ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយ​ច​ម្ង​ល់​! ហេតុ​អ្វី​ទេវតា​ឆ្នាំខាល​មិន​គង់​លើ​សត្វ​ខ្លា បែរជា​គង់​ឈរ​លើ​ខ្នងសត្វ​ដំរី​ជា​យានជំនិះ​ទៅ​វិញ?

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ដល់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​ឆ្នាំខាល ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា តើ​បងប្អូន​មាន​ដឹង​ទេ​ថា ទេពធីតា មហាសង្ក្រាន្ត​ប្រចាំ​ឆ្នាំខាល…

រាជធានី​ភ្នំពេញ ៖ នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ដល់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​ឆ្នាំខាល ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា តើ​បងប្អូន​មាន​ដឹង​ទេ​ថា ទេពធីតា មហាសង្ក្រាន្ត​ប្រចាំ​ឆ្នាំខាល ចត្វា​ស័ក ហេតុ​អ្វី​ទេវតា​ឆ្នាំខាល​នេះ​មិន​គង់​លើ​សត្វ​ខ្លា បែរជា​គង់​ឈរ​លើ​ខ្នង​គជសារ (​សត្វ​ដំរី​) ជា​យានជំនិះ​ទៅ​វិញ ។

​ប្រភពរូបភាពពី ទេវធីតា​សង្ក្រាន្ត

ពិត​ណាស់ ប្រាកដជា​មាន​បងប្អូន​ខ្មែរ​យើង​ជា​ច្រើន​បាន​មាន​ចង្ង​ល់ ជា​ពិសេស​អ្នកលេង​បណ្តាញ​សង្គម​ជា​ច្រើន​ឆ្ងល់​ថា ទេពធីតា​មហាសង្ក្រាន្ត​ឆ្នាំខាល​នេះ​គង់​ឈរ​លើ​ខ្នងសត្វ​ដំរី​ទៅ​វិញ ?

នេះ​បើ​យោង​តាម​ផេ​ក​ទេវធីតា​សង្ក្រាន្ត​ដោយ​បាន​បកស្រាយ​ច​ម្ង​ល់ «​ហេតុ​អ្វី​ទេវតា​ឆ្នាំខាល​មិន​គង់​លើ​សត្វ​ខ្លា​បែរជា​គង់​ឈរ​លើ​ខ្នង​គជសារ (​សត្វ​ដំរី​) ជា​យានជំនិះ​ទៅ​វិញ​» ខ្ញុំព្រះករុណា​ត្មា​ភាព សូម​បែងចែក​ប្រធានបទ​ខាងលើ​ជា ២​ចំណុច​តូច​ៗ​ជា​មុន​សិន ៖

១ – អំពី​បុត្រី​កបិល​មហាព្រហ្ម
គ្រប់​គ្នា​តែងតែ​គិត​ថា រាល់ពេល​ចូល​ឆ្នាំ​ទេវតា​ដែល​ទ្រង់​នឹង​យាងចុះ​មក​គ្រង​ជម្ពូរ​ទ្វីប​តែង​មាន​យានជំនិះ​ជា​សត្វ​តំណាង​អោយ​ឆ្នាំ​នោះ ឧទាហរណ៍ ៖ ឆ្នាំជូត ជិះ​កណ្តុរ ឆ្នាំឆ្លូវ ជិះ​គោ ឆ្នាំខាល ជិះ​ខ្លា ឬ ឆ្នាំថោះ ជិះ​ទន្សាយ​ឯណា​និ​មួយ​… តែ​ការ​ពិត​មិន​ដូច្នោះ​ឡើយ​ព្រោះថា​បុត្រី​កបិល​មហាព្រហ្ម​មាន​តែ​៧​អង្គ​នោះ​ទេ មិនមែន​១២​អង្គ តាម​ឆ្នាំ​ទាំង ១២​ឡើយ ។ ទេពធីតា​ទាំង​៧​អង្គ​នោះ តែង​ឆ្លាស់​វេន​គ្នា​ទទួល​ភារកិច្ច​បន្តបន្ទាប់ ក្នុង​ការ​គ្រប់គ្រង​ភព​ផែនដី​នេះ ដែល​កំណត់​ទៅ​តាម​ថ្ងៃ​នីមួយ​ៗ​ទៅ​តាម​ជំនឿ និង​លំ​អាន​ពី​បុរាណកាល​មក ។

​ប្រភពរូបភាពពី ទេវធីតា​សង្ក្រាន្ត

ឯ​ទេវតា​ទាំង ៧ អង្គ​នោះ​គឺ
ថ្ងៃអាទិត្យ ទេវតា​នាម​នាង ទុ​ង្សា​ទេវី ដែល​មាន​យានជំនិះ​ជា​សុបណ្ណរាជ (​ស្តេច​គ្រុឌ​)
ថ្ងៃ​ចន្ទ ​ទេវតា​នាម​នាង គោ​រាគ​ទេវី ដែល​មាន​យានជំនិះ​ជា​ព្យគ្ឃ​: (​ខ្លាធំ​)
ថ្ងៃ​អង្គា​រ៍​ ទេវតា​នាម​នាង រា​ក្យ​សា​ទេវី ដែល​មាន​យានជំនិះ​ជា​អស្សតរ (​សេះ​) ឬ សុករ​: (​ជ្រូក​)
ថ្ងៃ​ពុធ ​ទេវតា​នាម​នាង ម​ណ្ឌា​ទេវី ដែល​មាន​យានជំនិះ​ជា​គ​ទ្រ​ភ (​លា​)
ថ្ងៃ​ព្រហស្បតិ៍​ ទេវតា​នាម​នាង កិ​រិ​ណី​ទេវី ដែល​មាន​យានជំនិះ​ជា​គជសារ (​ដំរី​)
ថ្ងៃ​សុក្រ​ ទេវតា​នាម​នាង កិ​មិ​រា​ទេវី ដែល​មាន​យានជំនិះ​ជាម​ហិ​សា​រាជ (​ស្តេច​ក្របី​)
ថ្ងៃ​សៅរ៍​ ទេវតា​នាម​នាង ម​ហោ​ទ​រា​ទេវី ដែល​មាន​យានជំនិះ​ជាម​យូរ (​ក្ងោក​)

រូបតំណាង

២- អំពី​អាការ​:​ទេវតា
រីឯ​អាការ​:​ទេវតា គឺ​ត្រូវ​បាន​កំណត់​ទៅ​តាម​ម៉ោង​ពេលវេលា​ចន្លោះ​ទាំង​៤​នេះ ៖
បើ​វេលា​សង្ក្រាន្ត​ចំ​ចន្លោះ​ពេល​ព្រឹក​បំព្រាង​ព្រះ​សុរិយា​រះ​ឃើញ​ក្រយៅ​ដៃ​ច្បាស់ រហូត​ដល់ ថ្ងៃត្រង់ ទេវតា​ដែល​នឹង​យាងចុះ​មក​នោះ​គឺ​គង់​ឈរ​លើ​ខ្នង​ពាហន​:​ដោយ​មិន​មាន​កាន់​ខ្សែបង្ហៀរ​ឡើយ ។

បើ​វេលា​សង្ក្រាន្ត​ចំ​ចន្លោះ​ពេល​ថ្ងៃត្រង់ រហូត​ដល់​ព្រលប់​សុរិយា​ជ្រេ​ទេរ​អស្តង្គត​ទៅ ទេវតា​ដែល​នឹង​យាងចុះ​មក​គឺ​គង់​ពាក់​ឆៀង​លើ​ខ្នង​ពាហន​: ។

បើ​វេលា​សង្ក្រាន្ត​ចំ​ចន្លោះ​ពេល​សុរិយា​អស្តង្គត រហូត​ទៅ​ទល់​នឹង​ពាក់កណ្តាល​អធ្រាត្រ (​ព្រះ​ចន្ទ​ដើរ​ត្រង់​ពីលើ​) នោះ​ទេវតា​ដែល​នឹង​យាងចុះ​មក គឺ​គង់​ផ្ទំ​បើកព្រះនេត្រ​លើ​ខ្នង​ពាហន​: ។

បើ​វេលា​សង្ក្រាន្ត​ចំ​ពេល​ពាក់កណ្តាល​អធ្រាត្រ រហូត​ដល់​ព្រលឹម​ស្រាង​ថ្ងៃ​រះ​ភ្លឺ​វិញ ទេវតា​ដែល​នឹង​យាងចុះ​មក គឺ​គង់​ផ្ទំ​បិទ​ព្រះ​នេត្រ​និ​ន្ទ្រា​លង់លក់​ដូច​ធម្មតា ។

រូបតំណាង

សរុបសេចក្តី​មក ក្នុង​ឆ្នាំខាល​នេះ សង្ក្រាន្ត​ចូល​មក​ចំ​ថ្ងៃ​ព្រហស្បតិ៍​វេលា​ម៉ោង​១០:០០​នាទី​ព្រឹក ហេតុនេះ​ហើយ ទើបត្រូវ​លើ​វេន​ទេពធីតា​ព្រះ​នាម​កិ​រិ​ណី​ទេវី ជា​ទេពធីតា​សង្ក្រាន្ត​ប្រចាំ​ថ្ងៃ​ព្រហស្បតិ៍ ដែល​មាន​សត្វ​ដំរី​ជា​យានជំនិះ ព្រមទាំង​យាងចុះ​មក​ក្នុង​អាការ​:​ឈរ​គន់គូរ​រំ​ពៃរ៍​ដូច្នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ