ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ជូនដំណឹង​តាម​ទូរស័ព្ទ​ចាប់​ភេរវជន

7 ឆ្នាំ មុន

វា​ជា​លើក​ទី​មួយ​មិន​ធ្លាប់​មាន​ដែល​អាជ្ញាធរ​អា​មេ​រិ​កបាន​ប្រើប្រាស់​សេចក្តីជូនដំណឹង​តាម​ទូរស័ព្ទ​ដើម្បី​សាកសួរ​ប្រជាជន​ក្នុង​ទីក្រុង​ញូ​វ​យ៉​ករាប់​លាន​នាក់​ដើម្បី​ជួយ​ចាប់ខ្លួន​ជនសង្ស័យ​ភេរវ​ករ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន

វា​ជា​លើក​ទី​មួយ​មិន​ធ្លាប់​មាន​ដែល​អាជ្ញាធរ​អា​មេ​រិ​កបាន​ប្រើប្រាស់​សេចក្តីជូនដំណឹង​តាម​ទូរស័ព្ទ​ដើម្បី​សាកសួរ​ប្រជាជន​ក្នុង​ទីក្រុង​ញូ​វ​យ៉​ករាប់​លាន​នាក់​ដើម្បី​ជួយ​ចាប់ខ្លួន​ជនសង្ស័យ​ភេរវ​ករ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន សញ្ជាតិ​អា​មេ​រិ​ក វ័យ​២៨​ឆ្នាំ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​រដ្ឋ New Jersey និង​សង្កាត់​នៃ​ទីប្រជុំជន Manhattan នា​ក្រុង​ញូ​វ​យ៉​ក កាលពី​ស​ប្តា​ហ៍​មុន ។

ប្រព័ន្ធ​បញ្ជូន​ដំណឹង​តាម​ទូរស័ព្ទ​បន្ទាន់​ឥត​ខ្សែ​ត្រូវ​បាន​គេ​ដំឡើង ហើយ​វា​ក៏​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​បញ្ជូន​ព័ត៌មាន​តាម​ទូរស័ព្ទ​ដៃ ដើម្បី​តាម​ប្រមាណ​ភេរវ​ករ ។ 

សូរ​សំឡេង​កងរំពង​របស់​ទូរស័ព្ទ និង​សំឡេង​ខ្លាំង​ៗ​នៃ​សញ្ញា​ប្រកាស​អាសន្ន​នៅ​ម៉ោង​៨​ព្រឹក បាន​ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក​ភ្ញាក់ផ្អើល​ជា​ខ្លាំង ។ សារ​បញ្ជូន​តាម​ទូរស័ព្ទ បាន​ចូល​ទៅ​ដល់​ទូរស័ព្ទ​របស់​ប្រជាជន​ក្រុង​ញូ​វ​យ៉​ករាប់​លាន​នាក់​ក្នុង​ពេល​តែ​មួយ ដែល​សរសេរ​ជា​អាថ៌​ថា ចាប់ខ្លួន​៖ Ahmad Khan Rahami វ័យ​២៨​ឆ្នាំ ភេទ​ប្រុស​, មើល​សារព័ត៌មាន ដើម្បី​ឃើញ​រូបថត​, ទូរស័ព្ទ​មក​លេខ 9-1-1 ប្រ​សិន​បានឃើញ​។ ការ​បញ្ជូន​សារ​តាម​ទូរស័ព្ទ​នេះ មាន​ន័យ​ថា ទាំង​ប្រជាជន​នៅ​ក្នុងផ្ទះ នៅ​ផ្លូវ​ក្រោម​ដី នៅ​លើ​ផ្លូវ​ដើរ និង​អ្នក​កំពុងធ្វើការ​នៅ​ការិយាល័យ​ទូ​ទាំង​រដ្ឋ​ញូ​វ​យ៉​ក ជា​ចំណែក​មួយ​ក្នុង​ការ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ដែល​បាន​បំផ្ទុះ​គ្រាប់បែក​លើ​ផ្លូវ​ដែល​សំបូរ​មនុស្ស​អ៊ូអរ​នៅ​ទីក្រុង​ម៉េ​ន​ហា​តាន​(Manhattan) កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ។

ជនសង្ស័យ Rahami ត្រូវ​បាន​គេ​ចាប់ខ្លួន​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​មាន​យុទ្ធនាការ​បញ្ជូន ដំណឹង​តាម​ទូរស័ព្ទ​ដៃ​និង​បញ្ជូន​ទៅ​ឃុំឃាំង​។ ជនសង្ស័យ​ម្នាក់​នេះ​ក៏​ជាប់​សង្ស័យ​លើ​ករណី​បាញ់​ប៉ូលិស​នៅ​ទីក្រុង Linden រដ្ឋ New Jersey ដែរ ។ ការ​ប្រកាស​អាសន្ន​ជា​ធម្មតា​បញ្ជូន​ព័ត៌មាន​ទៅ​ទូរស័ព្ទ​ដើម្បី​ព្រមាន​ប្រជាជន​ក្នុង​ទីក្រុង​អំពី​អាកាសធាតុ​មិន​ធ្ងន់ធ្ងរ​ដូច​ជា ខ្យល់ព្យុះ​ស៊ូ​ណា​មិ​ជាដើម ហើយ​ការ​ប្រកាស​អាសន្ន​មួយទៀត​ស្រ​ដៀង​នេះ​ដែរ​ធ្វើ​ឡើង​ដោយ​ប្រធានាធិបតី​ក្នុងអំឡុងពេល​ដាក់​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ។ ការ​បញ្ជូន​សារ​តាម​ទូរស័ព្ទ​នា​ពេល​នេះ​ដើម្បី​ប្រជាពលរដ្ឋ​ញូ​វ​យ៉​ក​ជួយ​រក​ទីកន្លែង​លាក់ខ្លួន​របស់ Rahami ។ ជនសង្ស័យ Rahami កើត​នៅ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​១៩៨៨ នៅ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន សញ្ជាតិ​អា​មេ​រិ​ក ភេទ​ប្រុស ។ អាសយដ្ឋាន​ចុង​ក្រោយ​របស់​ជន​នេះ ស្ថិត​នៅ​ទីក្រុង Elizabeth រដ្ឋ New Jersey មាន​ទម្ងន់​៩០​គីឡូក្រាម កម្ពស់​១,៧​ម៉ែត្រ ភ្នែក​ពណ៌​ត្នោត សក់​ពណ៌​ត្នោត ។

អ្នកនាំពាក្យ​ប៉ូលិស​រដ្ឋ​ញូ​វ​យ៉​ក​ដែល​បាន​ប្រាប់​សារព័ត៌មាន New York Times ថា សេចក្តីសម្រេច​បញ្ជូន​សារ​ចេញពី​អាជ្ញាធរ​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក ធ្វើ​ឡើង​ប្រហែល​៨​ដង​មក​ហើយ​គិត​ចាប់ពី​ឆ្នាំ​២០១២ ដែល​ទាក់ទង​នឹង​អាកាសធាតុ​ដូច​ជា ប្រើ​ការ​ប្រកាស​អាសន្ន​៣​ដង ទាក់ទង​នឹង​ខ្យល់ព្យុះ Sandy, ប្រើ​ម្តង​ទាក់ទង​នឹង​ការ​ហាមប្រាម​ការ​ធ្វើ​ដំណើរ​ក្នុង​អំឡុង​ខ្យល់ព្យុះ​ទឹកកក​នា​ឆ្នាំ​២០១៥ និង​ប្រើ​ពីរ​ដង​ទាក់ទង​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​សង្កាត់ Chelsea ៕