ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​ផ្លែស្វាយ​ជា​អាហារ​ការពារ​ភាពធាត់ និង​ជំងឺ​ទឹកនោមផ្អែម​យ៉ាង​ពិសេស?

7 ឆ្នាំ មុន

អ្នក​តម​អាហារ​មាន​ជំនឿ​ជា​យូរ​មក​ហើយ​ថា ក្រូចថ្លុង និង​ម្នាស់​មាន​ប្រសិទ្ធភាព​ជួយ​សម្រក​ទម្ងន់​។ ឥឡូវនេះ​អ្នក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​ឃើញ​ថា ផ្លែស្វាយ​អាច​ជួយ​បញ្ឈប់ ការ​ឡើង​ទម្ងន់ និង​បង្ការ​ជំងឺ​ទឹកនោមផ្អែម

អ្នក​តម​អាហារ​មាន​ជំនឿ​ជា​យូរ​មក​ហើយ​ថា ក្រូចថ្លុង និង​ម្នាស់​មាន​ប្រសិទ្ធភាព​ជួយ​សម្រក​ទម្ងន់​។ ឥឡូវនេះ​អ្នក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​ឃើញ​ថា ផ្លែស្វាយ​អាច​ជួយ​បញ្ឈប់ ការ​ឡើង​ទម្ងន់ និង​បង្ការ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​បាន ។ អាហារ​ដ៏​ពិសេស​នេះ​ត្រូវ​បាន​រក​ឃើញ​ថា ជួយ​ការពារ​រាង​កាយ​យ៉ាង​មាន​ប្រសិទ្ធភាព ។ ការ​ស្រាវជ្រាវ​នេះ​បាន​រក​ឃើញ​ថា ការ​ទទួលទាន​ផ្លែស្វាយ​អាច​ទប់ស្កាត់​ការ​បាត់បង់​បាក់តេរី​មាន​ប្រយោជន៍​នៅ​ក្នុង​ពោះវៀន ដែល​បង្ក​ឡើង​ដោយ​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ។

អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា បាក់តេរី​មួយ​ចំនួន​ក្នុង​ពោះវៀន​មាន​តួនាទី​ទាក់ទង​នឹង​ភាពធាត់ និង​ផលវិបាក​នៃ​ភាពធាត់​ដូច​ជា ។ នៅ​ក្នុង​ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យាល័យ​រដ្ឋ Oklahoma សត្វ​កណ្តុរ​៦០​ក្បាល ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​ក្រុម​របប​អាហារ​៤​ប្រភេទ សម្រាប់​រយៈពេល​១២​ស​ប្តា​ហ៍ ។ ដោយ​រួម​ទាំង​ក្រុម​សម្រាប់​ការ​ត្រួតពិនិត្យ ដែល​កាឡូរី​១០​ភាគរយ​បាន​មក​ពី​ជាតិ​ខ្លាញ់​រក​ឃើញ​ថា ក្រុម​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ដែល​កាឡូរី​៦០​ភាគរយ​បាន​មក​ពី​ជាតិ​ខ្លាញ់ និង​មួយ​ក្រុម​ទៀត​មាន​កាឡូរី​១​ឬ​១០​ភាគរយ​បាន​មក​ពី​ផ្លែស្វាយ ។

ក្រុម​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាំងអស់​មាន​ចំនួន macronut rients ជាតិ​កាល់ស្យូម ផូស្វ័រ និង​ជាតិ​កាក​សរសៃ​ក្នុង​បរិមាណ​ស្រ​ដៀង​គ្នា​។ ប៉ុន្តែ​នៅ​ពេល​ដែល​គេ​ប្រៀបធៀប​សំណាក​តាំងពី​ដើម​រហូត​ដល់​ចប់​ការ​ស្រាវជ្រាវ ក្រុម​ដែល​មាន​ផ្លែស្វាយ​ក្នុង​របប​អាហារ បាន​បាត់បង់​ចំនួន​បាក់តេរី​មាន​ប្រយោជន៍​ក្នុង​ពោះវៀន​តិច​បំផុត ដែល​ការ​បាត់បង់​នេះ​ជា​ញឹកញាប់​បង្ក​ឡើង​ដោយ​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ។

សាស្ត្រាចារ្យ Edral in Lucas បាន​និយាយ​ថា​៖ «​ស្វាយ​គឺជា​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ​កាក​សរសៃ និង​ត្រូវ​បាន​គេ​ស្រាវជ្រាវ​ក្នុង​ការ​សិក្សា​ពី​មុន​មក​ថា មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​ភាពធាត់ បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម និង​មាន​លក្ខណសម្បត្តិ immunomodul atory» គ្រប់គ្រាន់​។ លទ្ធផល​នៃ​ការ​សិក្សា​ទៅ​លើ​សត្វ​ទាំងនេះ បាន​បង្ហាញ​ថា ការ​បន្ថែម​ផ្លែស្វាយ​ទៅ​ក្នុង​របប​អាហារ អាច​ជួយ​រក្សា និង​ធ្វើ​ឱ្យ​មាន​តុល្យភាព​សុខភាព​ផ្លូវ​ពោះវៀន និង​បរិមាណ​បាក់តេរី​មាន​ប្រយោជន៍​ក្នុង​កម្រិត​ត្រឹមត្រូវ ។

ការ​ស្រាវជ្រាវ​ពី​មុន​បាន​រក​ឃើញ​សមាសធាតុ​នៅ​ក្នុង​ផ្លែស្វាយ​មាន​សកម្មភាព​ប្រឆាំង​នឹង​ការ​រលាក ដោយ​មាន​ជាតិ​កាក​សរសៃ​ខ្ពស់​ជួយ​ដល់​ការ​រំលាយ​អាហារ ។ ផ្លែស្វាយ​មួយ​ពែង ពោរពេញ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម មាន​វីតាមីន​ជាង​២០​ប្រភេទ​ផ្សេង​គ្នា សារធាតុ​រ៉ែ និង​ការ​ផ្តល់​នូវ​ជាតិ​កាក​សរសៃ​ល្អជា​ច្រើន ។ ប៉ុន្តែ​ឥទ្ធិពល​នៃ​ផ្លែស្វាយ​ទៅ​លើ​ពពួក​មី​គ្រុប​ក្នុង​ពោះវៀន មិន​ធ្លាប់​ត្រូវ​បាន​គេ​សិក្សា​ពី​មុន​មក​ទេ​។ អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា យើង​ចាំបាច់​ត្រូវ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​ដឹង​ថា លទ្ធផល​នៃ​ការ​សិក្សា​នេះ​អាច​ប្រើប្រាស់​ទៅ​លើ​មនុស្ស​ឬ​យ៉ាងណា ៕