ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេវតា​ឆ្នាំ​ថ្មី ឆ្នាំខាល ព្រះ​នាង កិ​រិ​ណី​ទេវី នឹង​យាងចុះ​មក​នៅ​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី១៤ ខែមេ​សា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ត្រៀម​ទទួល​ទាំងអស់​គ្នា​បងប្អូន ​ទេពធីតា​ព្រះ​នាម កិ​រិ​ណី​ទេវី ដែល​ជា​រាជបុត្រី​ទី​៥ នៃ​កបិល​មហាព្រហ្ម​ដែល​យាងចុះ​មក​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២២​នេះ…

រាជធានី​ភ្នំពេញ ៖ ត្រៀម​ទទួល​ទាំងអស់​គ្នា​បងប្អូន ​ទេពធីតា​ព្រះ​នាម កិ​រិ​ណី​ទេវី ដែល​ជា​រាជបុត្រី​ទី​៥ នៃ​កបិល​មហាព្រហ្ម​ដែល​យាងចុះ​មក​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២២​នេះ ។ នេះ​យោង​តាម​សៀវភៅ មហា​ស​ង្ក្រា​ន ឆ្នាំខាល​ចត្វា​ស័ក រៀបរៀង​ដោយ​ឯកឧត្តម អ៊ឹម បុរិន្ទ អ្នក​ស្រាវជ្រាវ​វិជ្ជា​ហោ​រាស្ត្រ​ខ្មែរ និង​សកល ។

នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ដល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ហើយ ដែល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ នឹង​ឈាន​ចូល​មក​ដល់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា គ្រិស្តសករាជ ២០២២ ។

ទេវធីតា ដែល​នឹង​យាង​មក​គ្រប់គ្រង​ជម្ពូរ​ទ្វីប​មនុស្សលោក ឆ្នាំ​ថ្មី​នេះ ជា​បុត្រី​ទី ៥ នៃ​កបិល​មហាព្រហ្ម ព្រះ​នាង ក​រិ​ណី​ទេវី គង់នៅ​ចា​តុ​ម្មហា​រា​ជិ​កា​ទ្រង់​អម្ពរ​ពណ៌ បៃតង លម្អ​នៅ​ព្រះ​កាណ៌​ដោយ​សៀតផ្កា​មន្ទា អ​ភ​រណៈ​កែវ​មរកត ភក្សាហារ​ទ្រង់​សោយ សណ្ដែក​-​ល្ង ព្រះ​ហស្ត​ស្ដាំ​ទ្រង់ កង្វេរ ព្រះ​ហស្ត​ឆ្វេង​ទ្រង់ កាំភ្លើង ទ្រង់​គង់​ឈរ​បើកព្រះនេត​នៅ​លើ​ខ្នង ដំរី (​គជសារ​) ជា​យានពាហនៈ ។

នៅ​ក្នុង​ឱកាស​សង្ក្រាន្ត​ទាំង​បី​ថ្ងៃ សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ រៀបចំ​ពលិការ គ្រឿង​សក្ការបូជា អុច​ប្រទីបជ្វាលា ថ្វាយ​ព្រះ​រតនត្រ័យ និង​ទទួល​ស្វាគមន៍ ទេវបុត ទេវធីតា​ឆ្នាំ​ថ្មី​ហើយ​ខំ​លះបង់​ចិត្តអាក្រក់​អ​ន្យ​តិ​រ្ដី​យ​ជា​ចិត្តអប្រីយ៍​ជាប់​ដោយ​គំនុំ​គុំ​គួ​ន​ព្យាបាទ ឈ្នានីស ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​ជ្រះស្រឡះ តាំងចិត្ត​ប្រព្រឹត្ត​ល្អ​ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង ប​ញ្ញ ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី រក្សាសីល​ប្រាំ​ឲ្យ​បាន​ជាប់​ជា​និច្ច​នោះ​ទេវតា​នឹង​ឲ្យ​ពរ​សព្ទសាធុកា លោក​អ្នក​នឹង​មាន​សិរី​សួស្តី សុភមង្គល វិបុល​សុខ​គ្រប់​ប្រការ​តាំងពី​ឆ្នាំ​ថ្មី​នេះ​តរៀង​ទៅ ។

ពេលវេលា​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ ចូល​ឆ្នាំ​នៅ​វេលា​ម៉ោង​១០​ព្រឹក នោះ​ព្រះ​នាង​ទេពធីតា​ឈរ​នៅ​លើ​ពាហណៈ ទំនាយ​ថា ៖ បរិជន​ទាំងឡាយ នឹង​មាន​សេចក្តី​វិបត្តិ ប្រែ​ត្រឡប់​ទៅ​ជា​ប្រការ​ដទៃ​ផ្សេង​ៗ​នានា​ជា​អនេក ។ ខុ​ណ្ណាង​ទាំងឡាយ​នឹង​ក្តៅក្រហាយ​ចិត្តជា​អនេក​កប្ប​ការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ