ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនុកចិត្ត​ផ្នែក​អាជីវកម្ម​ក្នុង​ប្រទេស​ចិន​បាន​កើនឡើង​ម្តងទៀត

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​ធនាគារជាតិ​របស់​ប្រទេស​ចិន​ឲ្យ​ដឹង​ថា ជំនឿ​ចិត្ត​រវាង​សហគ្រិន​ជនជាតិ​ចិន​បាន​កើនឡើង​ក្នុង​២​ត្រីមាស​ជាប់​ៗ​គ្នា ។

ការ​ស្ទង់​មតិ​របស់​ធនាគារ People’s Bank of China បង្ហាញ​ថា

ប្រទេស​ចិន ៖ យោង​តាម​ធនាគារជាតិ​របស់​ប្រទេស​ចិន​ឲ្យ​ដឹង​ថា ជំនឿ​ចិត្ត​រវាង​សហគ្រិន​ជនជាតិ​ចិន​បាន​កើនឡើង​ក្នុង​២​ត្រីមាស​ជាប់​ៗ​គ្នា ។

ការ​ស្ទង់​មតិ​របស់​ធនាគារ People’s Bank of China បង្ហាញ​ថា ជំនឿ​ចិត្ត​ផ្នែក​អាជីវកម្ម​កំពុង​តែ​កើនឡើង​ក្នុង​អត្រា​៥១,២% ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​នេះ ។ តួលេខ​ខាងលើ​មាន​អត្រា​២,២% ខ្ពស់​ជាង​ក្នុង​ត្រីមាស​ទី​២ ។

ជាមួយ​គ្នា​នេះ ផលិតកម្ម​របស់​រោងចក្រ និង​បរិមាណ​ការ​លក់​របស់​ប្រទេស​ចិន​នា​ខែសីហា​បាន​កើនឡើង​លឿន​ជាង​អ្វី​ដែល​គិត​ទុក​មុន ហើយ​ដើរ​ទន្ទឹម​នឹង​ទីផ្សារ​អចលន​ទ្រព្យ​​ដ៏​ខ្លាំងក្លា និង​ការ​ចំណាយ​យ៉ាងច្រើន​ពី​រដ្ឋាភិបាល​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ។

ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​លើ​លោក​មួយ​នេះ បាន​បាត់បង់​ល្បឿន​លូតលាស់​នា​ឆ្នាំ​នេះ ដោយសារ​តែ​ឈាន​ចូល​មក​កាន់​រយៈពេល​នៃ​ការ​ធ្វើ​កំណែទម្រង់ ។ ប្រទេស​ចិន​មាន​គម្រោង​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​របស់​ខ្លួន​ពី​ការ​ពឹងផ្អែក​លើ​រោងចក្រ និង​ការ​នាំ​ចេញ មក​កាន់​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ការ​ចំណាយ​ក្នុងស្រុក ។

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករណ៍​ថា GDP របស់​ប្រទេស​ចិន​នឹង​កើនឡើង​៦,៦%​ក្នុងឆ្នាំនេះ ដែល​ស្រ​ដៀង​នឹង​ការ​ព្យាករ​ក្នុងស្រុក (​ពី​៦,៥% ទៅ​៧%) ។

អត្រា​នេះ​នឹង​មក​ដល់​បន្ទាប់​ពី​មានការ​លូតលាស់​ក្នុង​ខ្ទង់ដប់​អស់​ជា​ច្រើន​ទសវត្សរ៍​មក ។

ការ​ស្ទង់​មតិ​មួយ​របស់​ធនាគារជាតិ​បាន​បង្ហាញ​ថា ជំនឿ​ចិត្ត​ក្នុង​ផ្នែក​ធនាគារ​ក៏​បាន​កើនឡើង​មក​ស្មើនឹង​៤៦,៥%​ផង​ដែរ​ក្នុង​ត្រីមាស​ទី​៣ ដែល​ខ្ពស់​ជាង​២,៨% បើ​ធៀប​នឹង​ខែឧសភា ទៅ​ខែមិថុនា ។ មាន​ធនាគារិក​១ ក្នុង​ចំណោម​៥ ជឿជាក់​ថា គោលនយោបាយ​រូបិយ​វត្ថុ​នឹង​មាន​ភាព​ធូររលុង​ក្នុង​ត្រីមាស​ទី​៤​ឆ្នាំ​នេះ ។

គួរ​បញ្ជាក់​ថា ធនាគារ People’s Bank of China បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​៦​ដង​ក្នុងអំឡុងពេល​២២​ខែ ហើយ​ក៏​បាន​កាត់​បន្ថយ​បរិមាណ​ប្រាក់​បម្រុង​ផង​ដែរ ។

តាម​ការ​ស្ទង់​មតិ​មួយទៀត​របស់​ធនាគារជាតិ​បង្ហាញ​ថា មាន​ប្រជាជន​ប្រមាណ​៥៣,៧%​ជឿជាក់​ថា ការ​ចំណាយ​ទៅ​លើ​ផ្នែក​លំនៅ​ឋាន គឺ​ថ្លៃ​មិន​អាច​ទទួលយក​បាន​ទេ ដែល​តួលេខ​នេះ​ខ្ពស់​ជាង​០,៣% បើ​ធៀប​នឹង​ត្រីមាស​ទី​២ ៕