ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស ភារ​ម្យ និង​សុខ ទូច ជួប​កីឡាករ​ថៃ​មុនគេ​ក្នុង​សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់​នៅ​លើ​សង្វៀន PNN

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​នៅ​ក្នុង​សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍ PNN នឹង​ចាប់ផ្តើម​ជា​ផ្លូវការ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​នៅ​ក្នុង​សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍ PNN នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃអាទិត្យ​ទី​២៥ កញ្ញា ស​ប្តា​ហ៍​នេះ​ហើយ ។​មាស ភារ​ម្យ មក​ពី​ក្លិប​កងពលតូច​លេខ​៣១​ការពារ​ដែនសមុទ្រ និង​សុខ ទូច មក​ពី​ក្លិប​កងទ័ពជើងទឹក នឹង​ឡើង​សង្វៀន​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​មាន​ប្រវត្តិ​ប្រកួត​មិនធម្មតា​មុនគេ ។

មាស ភារ​ម្យ ដែល​ធ្លាប់​ប្រកួត​បាន​៩៤​ដង ឈ្នះ​៨០​ដង ចាញ់​១១​ដង ស្មើ​៣​ដង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ឌី​ស៊ែ​លលេ​ក ដែល​ធ្លាប់​ប្រកួត​បាន​១៥៣​ដង ឈ្នះ​១២១​ដង ចាញ់​៣២​ដងនោះ មិនដឹង​ថា​អាច​ទៅ​រួច​ឬ​អត់​នោះ​ទេ ម្យ៉ាង​កីឡាករ​ថៃ​រូប​នេះ​ជា​ម្ចាស់​ខ្សែក្រវាត់​ដល់​ទៅ​៣​ស្ថាប័ន​ទៀត​ផង ។

ចំណែក សុខ ទូច ដែល​ធ្លាប់​ប្រកួត​បាន​៧២​ដង ឈ្នះ​៥១​ដង ចាញ់​១៨​ដង ស្មើ​៣​ដង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​កាំ​ឡាយ​ផេ​ក ដែល​ធ្លាប់​ប្រកួត​បាន​១០៣​ដង ឈ្នះ​៨១​ដង ចាញ់​២០​ដង និង​ស្មើ​២​ដង ។ ទោះបី​កីឡាករ​ថៃ​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​ក៏​មិន​ប្រាកដ​ថា អាច​យកឈ្នះ សុខ ទូច បាន​ដោយ​ងាយស្រួល​នោះ​ដែរ ព្រោះ​ពួក​គេ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ទេ​។ ដូច្នេះ​បើ​ចង់​ដឹង​ច្បាស់​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ​ទើប​ដឹង​ថា​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​។

ដោយឡែក ការ​ប្រកួត​ជា​លក្ខណៈ​ម៉ា​រ៉ា​តុ​ន​នៅ​លើ​សង្វៀន​ដដែល​កីឡាករ អៀម សា​វុ​ធ មក​ពី​ក្លិប​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក ប្រកួត​ជាមួយ​កីឡាករ​វ័ន កក្កដា មក​ពី​ក្លិប​ភិ​រម្យ​កូន​ខ្មែរ ។ កីឡាករ ឈុត សេរី​វ៉ា​ន់​ថន មក​ពី​ក្លិបរាហូ ខេត្តបាត់ដំបង ប្រកួត​ជាមួយ​កីឡាករ ម៉​ន ខួច មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​៕