ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាក់​ព្រះឥន្ទ្រ​គង់​លើ​ដំរី​ឯរាវ័ណទម្ងន់​ជាង៣០​តោន​បាន​ដាក់​តាំងនៅ​សួនច្បារ​មាត់ទន្លេ​ក្រុង​កំពង់ចាមហើយ

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ គ្រោះ​ទឹកជំនន់​ទន្លេមេគង្គ បណ្ដាល​ឲ្យ​បាក់​ស្រុត​រូបសំណាក​ដំរី​ក្បាល​បី រួម​ទាំង​សួនច្បារ​ជាង​១០០​ម៉ែត្រ នៅ​តាម​ដង​មាត់ទន្លេ ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដែល​រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​៤​ឆ្នាំ​ហើយ…

ខេត្តកំពង់ចាម ៖ គ្រោះ​ទឹកជំនន់​ទន្លេមេគង្គ បណ្ដាល​ឲ្យ​បាក់​ស្រុត​រូបសំណាក​ដំរី​ក្បាល​បី រួម​ទាំង​សួនច្បារ​ជាង​១០០​ម៉ែត្រ នៅ​តាម​ដង​មាត់ទន្លេ ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដែល​រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​៤​ឆ្នាំ​ហើយ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ប៊ិ ប៊ុ​ន្ថា អ្នក​ទទួល​ម៉ៅ​ការ​សួនច្បារ​មាត់ទន្លេ ដោយ​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែមេសា នេះ ។

ជាមួយ​គ្នា​នោះ​ដែរ រូបសំណាក​ដំរី​ក្បាល​បី ត្រូវ​បាន​ដាក់​ជំនួស​ថ្មី​ឡើង​វិញ​ដោយ​ព្រះឥន្ទ្រ​គង់​លើ​ដំរី​ហើយ​ថ្ម​នេះ​ត្រូវ​បាន​ឧត្តម អ៊ុ​ន​ចាន់​ដា អភិបាលខេត្ត​យក​មក​ពី​ខេត្តព្រះវិហារ​ជាប់​ព្រំដែន​ថៃ ។

កាលពី​រសៀល ថ្ងៃ​ទី​០៧ មេ​សា​នេះ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​អមដំណើរ​ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​កសាង​រូបសំណាក ព្រះឥន្ទ្រ​គង់​លើ​ដំរី ឯរាវ័ណ ដែល​ត្រូវ​បាន​យក​មក​តម្កល់​នៅ​ចំណុច​សួនច្បារ​មាត់ទន្លេ ស្ថិត​នៅ​សង្កាត់​កំពង់ចាម​ក្រុង​កំពង់ចាម ។

ឯកឧត្តម អ៊ុ​ន ចាន់​ដា បាន​លើក​ឡើង​អំពី​ប្រវត្តិ​នៃ​បដិមា​ព្រះឥន្ទ្រ​គង់​លើ​ដំរី ឯរាវ័ណ​នេះ​ថា គឺជា​រូបសំណាក ត្រូវ​បាន​សិក្សា​ស្រាវជ្រាវ ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​រចនាបថ​ខ្មែរ​បុរាណ និង​បាន​ធ្វើការ​សំយោគ​រចនាបថ​បី​បញ្ចូល​គ្នា ១.​ប​ថ​បាពួន ២.​ប​ថ​អង្គរ និង​៣.​ប​ថ​បាយ័ន ។

ចំណែកឯ​បដិមា​ព្រះឥន្ទ្រ គង់​លើ​ដំរី គឺ​ត្រូវ​បាន​សិក្សា​ស្រាវជ្រាវ ដោយ​កំណត់​យក​ទម្រង់​ឥរិយាបថ «​សន្តិភាព​» ឈ្នះ​ចម្បាំង តំណាង​ឱ្យ​សេចក្តី​ដឹងគុណ ចំពោះ «​សន្តិភាព​» ដូច​បច្ចុប្បន្នភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទទួល​បាន​សុខ​សន្តិភាព​ពេញ​បរិបូ​ណ៍​ដូច្នេះ​ដែរ​។

គូសបញ្ជាក់​ផង​ដែរ​ថា រូបសំណាក​ព្រះឥន្ទ្រ​គង់​លើ​ដំរី ឯរាវ័ណ បាន​កសាង​ឡើង​អំពី​ថ្មភក់ មាន​ទម្ងន់​ប្រមាណ​ជាង ៣០​តោន ដោយ​មិន​រាប់​បញ្ចូល​ទម្ងន់​បា​ឡាំង​ទេ គិត​មក​ដល់​ពេល​នេះ រូបសំណាក​ជា​ប្រវត្តិសាស្ត្រ​ខាងលើ ត្រូវ​បាន​យក​មក​តម្កល់ នៅ​ចំណុច​សួនច្បារ​មាត់ទន្លេ ដែល​សម្រេច​បានការ​សាងសង់​ស្ទើរតែ ១០០% ។

លោក​សឹង ភារ​ម្យ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​វិញ​បាន​ឲ្យ​ដឹង​ដែរ​ថា យោង​តាម​ឯកសារ​ដំរី​ព្ធ​វ័ត ដែល​មាន​ក្បាល​តែ​មួយ ចូលរួម​ជាមួយនឹង​ទេព​ដទៃ​ទៀត ក្នុង​ការ​ធ្វើ​ចម្បាំង​ជាមួយនឹង​ពពួក​អសុរ ។ យើង​ពុំ​សូវ​ឃើញ​មាន​ចម្លាក់​ដំរី​ព្ធ​វ័ត ដែល​កើត​ចេញពី​ការ​កូរ​សមុទ្រ​ទឹកដោះ​នៅ​លើ​ទ្វារ​ប្រសា​ទទេ ។ យើង​ឃើញ​មាន​ម្ដង នៅ​លើ​ទ្វារ​ខាងជើង​របស់​ប្រាសាទ​តា ទួត​( ប្រាសាទ​U) នៅ​ក្រុមព្រះ​ពូ​ដែល​នៅ​លើ​ចម្លាក់​កូរ​សមុទ្រ​ទឹកដោះ​នោះ​គេ​មាន​បង្ហាញ​សត្វ​សេះ និង​ដំរី​ក្បាល​មួយ​នៅ​ចំ​កណ្ដាល​ផ្ទៃ​ផ្ដែរ​ផ្នែក​ខាងក្រោម​អ៊ំ ដោយ​តួ​អាំង​ទេព​ពីរ​នាក់​ផង ។

ក្រៅពី​នេះ នៅ​លើ​ហោជាង​ខាងត្បូង​នៃ​គោ​បុ​រៈ​ទី​៤ របស់​ប្រាសាទព្រះវិហារ គេ​ឆ្លាក់​រឿង​កូរ​សមុទ្រ​ទឹកដោះ​ដោយ​បង្ហាញ​តួអង្គ​ព្រះ​ឥន្ទ​គង់នៅ​លើ​ដំរី​ក្បែរ​មួយ​នៅ​ផ្នែក​ខាងឆ្វេង​នៃ​ហោជាង ។ នេះ​ប្រហែល​សិល្បករ​ខ្មែរ​ចង់​បង្ហាញ​ពី​ការ​លេច​ចេញ​នៃ​ដំរី​ក្បាល​បី​ព្ធ​វ័ត ពី​ការ​កូរទឹក​សមុទ្រ​ទឹកដោះ​នៅ​លើ​ចម្លាក់​ហោជាង​នោះ​ដែរ ។

ពេល​ខ្លះ​នៅ​លើ​ផ្ដែរ​ទ្វារ​ដែល​មាន​ចម្លាក់​ដំរី​ក្បាល​បី តែ​គេ​ឆ្លាក់​ជា​រូប​ក្រឹ​ស្ណះ ប្រយុទ្ធ​ជាមួយ​សេះ​កេ​សិន​ជំនួស​ព្រះ​ឥន្ទ​វិញ ។ តាំងពី​សម័យ​មុន​អង្គរ​រហូត​ដល់​សម័យ​អង្គរ​ចម្លាក់​ដំរី​ព្ធ​វ័ត នៅ​លើ​ផ្ដែរ​ទ្វារ​ពុំ​មាន​អ្វី​វិវឌ្ឍន៍​ខ្លាំង​នោះ​ទេ គឺជា​ទូទៅ​សិល្បករ​ឆ្លាក់​រូប​ដំរី​ព្ធ​វ័ត ពេល​ខ្លះ​មាន​ក្បាល​តែ​មួយ​ពេល​ខ្លះ​មាន​ក្បាល​បី​ហើយ​ប្រមោយ​របស់​ក្បាល​សង្ខាង​ចាប់​កាន់​គ្នា​ភ្ញី​វ​ល្លិ៍​ឬ​ក៏​មាន​កាយវិការ​ធ្វើ​សកម្មភាព​អ្វីមួយ ។

សូ​ម្បី​ចម្លាក់​កូរ​សមុទ្រ​ទឹកដោះ​នៅ​លើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត និង​និង​បាយ័ន​ក៏​មាន​បង្ហាញ​ពី​ការ​លេច​ចេញ​នូវ​ដំរី​ព្ធ​វ័ត​ដែរ ។ មក​ដល់​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដំរី​ព្ធ​វ័ត ត្រូវ​បាន​គេ​សាង​ជា​ចម្លាក់​ថ្ម​យ៉ាង​ធំ​នៅ​លើ​ផ្លូវ​ឡើង​ទៅ​ព្រះ​លាន​ដំរី​ក្នុង​បរិវេណ​អង្គរធំ ។

ចម្លាក់​ដែល​ធំ​ជាងគេ​បង្អស់​របស់​ដំរី​ព្ធ​វ័ត ក្នុង​សិល្បៈ​ខ្មែរ​ត្រូវ​បាន​គេ​ឆ្លាក់​នៅ​តាម​ច្រកចូល​ទាំង​៥ របស់​កំប្លែង​ពែ​ក​អង្គរធំ​ដែល​គេ​ឆ្លាក់​នៅ​តាម​ជ្រុង​ទាំង​បួន​របស់​ច្រក​នីមួយ​ៗ​គឺ​ព្រះ​ឥន្ទ​អម​ដោយ​ស្ត្រី​ពីរ​នាក់​អង្គុយ​លើ​ដំរី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ