ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ថែម​ទីតាំង​ចាក់​វ៉ាក់​សាំងបង្ការកូវីដ​តាម​វត្ត​​២៣វត្ត​ចាក់​ជូនពលរដ្ឋ កម្មករ កុមារ និងយុវវ័យ អំឡុងបុណ្យចូលឆ្នាំថ្មីខ្មែរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០៩ ខែមេសា​នេះ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ទីតាំង​តាម​វត្ត​អា​រ៉ា​ម ដែល​ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ។ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ទីតាំង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​មន្ទីរពេទ្យ​បង្អែក​មណ្ឌល​សុខភាព…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០៩ ខែមេសា​នេះ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ទីតាំង​តាម​វត្ត​អា​រ៉ា​ម ដែល​ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ទីតាំង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​មន្ទីរពេទ្យ​បង្អែក​មណ្ឌល​សុខភាព សរុប​ចំនួន ៤២​ទីតាំង ជូន​ប្រជាពលរដ្ឋ កម្មករ​-​កម្មការិនី រាប់​បញ្ចូល​ទាំង​កុមារ និង​យុវវ័យ ទាំង​ដូ​ស​មូលដ្ឋាន ដូ​ស​ជំរុញ​ឬ​ដូ​ស​ទី​៣ និង​ដូ​ស​ទី​៤ ។

យោង​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយ​ទទួល​បានការ​ប្រគល់​ភារកិច្ច​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស (​គ​.​វ​.​ក​-១៩) ក្នុង​នាម​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​រាជធានី​ភ្នំពេញ នឹង​បន្ថែម​ទីតាំង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ​-​កម្មការិនី កុមារ និង​យុវវ័យ នៅ​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ចាប់ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២២ ដែល​មាន​ទីតាំង​កំណត់​ជូន​ដូច​ខាងក្រោម​៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ