៏​បាន​នាំ​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើ​ម្ប​ដាក់​ពាក្យបណ្ដឹង​តាម​ច្បាប់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​ខ្ចី​រថយន្ត និង​លុយ​ពី​ជន​រង​គ្រោះ​ប្រាកដ​មែន និង​មិន​ទាន់​បាន​សង​វិញ​ទេ ។ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ច្បាប់ ៕