ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​វ័យក្មេង ចាក់​ស្លា.ប់​ម្នាក់ របួស​២​នាក់

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ យុវជន​វ័យក្មេង​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ បន្ទាប់​ជន​នេះ​បាន​ចាក់​សម្លា.ប់​ …

ខេត្តកំពង់ឆ្នាំង ៖ យុវជន​វ័យក្មេង​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ បន្ទាប់​ជន​នេះ​បាន​ចាក់​សម្លាប់​មនុស្ស​ម្នាក់ និង​២​នាក់​ទៀត​បាន​រង​របួស ។ អំពើ​មនុស្សឃាត​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​បរិវេណ​វត្ត​ពោធិ៍​រុក្ខា​រាម ហៅ​វត្ត​កំពង់ត្រឡាច​លើ ស្ថិត​ក្នុង ភូមិ​កំពង់ត្រឡាច​លើ ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ។

លោក ឌុ​ច ចំរើន នាយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ឃាតករ​វ័យក្មេង​រូប​នោះ​មានឈ្មោះ ផៃ សា​រ៉ុ​ន អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ ជឿន សុ​មឿ​ន ហៅ បឿន អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ ឃុំ​ជ្រេ​ស ស្រុក​កំពង់ត្រឡាច ។ អ្នក​រង​របួសធ្ងន់​ឈ្មោះ អ៊ិ​ត សុខ​ជា អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជំទាវ​សុក ឃុំ​ជ្រេ​ស ស្រុក​កំពង់ត្រឡាច និង​អ្នក​រង​របួសស្រាល​ម្នាក់​ទៀត​ឈ្មោះ សំ ចេ​ង ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ ជន​ដៃដល់​ឈ្មោះ ផៃ សា​រ៉ុ​ន បាន​ផឹកស្រា​ជាមួយ​បងប្រុស​គេ​ម្នាក់​ឈ្មោះ កុយ អស់​ស្រា​១​លី​ត្រ​កន្លះ ។ បន្ទាប់​ពី​ស្រវឹងស្រា​ហើយ​ជន​ដៃដល់​បាន​យក​កាំបិត​កៃ​ដាក់​ក្នុង​ហោប៉ៅ​អាវ​ដើរទៅ​ជិត​ខ្លោងទ្វារវត្ត​កំពង់ត្រឡាច​លើ និង​បាន​ជួប​ឈ្មោះ សំ ចេ​ង ក៏​រករឿង​ឈ្លោះ ហើយ​បាន​ចាក់​ឈ្មោះ សំ ចេ​ង មួយ​កាំបិត​កៃ​តែ​ត្រូវ​ឈ្មោះ សំ ចេ​ង វាសដៃ​ផុត​មុត​ចំ​ដៃ​ឆ្វេង ជន​រង​គ្រោះ​ក៏​ជិៈ​ម៉ូតូរ​ត់ទៅ​ផ្ទះ​ទៅ ។ បន្ទាប់​មក​ជន​ដៃដល់​បាន​ត្រឡប់​មក​ផ្ទះ ទិញ​ស្រា​ផឹក​ជាមួយ​បងប្រុស​គេ​បន្ត​ទៀត​ដល់​ព្រលប់​ក៏​ទៅ​រាំវង់​ធុងបាស់​ក្នុង​វត្ត រហូត​ដល់​ម៉ោងជាង​១០​យប់​ក៏​មានការ​វាយតប់​គ្នា​រវាង​ក្មេង​២​ក្រុម ។ ពេល​នោះ​ជន​ដៃដល់​ក៏​ត្រូវ​គេ​វ៉ៃ​មួយ​ដំបង​ចំ​ដៃ​ដែរ ដោយ​ខឹង​នឹង​គេ​វ៉ៃ​បែប​នេះ​ហើយ ទើប​ជន​ដៃដល់​ដក​កាំបិត​កៃ​ចេញពី​ហោប៉ៅ​ចាក់​ទៅ​លើ​ហ្វូង​មនុស្ស​ដែល​កំពុង​វ៉ៃតប់​គ្នា​នោះ បណ្តាល​ឲ្យ​ត្រូវ​ជន​រង​គ្រោះ​២​នាក់ ម្នាក់​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ  និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ការ​ស្រាវជ្រាវ​បាន​កំណត់​មុខសញ្ញា និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផៃ សា​រ៉ុ​ន នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ និង​ក្រោយ​ការ​សាកសួរ​តាម​ជំនាញ ទើប​ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាក់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លាប់ និង​របួស​ពិតមែន ទើប​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវច្បាប់ ៕