ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​បុណ្យ​ភ្ជុំ​គួរ​ធ្វើ​ចង្ហាន់​ក្រៀម​ប្រគេន​ដល់​ភិក្ខុសង្ឃ​វិញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​លោក​កឹ​ម គុណ​វ​ឌ្ឍ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ស្នើ​ឲ្យ​ពុទ្ធបរិស័ទ​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ជា​អាហារ​ក្រៀម​វិញ ដើម្បី​រក្សា​ទុក​បាន​យូរ

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​លោក​កឹ​ម គុណ​វ​ឌ្ឍ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ស្នើ​ឲ្យ​ពុទ្ធបរិស័ទ​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ជា​អាហារ​ក្រៀម​វិញ ដើម្បី​រក្សា​ទុក​បាន​យូរ ការ​ស្នើ​ឡើង​នេះ​គ្រាន់តែ​ជា​គំនិត​ផ្ទាល់ខ្លួន​របស់​លោក​ប៉ុណ្ណោះ ។

លោក​កឹ​ម គុណ​វ​ឌ្ឍ សរសេរ​ថា «​ខ្ញុំព្រះករុណា​ខ្ញុំ សូមទោស​ព្រះ​ភិក្ខុសង្ឃ​ជា​មុន និង​សូមទោស​ពុទ្ធបរិស័ទ​ចំពោះ​គំនិត​១​នេះ ។ រដូវ​បុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ​មាន​រយ​:​ពេល​១៥​ថ្ងៃ​ដែល​ពុទ្ធបរិស័ទ​បាន​នាំ​យក​ចង្ហាន់​ភត្ត​ហារ ប្រគេន និង​រាប់បាត្រ​ក្នុង​ទី​អារាម​នានា ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ផ្ញើ​ទៅ​ដល់​មាតា បិតា​ញាតកា​ទាំង​៧​សន្តាន​ដែល​បាន​មរណកាល​ទៅ​ហើយ​នោះ ។ មាន​ហេតុផល​១​បាន​លេច​ចេញ​ឡើង នោះ​គឺ​ចង្ហាន់​ម្ហូប​បាយ​មាន​ច្រើន​លើសលប់​កំពប់​ហៀរ ទោះ​មិនជា​ទូ​ទាំងគ្រប់​ទី​អារាម​ទេ តែ​ភាគច្រើន​បាន​ជួប​ប្រទះ​ហេតុការណ៍​បែប​នេះ ។ ខ្ញុំព្រះករុណា​សូម​ថា លោក​មេត្តា​បែរ​ប្រែ​ពី​យក​ចង្ហាន់​ម្ហូប​បាយ​ទៅ​វត្ត​ក្នុង​បុណ្យកាន់បិណ្ឌ និង​ភ្ជុំ មក​ជា​ការ​យក​ជា​ចង្ហាន់​មាន​ជា​គ្រឿង​ឧ​ប​ភាគ​បរិភោគ អាហារ​ក្រៀម ដែល​អាច​ទុក​ប្រើ​បាន​យូរថ្ងៃ លើក​វេរ​ប្រគេន​ព្រះសង្ឃ តើ​នេះ​ជា​ការ​ខុសឆ្គង​ដែរ​ទេ ខ្ញុំព្រះករុណា​សូម​ព្រះ​តេជគុណ​ព្រះ​ភិក្ខុសង្ឃ​មាន​សង្ឃដីកា​ពន្យល់ ? ចំពោះ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​បុណ្យកាន់បិណ្ឌ គឺ​គណ​:​កម្ម​ការ​អាចារ្យវត្ត​លោក​ពិតជា​អាច​ដោះស្រាយ​បាន នេះ​ជា​គំនិត​ខ្ញុំព្រះករុណា​បាន​គិត ។

មួយវិញទៀត​ចង្ហាន់​បរិបូណ៌​ជន់​ហូរហៀរ គួរ​ពុទ្ធបរិស័ទ និង​គណ​:​កម្ម​ការ​អាចារ្យ​មេត្តា​ចាត់​រៀបចំ​ឲ្យ​សម​ល្មម​សម្រាប់​តែ​ព្រះសង្ឃ​លោក​អាច​ឆាន់​បាន ឆាន់​កើត ចៀសវាង​ហូរហៀរ​ជន់​ត្រៀប​លើ​តុ​ចង្ហាន់​។ ខ្ញុំព្រះករុណា ខ្ញុំ​គិត​ថា ជា​ពេលវេលា​ដែល​ត្រូវ​រៀបចំ​ហើយ ដើម្បី​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ភ្នែក​របស់​មនុស្ស​បុថុជ្ជន​មើល​ថា​ជា​ការ​ខ្ជះខ្ជាយ និង​គ្មាន​អនាម័យ ។ ខ្ញុំព្រះករុណា​សូម​ថ្វាយបង្គំ​ពី​ចម្ងាយ សូមទោស​នូវ​ការ​លើក​ឡើង​នេះ​បើជា​កំហុសឆ្គង​មិន​សម​ស្រប​នោះ » ។

ជា​ការ​កត់​សម្គាល់ការ​បញ្ចេញមតិ​យោបល់​របស់​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​នេះ ខណៈ​ឱកាស​បុណ្យកាន់បិណ្ឌ​ន​ចូល​មក​ដល់​ហើយ​ប្រជាពលរដ្ឋ​ដែល​កាន់​ព្រះពុទ្ធ​សាសនា​បាន​នាំ​គ្នា​ធ្វើ​ចង្ហាន់​ទាំង​ទឹក​ទាំង​គោក​ប្រគេន​ដល់​ព្រះសង្ឃ​តាម​ទី​វត្ត​អារាម​នានា​តាម​ប្រពៃណី​និង​សាសនា ។

ការ​បញ្ចេញយោបល់​ផ្ទាល់ខ្លួន​របស់​លោក​អគ្គនាយក​ទូរទស្សន៍​ជាតិ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​តាម​ហ្វេ​ស​ប៊ុ​ក​នានា​មាន​អ្នកលេង​មួយ​ចំនួន​រិះគន់​ទៅ​លើ​ការ​បង្ហោះ​រូបភាព​ចង្ហាន់​ជា​ច្រើន​មុខ​ត្រូវ​បាន​យក​ទៅ​ប្រគេន​ព្រះសង្ឃ ហើយ​ឆាន់​មិន​អស់​យក​ទៅ​ចាក់ចោល ខណៈ​ពេល​ដែល​ក្នុង​សង្គម​មាន​មនុស្ស​មួយ​ចំនួន​ខ្វះខាត​អាហារ​ទទួលទាន ។

គំនិត​របស់​លោក​កឹ​ម គុណ​វ​ឌ្ឍ ក៏​ហាក់​សម​ស្រប​ទៅ​នឹង​គំនិត​របស់​មហាជន​មួយ​ចំនួន​ដែរ ព្រោះ​ប្រសិនបើ​ធ្វើ​ចង្ហាន់​ទឹក​ហើយ​ដាក់​ត្រៀម​ត្រា​ដើម្បី​ប្រគេន​ព្រះសង្ឃ​ឆាន់​នោះ គឺ​ឆាន់​មិន​អស់​ឡើយ បើ​ទោះបីជា​ចំណែក​ម្ហូប​ដែល​នៅ​សេសសល់​ត្រូវ​បាន​បែងចែក​ទៅ​យាយ​តា និង​កូនសិស្សលោក​នៅ​វត្ត​នោះ​ក្តី ។ ម្ហូប​ដែល​នៅ​សេសសល់​គឺ​មាន​តែ​បោះចោល​នៅ​ពេល​ដែល​វា​ផ្អូម​ទទួលទាន​មិនកើត ដែល​កត្តា​នេះ​អាច​និយាយ​បាន​ថា​ជា​ការ​ខ្ជះខ្ជាយ​មួយ ៕