ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រំ វី និង​ចាន់ សំអាត ណាត់ជួប​កីឡាករ​ថៃ​ថ្ងៃអាទិត្យ​ស​ប្ដា​ហ៍​នេះ​មួយ​ណា​សម្រេច​គោលដៅ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រំ វី និង​ចាន់ សំអាត​មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​លើ​សង្វៀន​ទូរទស្សន៍ CTN នៅ​ថ្ងៃអាទិត្យ ទី​២៤​កញ្ញា ខាង​មុខ​នេះ

រាជធានី​ភ្នំពេញ ៖ ព្រំ វី និង​ចាន់ សំអាត​មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​លើ​សង្វៀន​ទូរទស្សន៍ CTN នៅ​ថ្ងៃអាទិត្យ ទី​២៤​កញ្ញា ខាង​មុខ​នេះ ។ ព្រំ វី ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Loukyort Sit Sampiyak ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ចំណែក ចាន់ សំអាត ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ TimChhai Louk Phit Noy ក្នុង​ប្រភេទ​ទម្ងន់​៦១​គីឡូក្រាម ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​រង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​ពីរ​មួយ​ណា​សម្រេច​គោលដៅ ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ​ហាក់ដូចជា​មាន​សមត្ថភាព​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ​។

កីឡាករ​ថៃ​ទាំង​២​រូប​នេះ​សុទ្ធតែ​ជា​ជើង​ខ្លាំង​និង​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ ជា​ពិសេស​កីឡាករ Loukyort Sit Sampiyak តែ​ម្ដង​ដែល​ធ្លាប់​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ចាញ់​នៅ​ក្រោម​កណ្ដាប់ដៃ​របស់​គេ​មិន​តិច​នាក់​ទេ ។ សម្រាប់​ការ​មក​ជួប​ជាមួយ ព្រំ វី លើក​នេះ​មិន​ទាន់​ដឹង​ថា​យា​៉​ង​ណា​នោះ​ទេ ទោះបី ព្រំ វី មាន​ប្រវត្តិ​ប្រកួត​តិច​ជាង​មែន ប៉ុន្តែ​គេ​មាន​ប្រៀប​ខាង​កម្ពស់ ។ ព្រំ វី ធ្លាប់​ប្រកួត​បាន​៦៦​ដង ឈ្នះ​៤៣​ដង ចាញ់​២០​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ សង្វៀន​បាន​១១​ដង ។ រីឯ​កីឡាករ​ថៃ​ឈ្មោះ Loukyort Sit Sampiyak វិញ​ធ្លាប់​ប្រកួត​បាន​៨៤​ដង ឈ្នះ​៦៦​ដង ចាញ់​១៤​ដង និង​ស្មើ​៤​ដង ។ ចាំ​មើល ព្រំ វី និង​កីឡាករ​ថៃ​រូប​នេះមួយ​ណា​សម្រេច​គោលដៅ ។

ចាន់ សំអាត ដែល​ធ្លាប់​ប្រកួត​បាន​៤០​ដង ឈ្នះ​២៥​ដង ចាញ់​១៤​ដង ស្មើ​១​ដង និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១៥​ដង ជួប​កីឡាករ​ថៃ​ឈ្មោះ TimChhai Louk Phit Noy ដែល​មាន​ប្រវត្តិ​ប្រកួត​៧៤​ដង ឈ្នះ​៥០​ដង ចាញ់​១៩​ដង និង​ស្មើ​៥​ដងនោះ មិន​ទាន់​ដឹង​ថា​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​ឡើយ ដោយសារ​ពួក​គេ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក ។ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្តែង​ប៉ុណ្ណោះ នរណា​ខ្លាំង​ជាង​នរណា​គង់តែ​ដឹង​ទេ ។

ចំណែក​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​វិញ​នោះ​មាន កីឡាករ លី សា​រ៉​ន មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ខុន លី​ហ៊ុយ មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ។ កីឡាករ ភួង ពិសិដ្ឋ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ សាង សី មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​កីឡាករ ឆោម ប៊ុ​ន​ឡុ​ង មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ ជឹ​ម ចិ​ត្រា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ៕