ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី Soros ចង់​វិនិយោគ​500​លាន​ដុល្លារ​ជួយ​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មហាសេដ្ឋី លោក George Soros បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​នឹង​វិនិយោគ​ប្រាក់​ចំនួន​៥០០​លាន​ដុល្លារ​ដើម្បី​ជួយ​សម្រួល​ដល់​តម្រូវការ​របស់​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន ។

សហរដ្ឋអាមេរិក ៖ មហាសេដ្ឋី លោក George Soros បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​នឹង​វិនិយោគ​ប្រាក់​ចំនួន​៥០០​លាន​ដុល្លារ​ដើម្បី​ជួយ​សម្រួល​ដល់​តម្រូវការ​របស់​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន ។

ការ​វិនិយោគ​មួយ​នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គម្រោង Call to Action ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី អូ​បា​ម៉ា ។ កម្មវិធី​នេះ​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​អា​មេ​រិ​ក​ផ្តល់​ជំនួយ​ដើម្បី​សម្រួល​ដល់​បញ្ហា​ជនអន្តោប្រវេសន៍ ។

លោក Soros បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ៖ « ពួក​យើង​នឹង​វិនិយោគ​ទៅ​លើ​ក្រុមហ៊ុន​ទើបតែ​ចាប់ផ្តើម​លើ​សកម្មភាព​សង្គម និង​អាជីវកម្ម​របស់​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​ផង​ដែរ ។ ការ​វិនិយោគ​ទាំងនេះ​មាន​បំណង​ជំរុញ​ភាព​ជោគជ័យ ប៉ុន្តែ​ចំណុច​សំខាន់ គឺ​ដើម្បី​បង្កើត​ផលិតផល និង​សេវាកម្ម ដែល​ពិតជា​អាច​ផ្តល់​ប្រយោជន៍​ដល់​ជនអន្តោប្រវេសន៍ និង​ប្រទេស​ម្ចាស់ផ្ទះ​ទៀត​ផង » ។

លោក Soros ជា​ស្ថាបនិក​របស់​មូលនិធិ Open Society Foundations បាន​បន្ថែម​ទៀត​ថា លោក​មាន​គម្រោង​ធ្វើការ​ជាមួយ​ការិយាល័យ United Nations High Commissioner for Refugees និង​គណៈកម្មាធិការ International Rescue Committee ដើម្បី​ប្រឹក្សា​ពី​ការ​វិនិយោគ​របស់​លោក ។

ទាំង​អស់នេះ​បាន​កើតឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​មានការ​បរាជ័យ​នៃ​បទ​ឈប់​វាយប្រហារ​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​រុ​ស្ស៊ី​នៅ​ស៊ី​រី ទៅ​លើ​ក្បួន​រថយន្ត​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​នៅ​ជិត Aleppo ៕