ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បានជា​បន្តបន្ទាប់​មួយ​សម្បុក​! មុខសញ្ញា​ធ្វើ​សកម្ម​ភាព​ដាក់​អ្នកដំណើរ​ពេល​យប់

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ក្រុម​ចោរ​ដែល​តែងតែ​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​តាម​ស្ទាក់​វា​.​យ​ប្លន់​ម៉ូតូ​អ្នកដំណើរ​នៅ​ពេល​យប់ ពេល​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​ស្រុក​សំរោង​ទង បង្ក្រាប​បាន​មួយ​សម្បុក ហើយ​កំពុង

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ចោរ​ដែល​តែងតែ​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​តាម​ស្ទាក់​វា​.​យ​ប្លន់​ម៉ូតូ​អ្នកដំណើរ​នៅ​ពេល​យប់ ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង បង្ក្រាប​បាន​មួយ​សម្បុក ហើយ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​អយ្យការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​សំរោង​ទង បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​០៤​និង​២០​នាទី​ល្ងាច មានឈ្មោះ​ឡេវ ឆាន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ដូន​ទ្រី​ទី​១ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1P.8969 ចេញពី​ធ្វើការ​រោងចក្រ​ក្រដាស​វ៉ា​យ​ស្តារ ( វេន​យប់ ) ខាងកើត​ផ្សារ​ថ្នល់ទទឹង តាម​ផ្លូវ​លេខ​៤១ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ជិះ​ដល់​ចំណុច​ផ្លូវ​ចូល​ភូមិ​ព្នៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ស្រាប់តែ​មាន​ជន​មិន​ស្គាល់ឈ្មោះ និង​អត្តសញ្ញាណ​ចំនួន​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង (​ម៉ាក​ហុងដា ពណ៌​ខ្មៅ ចំនួន​២​គ្រឿង និង​ក្រហម​១​គ្រឿង​) ដេញ​តាម​ពីក្រោយ ។

ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​នោះ ជន​រង​គ្រោះ​បាន​ព្យាយាម​បើក​ម៉ូតូ​គេច រហូត​មក​ដល់​ផ្លូវ​១៣០ ត្រង់​ចំណុច​ខ្លោងទ្វារ​ចូល​វត្ត​អង្គ​ស្រ​ង៉ែ ស្ថិត​នៅ​ភូមិ​ស្ពាន​តោ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ក្រុម​ជនសង្ស័យ​ខាងលើ ក៏​បាន​ជិះ​ម៉ូតូ​កាក់​ពីមុខ និង​ធាក់​ម៉ូតូ​ជន​រង​គ្រោះ​អោយ​ដួល បន្ទាប់​មក​យក​ដំបង​វា​.​យ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​បែក​មួក​សុវត្ថិភាព រួច​លើក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​រត់គេច​ខ្លួន​ទៅ​ទិស​ខាងកើត​បាត់​ស្រមោល​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា លុះ​ព្រឹក​ឡើង​នៅ​វេលា​ម៉ោង​៧.០០​នាទី ទើប​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​រលាំងគ្រើល រហូត​ដល់​នៅ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល កម្លាំង​ផ្នែក​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល បាន​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​០២​នាក់ គឺ​១- ឈ្មោះ​អ៊ឹម ឧត្តម ហៅ​ដំ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ២- ឈ្មោះ សុធា ផា​នុ ហៅ​ស៊ុ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពេល​សាកសួរ ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក បាន​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ មិន​ចាំ​ផ្លា​ក​លេខ នៅ​ចំណុច​តាម​ផ្លូវ​ខាងលិច​ផ្សារ​អង្គ​មេត្រី ជាមួយ​បក្សពួក​២​នាក់​ទៀត គឺ​១- ឈ្មោះ ហ៊ុយ ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​នៅ​ម្ដុំ​ថ្នល់ទទឹង​) គេចខ្លួន​បាត់ ២- ឈ្មោះ ចំណាត់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ព្រៃ​រការ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​គេចខ្លួន​) ។

ក្រោយមក សមត្ថកិច្ច​ខាង​កំ​បូល ក៏​បាន​ប្រគល់​ខ្លួន​សង្ស័យ ឈ្មោះ​សុធា ផា​នុ ហៅ​ស៊ុ ឱ្យមក​សមត្ថកិច្ច​ស្រុក​សំរោង​ទង ចាត់ការ​បន្ត បន្ទាប់​មក​ទៀត​នៅ​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២២ សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង ក៏​បាន​ឃាត់ខ្លួន​ឈ្មោះ ហៃ ហ៊ុយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល នៅ​ចំណុច​ផ្ទះសំណាក់​យីហោ «​បុប្ផា ចុង​បឹង​» ស្ថិត​នៅ​ភូមិ​ត្រពាំង​គង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ដែល​ជា​អ្នក​យក​ម៉ូតូ​មក​លក់​ឱ្យឈ្មោះ ពេជ្រ វ​ណ្ណា ហៅ​ជុច ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ក្រោយ​ពែ​ល​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ និង​បាន​ចម្លើយ​សារភាព រួច​មក​សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង ក្រោម​​ការ​ដឹកនាំ​របស់​លោក​វរសេនីយ៍ឯក​ឃុ​ត សុផល​អធិការ​នគរបាល​ស្រុក បាន​បន្ត​ឃាត់​ឈ្មោះ ធី ពុ​ទ្ឋា ហៅ​ពុធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​ម្នាក់​ទៀត រស់នៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ដែល​ជា​អ្នក​ជូន​ឈ្មោះ ហៃ ហ៊ុយ យក​ម៉ូតូ​មក​លក់​ឱ្យឈ្មោះ ពេជ្រ វ​ណ្ណា ហៅ​ជុច ។

ហើយ​សមត្ថកិច្ច​ក៏​បាន​បើក​ការ​ស៊ើបអង្កេត​រហូត​ឈាន​ទៅ​ធ្វើការ​ឆែកឆេរ​ផ្ទះ​របស់​ឈ្មោះ ពេជ្រ វ​ណ្ណា ហៅ​ជុច ដោយ​ដកហូត​បាន​សម្ភារៈ​វត្ថុ​តាង ផ្លា​ក​លេខ​ម៉ូតូ​២​សន្លឹក (​កំពង់ស្ពឺ 1A2820 ; ភ្នំពេញ 1Q2401), ម៉ូ​ទ័​រ​ឆាប​១, ម៉ូ​ទ័​រ​ស្វាន​១, ក្បាំង​ម៉ូតូ​៤​គូរ​, ផ្លា​កក​១, បំពង់​ស៊ី​មាំ​ង​២, សោរ​អក្ស​T ចំនួន​៥, ទុ​ល័​រវីស​៥ និង​កូនសោរ​មួយ​ចំនួន​ទៀត​។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង បាន​ប្រាប់​ផង​ដែរ​ថា ក្នុង​ការ​បង្ក្រាប​ក្រុម​មុខសញ្ញា​សង្ស័យ​ខាងលើ សមត្ថកិច្ច​ក៏​បាន​ឃាត់​មនុស្ស​៤​នាក់ ប្រុស​ទាំងអស់ និង​ដកហូត​ម៉ូតូ​២​គ្រឿង និង​ម៉ូតូ​ជន​រង​គ្រោ​១​គ្រឿង​។ ក្រោយមក​ក៏​បាន​កសាង​សំណុំរឿង​រួចរាល់ សមត្ថកិច្ច​បាន​ប្រគល់​ម៉ូតូ​ទៅ​អោយ​ជន​រង​គ្រោះ​វិញ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​កា​រិ​យាយ​ព្រហ្មទណ្ឌកំ​រឹត​ធ្ងន់ ដើម្បី​ចាត់ការ​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ