ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ដី និង​ទឹកជំនន់​នៅ​ឥណ្ឌូ​ណេ​ស៊ី​ស្លា.ប់​យ៉ាងតិច​26​នាក់

7 ឆ្នាំ មុន

យោង​តាម​តុល្យការ​ថ្មី​ចេញផ្សាយ​នា​ថ្ងៃ​ទី​២២ កញ្ញា ដោយ​អាជ្ញាធរ​មូលដ្ឋាន​ថា ទឹកជំនន់ និង​ការ​បាក់​ដី​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​កោះ​ជ្វា ឥណ្ឌូ​ណេ​ស៊ី បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​២៦​នាក់ ហើយ​មនុស្ស​១៩​នាក់​ទៀត

យោង​តាម​តុល្យការ​ថ្មី​ចេញផ្សាយ​នា​ថ្ងៃ​ទី​២២ កញ្ញា ដោយ​អាជ្ញាធរ​មូលដ្ឋាន​ថា ទឹកជំនន់ និង​ការ​បាក់​ដី​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​កោះ​ជ្វា ឥណ្ឌូ​ណេ​ស៊ី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២៦​នាក់ ហើយ​មនុស្ស​១៩​នាក់​ទៀត​បាត់​ខ្លួន ។

ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​គូសបញ្ជាក់​ថា ជំនួយ​ចាប់ផ្តើម​ទៅ​ដល់ GARUT តំបន់​ភាគ​ខាងលិច​កោះ​ជ្វា ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ដោយសារ​ទឹកជំនន់ និង​ការ​បាក់​ដី​កាលពី​ថ្ងៃ​ទី​២១ កញ្ញា រួច​មនុស្ស​២៣​នាក់​ស្លាប់ និង​១៨​នាក់​បាត់​ខ្លួន​នៅ​តំបន់​នោះ ។

ក្រោយ​ទឹក​ស្រក​បង្ហាញ​ពី​ទំហំ​ធំធេង​នៃ​ការ​ខូចខាត​ជាមួយ​ផ្ទះ​ទាំងឡាយ​រង​ការ​បំផ្លាញ បណ្តា​រថយន្ត​ត្រូវ​ក្រឡាប់ និង​វិ​ថី​ទាំងឡាយ​គ្របដណ្តប់​ដោយ​ភក់ និង​បំណែក​ផ្សេងៗ។ ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​កុមារ​យ៉ាងតិច​១០​នាក់​អាយុ​ក្រោម​១០​ឆ្នាំ ។

ក្នុង​តំបន់​មួយទៀត​នា​ភាគ​ខាងលិច​កោះ​ជ្វា​ការ​បាក់​ដី​មួយ​កើត​មាន​នា​ថ្ងៃ​ទី​២១ កញ្ញា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់​នៅ SUMEDANG រួច​មនុស្ស​ម្នាក់​ទៀត​បាត់​ខ្លួន ។

ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ណែនាំ​ដល់​ប្រជាជន​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​នា​រដូវ​នេះ​មក​ពី​បាតុភូត​បរិយាកាស LA NINA ជា​ប្រភព​នៃ​ភ្លៀង​ធ្លាក់​ខុស​ទម្លាប់​នា​ដំណាក់​​កាលនោះ​នៃ​ឆ្នាំ​នៅ​ឥណ្ឌូ​ណេ​ស៊ី ។ កាលពី​ខែមិថុនា​កន្លង​ទៅ មនុស្ស​ជិត​៥០​នាក់​ស្លាប់ ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ការ​បាក់​ដី​នៅ​ភាគ​កណ្តាល​កោះ​ជ្វា ៕