ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​សប្បាយ​រីករាយ ពេល​ឃើញ​ដំណាំ​ដុះ​លូតលាស់​យ៉ាង​ល្អ នា​ដើមឆ្នាំ​នេះ

1 ឆ្នាំ មុន
  • ប៉ៃលិន

៖ រហូត​មក​ដល់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ខណៈ​ដំណាំ​ដាំ​ដុះ​របស់​ខ្លួន ដូច​ជា​ពោតក្រហម ដំឡូង​មី និង​ដំណាំ​កសិកម្ម​ផ្សេង​ៗ​ដុះ​លូតលាស់​យ៉ាង​ល្អ ដោយសារ​តែ​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ខណៈ​ដំណាំ​ដាំ​ដុះ​របស់​ខ្លួន ដូច​ជា​ពោតក្រហម ដំឡូង​មី និង​ដំណាំ​កសិកម្ម​ផ្សេង​ៗ​ដុះ​លូតលាស់​យ៉ាង​ល្អ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ជោកជាំ​ស្ទើរ​រាល់ថ្ងៃ ហើយ​ពួក​គាត់​សង្ឃឹមថា នៅ​ពេល​ប្រមូល​ផល​នឹង​ទទួល​បាន​ទិន្នផល​ខ្ពស់​ជាង​ឆ្នាំ​មុន អាច​នឹង​លក់​ឱ្យ​ឈ្មួញ​យក​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់​ឈ្មោះ សុ​ន រស់នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ឱ្យ​ដឹង​ថា ៖ នៅ​ដើមឆ្នាំ​២០២២​នេះ គាត់​បាន​ដាំពោត​ក្រហម​ចំនួន​០៥​ហិ​កតា បន្ទាប់​ពី​សង្កេត​ឃើញ​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា ដោយ​រហូត​មក​ដល់​ពេល​នេះ មានការ​ដុះ​លូតលាស់​យ៉ាង​ល្អ ធ្វើ​ឱ្យ​គាត់​សប្បាយ​រីករាយ​សប្បាយចិត្ត​។

គាត់​បន្ត​ទៀត​ថា រីឯ​តម្លៃ​ទីផ្សារ​វិញ ផ្លែ​ពោតក្រហម​នៅ​ឆ្នាំ​២០២១​កន្លង​មក អាច​ទទួលយក​បាន​ដោយ​ឈ្មួញ​ទិញ ១​គីឡូក្រាម​តម្លៃ​៤.៥​បាត (​ប្រាក់​ថៃ​) ទៅ​៥.៥​បាត​(​ប្រាក់​ថៃ​) ជាង​៦០០​រៀល​។ ហើយ​ដំណាំ​ពោតក្រហម​នេះ ឆាប់​បាន​ប្រមូល​ផល ដោយ​ដាំ​ត្រឹមតែ​រយៈពេល​ជាង​៣​ខែ​ប៉ុណ្ណោះ អាច​ទុំ​បេះ​លក់​ឱ្យ​ឈ្មួញ ដើម្បី​យក​ថវិកា​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ និង​សង​ជំពាក់​បំណុល​គេ​ផង​ដែរ​។

ចំណែក​បុរស​ម្នាក់ ឈ្មោះ អុល រស់នៅ​ភូមិបរ​ហ៊ុយ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ៖ លោក​បាន​ដាំដំឡូង​មី​ចំនួន​១០​ហិ​កតា នៅ​លើ​ដីចម្ការ​របស់​ខ្លួន ក្បែរ​ជើងភ្នំ​ខៀវ ក្រោយ​ពី​ដាំ​បាន​រយៈពេល​១​អាទិត្យ មេឃ​ចាប់ផ្តើម​ភ្លៀង​ធ្លាក់​ធ្វើ​ឱ្យ​ដំឡូង​មី​ដុះ​លូតលាស់​យ៉ាង​ល្អ ហើយ​រហូត​មក​ដល់​ពេល​នេះ មិន​មាន​ងា​.​ប់​ដើម​ដំឡូង​នោះ​ទេ ហើយ​ថែម​ទាំង​បញ្ចេញ​ពណ៌​ខៀវខ្ចី ផ្តល់​នូវ​ក្តី​សង្ឃឹមថា ពេល​ប្រមូល​ផល អាច​បាន​ទិ​ន្និ​ផល​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ ខណៈ​ដែល​ឆ្នាំ​នេះ ទទួល​បាន​ទឹកភ្លៀង​ច្រើន​។ តែ​អ្វី​ដែល​គាត់​ព្រួយបារម្ភ​បំផុត​នោះ គឺ​តម្លៃ​ទីផ្សារ បើសិនជា​មិន​មានការ​ធ្លាក់​ចុះ​ដូច​ឆ្នាំ​២០២១​កន្លង​មក​ទេ ឈ្មួញ​ទិញ​ដំឡូង​មី​ស្រស់​១​គីឡូក្រាម​តម្លៃ​១.៩​ទៅ​២.៤​បាត (​ជាង​២០០​រៀល​) អាច​នឹង​ឱ្យ​កសិករ​ជា​ច្រើន ដែល​ជំពាក់​បំណុល​គេ មាន​ជីវភាព​ធូរធា​ផង​ដែរ​។

ទោះបីជា​យ៉ាងណា ការ​ធ្វើ​កសិកម្ម​ប្រវា​សនឹង​មេឃ ពិតជា​មិន​មានការ​លំបាក ព្រោះ​ពេល​ខ្លះ ខណៈ​ពេល​ដែល​ដំឡូង​មី​ដុះ​លូតលាស់​យ៉ាង​ល្អ ស្រាប់តែ​រាំងភ្លៀង​អស់​រយៈពេល​យូរ បណ្តាល​ឱ្យ​ងា​.​ប់​ខូចខាត​មួយ​ចំនួន ពេល​ខ្លះ​ទៀត​ពេល​ជិត​ប្រមូល​ផល​ទៅ​ហើយ បែរជា​មេឃ​នៅ​បន្ត​ភ្លៀង​ធ្លាក់ បណ្តាល​ឱ្យ​រលួយ​មើម​អស់​ជា​ច្រើន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ