ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ផ្ទះ​ហ្គេ​ម​បា.ញ់​ត្រី តែ​ម្ចាស់​ដឹងខ្លួន​មុន​ដក​គ្រឿងក្នុង​ទុក រួច​សែង​ទូក​ទៅ​លាក់​ទុក

1 ឆ្នាំ មុន
  • ភ្នំពេញ

ផ្ទះ​បើក​ល្បែងស៊ីសង​ហ្គេ​ម​បា.ញ់​ត្រី​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​សណ្តាប់ធ្នាប់ ខណ្ឌ​ឬ​ស្សី​កែវ សហការ​ជាមួយ​សណ្តាប់​សង្កាត់​ទួល​ង្កែ​ទី​១ ចុះ​បង្ក្រាប ដោយ​ដកហូត​បាន

រាជធានី​ភ្នំពេញ ៖ ផ្ទះ​បើក​ល្បែងស៊ីសង​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​សណ្តាប់ធ្នាប់ ខណ្ឌ​ឬ​ស្សី​កែវ សហការ​ជាមួយ​សណ្តាប់​សង្កាត់​ទួល​ង្កែ​ទី​១ ចុះ​បង្ក្រាប ដោយ​ដកហូត​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២​គ្រឿង ខណៈ​ពេល​ដែល​ម្ចាស់​ដឹងខ្លួន​មុន ដោះ​គ្រឿង និង​ជញ្ជូន យក​ទៅ​លាក់​ទុក​នៅ​ផ្នែក​ខាងក្រោយ​ផ្ទះ ហើយ​ចាក់សោ​ជាប់ រួច​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ។

ការ​បង្ក្រាប​ល្បែងស៊ីសង​ហ្គេ​ម​បាញ់​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ ២០២២ នៅ​ចំណុច​ផ្ទះល្វែង​ជួល​តាម​ផ្លូវ​K5 ស្ថិត​ក្នុងភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

បើ​តាម​កម្លាំង​សណ្តាប់ធ្នាប់ បានអោយ​ដឹង​ថា ទីតាំង​បើក​ហ្គេ​ម​បាញ់​ត្រី​នេះ បាន​ដំណើរការ​លួចលាក់ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ផ្តល់​ដំណឹង​រយៈពេល​ប្រមាណ​ជាង​១​ខែ​មក​ហើយ ។ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ និង​សណ្តាប់​សង្កាត់ ក៏​បាន​ចុះ​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​ខាងលើ ។ រហូត​ដល់​វេលា​ម៉ោងជាង​៩​ព្រឹក ក៏​បាន​ជួបជុំ​គ្នា​រួច​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​រក​ឃើញ​តែ​កៅអី ដោយសារ​ផ្ទះ​ខាងលើ ត្រូវ​បាន​ចាក់សោ​ជាប់​ទ្វារ​ក្រោយ ហើយ ទូ​ហ្គេ​ម​ក៏​ត្រូវ​បាន​ម្ចាស់​ដោះ​យក​ទៅ​លាក់​ទុក ដោយ​យក​ក្រណាត់​គ្រប​ពីលើ​ទៀត​ផង ។ អាជ្ញាធរ​ក៏​បាន​កាត់​សោ​ចូល​ទៅ​ដកហូត​ទូ​ហ្គេ​ម​បាញ់​ចំនួន​២​គ្រឿង តែ​ខួរក្បាល​ដែល​ជា​ឧបករណ៍ បញ្ជា​ហ្គេ​ម​នោះ ត្រូវ​បាន​ម្ចាស់​ដោះ​យក​ទៅ​បាត់​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​ចុះ​បង្ក្រាប​ទំនងជា​ម្ចាស់ និង​បុគ្គលិក ព្រមទាំង​អ្នកលេង ដឹងខ្លួន​មុន ហើយ​ក៏​រត់គេច​ខ្លួន​តាម​ទ្វារ និង​នាំ​គ្នា​ដោះ​យក​គ្រឿងក្នុង រួច​សែង​ទូ​ហ្គេ​ម​បាញ់​ត្រី​នោះ​យក​ទៅ​ចាក់សោ​លាក់​ទុក​នៅ​ខាងក្រោយ​ផ្ទះ តែ​លាក់​មិន​ជិត ក៏​ត្រូវ​បាន​កម្លាំង​សណ្តាប់​នាំ​គ្នា ចូល​ទៅ​រឹបអូស រួច​បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌ ដើម្បី​កម្ទេច​ចោល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ