ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចុះទម្ងន់​ខ្លួន​បាន​5%​នឹង​ជួយ​សម្រួល​ដល់​ដំណេក​ពេល​យប់

7 ឆ្នាំ មុន

តាម​ការ​ស្រាវជ្រាវ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា ការ​បញ្ចុះទម្ងន់​ខ្លួន​មិន​ត្រឹមតែ​ផ្តល់ផល​ល្អ​ដល់​សុខភាព​ជា​ទូទៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ជួយ​កែ​លំអ​គុណភាព​ដំណេក

តាម​ការ​ស្រាវជ្រាវ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា ការ​បញ្ចុះទម្ងន់​ខ្លួន​មិន​ត្រឹមតែ​ផ្តល់ផល​ល្អ​ដល់​សុខភាព​ជា​ទូទៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ជួយ​កែ​លំអ​គុណភាព​ដំណេក​ក្នុង​ពេល​រាត្រី​និង​ជួយ ឱ្យ​អារម្មណ៍​ស្រស់ស្រាយ​ផង​ដែរ ។

ការ​ពិសោធ​លើ​បុរស​-​ស្ត្រី​ធាត់​ៗ​ចំនួន​៣៩០​នាក់​រយៈពេល​ជាង​២​ឆ្នាំ​បាន​បង្ហាញ​ថា អ្នក​ដែល​បញ្ចុះទម្ងន់​យ៉ាង​ហោច​ណាស់​៥​ភាគរយ​នៃ​ទម្ងន់​ខ្លួន​សរុប​គឺ​ដេក​លក់​បាន​ស្កប់​ស្កល់​និង​យូរ​ជាង​មុន​ប្រហែលជា​២០​នាទី​ក្រោយ​រយៈពេល​៦​ខែ​នៃ​ការ​បញ្ចុះទម្ងន់ ។ ចំណែក​សុខភាព​ផ្លូវចិត្ត​វិញ​ឃើញ​ថា មាន​ភាពល្អ​ប្រសើរ​ច្រើន​ផង​ដែរ ។

Nasreen Alfaris អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ផឹ​ន​ស៊ី​ល​វេ​នៀ សហរដ្ឋ​អា​អា​មេ​រិ​កបាន​ថ្លែង​ថា​៖ «​ការ​សិក្សា​លើក​នេះ​គឺ​បាន​បញ្ជាក់​ឱ្យ​កាន់តែ​ច្បាស់​បន្ថែម​ទៀត​លើ​លទ្ធផល​នៃ​ការ​សិក្សា​មុន​ៗ​ដែល​បាន​រក​ឃើញ​ថា បញ្ចុះទម្ងន់​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើន​រយៈពេល​ដំណេក​ក្នុង​ពេល​យប់​» ។

សាស្ត្រាចារ្យ​រូប​នេះ​បាន​បន្ថែម​ថា​៖ «​ទោះជា​យ៉ាងណា ការ​សិក្សា​បន្ថែម​ទៀត​ចាំបាច់​ត្រូវធ្វើ​ដើម្បី​ពិនិត្យ​មើល​ពី​ផល​ប៉ះពាល់​ប្រកបដោយ​សក្តានុពល​នៃ​ការ​ឡើង​ទម្ងន់​ជា​ថ្មី​ទៅ​លើ​ប្រសិទ្ធភាព​នៃ​ការ​បញ្ចុះទម្ងន់ និង​គុណភាព​របស់​ដំណេក​» ៕