ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំបុគ្គលិក​ដំឡើងម៉ូតូហុងដា​១១នាក់​ទៅប៉ុស្តិ៍ចោមចៅ​ ព្រោះ…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុគ្គលិក​ក្រុមហ៊ុនដំឡើង​ម៉ូតូ​​ហុងដា​​ប្រមាណ​ជាង​១០​នាក់ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាក​សួរ​​នៅ​សង្កាត់​ចោម​ចៅ បន្ទាប់​ពី​ក្រុមហ៊ុន​ខាងលើ តែងតែ​​បាត់​ឥ​វ៉ា​ន់​ជា​បន្តបន្ទាប់​រាល់​ថ្ងៃ ដោយ​មិនដឹង​ថា អ្នក​ណា​លួច​នោះ​ទេ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុគ្គលិក​ក្រុមហ៊ុនដំឡើង​ម៉ូតូ​​ហុងដា​​ប្រមាណ​ជាង​១០​នាក់ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាក​សួរ​​នៅ​សង្កាត់​ចោម​ចៅ បន្ទាប់​ពី​ក្រុមហ៊ុន​ខាងលើ តែងតែ​​បាត់​ឥ​វ៉ា​ន់​ជា​បន្តបន្ទាប់​រាល់​ថ្ងៃ ដោយ​មិនដឹង​ថា អ្នក​ណា​លួច​នោះ​ទេ ហើយ​ការ​នាំ​ខ្លួន​ទៅ​សាកសួរ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា ២០១៦ ស្ថិត​នៅ​ក្រុមហ៊ុន​ដំឡើង​ម៉ូតូ​ហុង​ដា តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ទោះបីជា​យ៉ាងណា គេ​មិន​បាន​ស្គាល់ឈ្មោះ​បុគ្គលិក​សង្ស័យ​ទាំង​១១​នាក់​នោះ​ទេ ហើយ​ការ​សាកសួរ​នោះ ក៏​មិន​បាន​លទ្ធផល​អ្វី ព្រោះ​អត់​ភស្តុ​តាង ក៏​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​វិញ ។