ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​សន្ទូច​អាយុ​ជាង​2​ម៉ឺន​ឆ្នាំ​រក​ឃើញ​នៅ​ប្រទេស​ជប៉ុន

7 ឆ្នាំ មុន

«The Gnardian» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ និង​មហាវិទ្យាល័យ​នៅ​ប្រទេស​ជប៉ុន បាន​រក​ឃើញ​ផ្លែ​សន្ទូច​បុរាណ​មាន​អាយុកាល​ចំណាស់​បំផុត​នៅ​លើ​ពិភពលោក ។ ការ​រក​ឃើញ​នេះ

«The Gnardian» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ និង​មហាវិទ្យាល័យ​នៅ​ប្រទេស​ជប៉ុន បាន​រក​ឃើញ​ផ្លែ​សន្ទូច​បុរាណ​មាន​អាយុកាល​ចំណាស់​បំផុត​នៅ​លើ​ពិភពលោក ។ ការ​រក​ឃើញ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ជីក​រុករក​ផ្នែក​បុរាណវិទ្យា​នៅ​៣​កន្លែង​ក្នុង​ល្អាង «Sakitari» ជា​ល្អាង​មាន​ថ្មកំបោរ​នៅ​ភាគ​ខាងត្បូង​នៃ​កោះ​អូ​គី​ណា​វ៉ា ប្រទេស​ជប៉ុន ។

លទ្ធផល​ស្រាវជ្រាវ​នៅ​ក្នុង​ឯកសារ​ផ្នែក​វិទ្យាសាស្ត្រ «PNAS» បញ្ជាក់​ថា ផ្លែ​សន្ទូច​នោះ​អាច​មាន​អាយុ​ប្រហែល​២៣.០០០​ឆ្នាំ ច្នៃ​ពី​សម្បក​គ្រំ គឺជា​គំរូ​បង្ហាញ​ឱ្យ​ឃើញ​ថា​មានការ​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា និង​ឧបករណ៍​នេសាទ តាំងពី​យូរលង់​មក​ហើយ ។ ក្រុម​អ្នកជំនាញ​សន្និដ្ឋាន​ថា មនុស្ស​បាន​ភៀសខ្លួន​ទៅ​តាំងទី​ជម្រក​នៅ​លើ​កោះ​អូ​គី​ណា​វ៉ា និង​កោះ​តូច​-​ធំ​ផ្សេង​ទៀត នៅ​ជុំវិញ​ប្រហែល​៥០.០០០​ឆ្នាំ​មុន ដោយ​មុន​នេះ​មាន​ជំនឿ​ថា ធនធានធម្មជាតិ​នៅ​លើ​កោះមាន​ចំនួន​តិច​ក្នុង​ការ​ជួយ​ចិញ្ចឹមជីវិត​ក្នុង​រយៈពេល​យូរ ប៉ុន្តែ​ការ​រុករក​ឃើញ​នេះ​ប្រទះ​ឃើញ​ភស្តុ​តាង​ខ្មោច​អន្ទង់ កង្កែប ត្រី បក្សី និង​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ជា​ច្រើន​ទៀត​នៅ​ក្នុង​ស្រទាប់​ថ្ម ។

តឹកតាង​ទាំងនោះ​ធ្វើ​ឱ្យ​អ្នក​ស្រាវជ្រាវ​សន្និដ្ឋាន​ថា​មានការ​តាំងទី​ជម្រក​ជា​បន្តបន្ទាប់​នៅ​លើ​កោះ​នោះ​តាំងពី​ប្រហែល​៣៥.០០០​ឆ្នាំ​មុន​។ ក្រៅពី​ផ្លែ​សន្ទូច និង​ខ្មោចសត្វ​នានា ប្រទះ​ឃើញ​បំណែក​មនុស្ស គ្រាប់​រកាំ​ធ្វើ​ពី​សម្បក​គ្រំ និង​ថ្មសំលៀង​កាំបិត ។ ក្រៅពី​នោះ​ទៀត​ប្រទះ​ឃើញ​សំបក​ក្តាម​ដុត​បញ្ជាក់​ពី​ចរិត​និស្ស័យ​នៃ​ការ​ទទួលទាន​ស្រប​តាម​រដូវ​កាល​របស់​មនុស្ស​។ តាម​ការ​វិភាគ​លើ​សំបក​ក្តាម​តាម​រយៈ​ទំហំ​របស់​វា​បញ្ជាក់​ថា​វា​ត្រូវ​មនុស្ស​ចាប់​នៅ​រដូវ​ស្លឹកឈើ​លាស់ ជា​អំឡុង​ពេល​ដែល​ក្តាម​ធំធាត់ និង​ជំលៀស​ខ្លួន​ទៅ​តាម​ទឹក ដើម្បី​ឆ្លង​ចូល​រដូវ​បង្កាត់​ពូជ ជា​រដូវ​ក្តាម​មាន​រសជាតិ​ឆ្ងាញ់ ៕