ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​គ្រួសារ​«​កោះសន្តិភាព​»​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៦​នៅ​វត្ត​មុនី​ប្រសិទ្ធី​វង្ស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និង​បុគ្គលិក​សារព័ត៌មាន​«​កោះសន្តិភាព​» នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ បាន​ចូល​រូ​ម​កាន់បិណ្ឌ​វេន​ទី​៦​នៅ​វត្ត​មុនី​ប្រសិទ្ធី​វង្ស …

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និង​បុគ្គលិក​សារព័ត៌មាន​«​កោះសន្តិភាព​» នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ បាន​ចូល​រូ​ម​កាន់បិណ្ឌ​វេន​ទី​៦​នៅ​វត្ត​មុនី​ប្រសិទ្ធី​វង្ស ដែល​ស្ថិត​នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ នៅ​ក្នុង​ឱកាស​នោះ​ដែរ​ក៏​មានការ​ចូលរួម​ពី​សំណាក់​លោក​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង និង​លោក​ជំទាវ ឧកញ៉ា យិ​ន ផា​ន្នី ស្ថាបនិក​កោះសន្តិភាព ព្រមទាំង​បុគ្គលិក​យ៉ាងច្រើន​កុះករ ។

ក្នុង​ឱកាស​កាន់បិណ្ឌ​វេន​ទី​៦​នៅ​វត្ត​មុនី​ប្រសិទ្ធី​វង្ស​នេះ​ដែរ លោក​ឧកញ៉ា និង​លោក​ជំទាវ ឧកញ៉ា ក៏​បាន​នាំ​ទេយ្យទាន​ជា​ច្រើន ព្រមទាំង​បច្ច័យ​ចំនួន​៤.២៤០.០០០​រៀល និង​២.២៤៥​ដុល្លារ​អា​មេ​រិ​ក ប្រគេន​សម្តេច​សង្ឃ មួ​ង រ៉ា ព្រះ​ចៅអធិកា​វត្ត និង​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​អស់​កាល​ត្រីមាស និង​រាប់បាត្រ​ឧទ្ទិស​កុសល​ជួន​ដល់​ជីដូន​ជីតា ញាតិ​ការ​ទាំង​៧​សន្តាន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ សូម​ឲ្យ​មហា​គ្រួសារ «​កោះសន្តិភាព​» ទាំងអស់​ជួប​ប្រទះ​តែ​សេចក្តីសុខ សុភមង្គល និង​បាន​ជួន​ក្រណាត់​ស ខោអាវ និង​ថវិកា​ដល់​តាជី​យាយជី ព្រមទាំង​ក្មេង​ៗ​សុំទាន​នៅ​ក្នុង​វត្ត​ដោយ​ទឹកចិត្ត​ជ្រះថ្លា​បំផុត ។

គួរ​បញ្ជាក់​ថា  ឲ្យ​តែ​ដល់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ ថ្នាក់ដឹកនាំ និង​បុគ្គលិក មហា​គ្រួសារ​«​កោះសន្តិភាព​»​ទាំងអស់​តែងតែ​រួម​សាមគ្គី​គ្នា​ដាក់​វេន​កាន់បិណ្ឌ​នៅ​វត្ត​មុនី​ប្រសិទ្ធី​វង្ស ព្រមទាំង​ចូលរួម​កាន់បិណ្ឌ​នៅ​តាម​បណ្តាល​វត្ត​នានា​ជា​ការ​លើកកម្ពស់​ព្រះពុទ្ធ​សាសនា​ផង​ដែរ ៕