ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​រំពឹង​ភ្ញៀវ​ទេសចរ​នឹង​មាន​កំណើន​ខ្លាំង​ដោយសារ​ប្រទេស​ចិន

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ក្រុមប្រឹក្សា​ទេសចរណ៍​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ ត្រូវ​បាន​គិត​ទុក​មុន​ថា នឹង​កើនឡើង​ប្រមាណ​១៧,៨%​ក្នុង​ត្រីមាស​ទី​៤​ឆ្នាំ​២០១៦ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នា​ឆ្នាំ​មុន ។

ប្រទេស​ថៃ ៖ ក្រុមប្រឹក្សា​ទេសចរណ៍​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ ត្រូវ​បាន​គិត​ទុក​មុន​ថា នឹង​កើនឡើង​ប្រមាណ​១៧,៨%​ក្នុង​ត្រីមាស​ទី​៤​ឆ្នាំ​២០១៦  បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នា​ឆ្នាំ​មុន ។ ការ​កើនឡើង​នេះ មួយ​ផ្នែក​ធំ​មក​ពី​កំណើន​ភ្ញៀវ​ទេសចរ​ចិន ។

វិស័យ​ទេសចរណ៍​ត្រូវ​បាន​រាប់​បញ្ចូល​១០% នៃ GDP របស់​ប្រទេស​ថៃ ហើយ​បាន​ក្លាយជា​វិស័យ​ដ៏​កម្រ និង​សំខាន់​សម្រាប់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លេខ​២ ក្នុង​អាស៊ី​អាគ្នេយ៍​មួយ​នេះ ខណៈ​មានការ​អន់​ថយ​នៃ​ផ្នែក​នាំ​ចេញ និង​តម្រូវការ​ក្នុងស្រុក ។ ការ​ព្យាករណ៍​នេះ ស្រប​ពេល​ប្រទេស​ថៃ​គិត​ថា នឹង​ស្វាគមន៍​ភ្ញៀវ​ប្រមាណ​៣៣​លាន​នាក់​ក្នុងឆ្នាំនេះ ។

ភ្ញៀវ​ទេសចរ​ចិន​ពិតជា​មាន​ចំណាប់អារម្មណ៍​លើ​ប្រទេស​ថៃ​ណាស់ ហើយ​មាន​ភ្ញៀវ​ជា​ច្រើន​បាន​ជន់​ជោរ​មក​កាន់​ប្រទេស​នេះ​កាលពី​ឆ្នាំ​មុន​។ មួយវិញទៀត ការ​បំផ្ទុះ​គ្រាប់បែក​ជា​ច្រើន​ករណី​ក្នុង​ប្រទេស​ថៃ​នា​ប៉ុន្មាន​ខែ​កន្លង​មក ដូច​ជា​គ្មាន​ការ​ប៉ះពាល់​ខ្លាំងក្លា​ឡើយ​លើ​វិស័យ​ទេសចរណ៍ ។

ប៉ុន្តែ​កាលពី​ស​ប្តា​ហ៍​មុន ធនាគារជាតិ​របស់​ប្រទេស​ថៃ បាន​កាត់​បន្ថយ​ចំនួន​ភ្ញៀវ​ទេសចរ ដែល​បាន​ព្យាករណ៍​ប្រមាណ​៤០​ម៉ឺន​នាក់ មក​ត្រឹម​៣៣,៦​លាន​នាក់​ក្នុងឆ្នាំនេះ ដោយសារ​មានការ​បំផ្ទុះ​គ្រាប់បែក និង​ការ​លុប​បំបាត់​កម្មវិធី​ដំណើរ​កម្សាន្ត​តម្លៃ​ថោក​ហួសប្រមាណ ។

ក្នុង​ត្រីមាស​ទី​៤​ឆ្នាំ​នេះ គឺជា​រដូវ​កាល​ដ៏​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ជា​ច្រើន​មក​លេង​កម្សាន្ត​នៅ​ឆ្នេរ បា និង​ទី​វត្ត​អារាម​នានា​របស់​ប្រទេស​ថៃ ។

នាយក​ក្រុមប្រឹក្សា​ខាងលើ លោក Ittirit Kinglek ថ្លែង​ថា ៖ « នៅ​ត្រីមាស​ទី​៤ គឺជា​រដូវ​កាល​ដ៏​ពេញ​និយម​មួយ ។ វា​ជា​រដូវ​កាលដែល​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​មក​ច្រើន​ជាងគេ គឺ​ពី​ប្រទេស​ចិន អឺរ៉ុប និង​ពី​តំបន់​ផ្សេង​ៗ​ទៀត ។ ពួក​យើង​គិត​ថា នឹង​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​ឆ្នាំ​មុន ជា​ពិសេស ភ្ញៀវ​ជនជាតិ​ចិន » ។

ក្រុមប្រឹក្សា​ខាងលើ​ព្យាករណ៍​ថា យ៉ាងតិច​ក៏​មាន​ជនជាតិ​ចិន​ប្រមាណ​៦០​ម៉ឺន​នាក់​ដែរ​នឹង​មក​កាន់​ប្រទេស​ថៃ ក្នុង​ស​ប្តា​ហ៍​បុណ្យ​មាស​ខាង​មុខ ។

គួរ​បញ្ជាក់​ថា ប្រទេស​ថៃ​បាន​ទាក់ទាញ​ជនជាតិ​ចិន​ប្រមាណ​៧,៩៣​លាន​នាក់​កាលពី​ឆ្នាំ​មុន​។ ក្នុងឆ្នាំនេះ ក្រុមប្រឹក្សា​គិត​ថា នឹង​មាន​ជនជាតិ​ចិន​ឡើង​ដល់​១០​លាន​នាក់​ឯណោះ ៕