ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រាំង​ទន្លេ​បាក់ ផ្លូវ​មួយ​ចំនួន​ខូចខាត​ដោយ​ទឹក​ឡើង​ជន់​លិច

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ សម្រាប់​កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ ដែល​នឹង​ត្រូវ​ប្រកាស​អាសន្ន​គឺ ចាប់ពី​១៥,២០​ម៉ែត្រ តែ​កម្ពស់​ទឹក​នូវ​ត្រឹម​១៣,៣១​ម៉ែត្រ​ទេ​។ ទោះជា​បែប​នេះ​ក្តី​គេ​សង្កេត​ឃើញ​ច្រាំង​ទន្លេ

ខេត្ត​ត្បូងឃ្មុំ ៖ សម្រាប់​កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ ដែល​នឹង​ត្រូវ​ប្រកាស​អាសន្ន​គឺ  ចាប់ពី​១៥,២០​ម៉ែត្រ តែ​កម្ពស់​ទឹក​នូវ​ត្រឹម​១៣,៣១​ម៉ែត្រ​ទេ​។  ទោះជា​បែប​នេះ​ក្តី​គេ​សង្កេត​ឃើញ​ច្រាំង​ទន្លេ​នៅ​ស្រុក​ក្រូចឆ្មារ និង​ស្រុក​ត្បូងឃ្មុំ បាន​បាក់​ហើយ​មាន​លំនៅ​ឋាន​ចំនួន​២ ត្រូវ​បាន​រុះរើ​មក​កាន់​កន្លែង​សុវត្ថិភាព ជាមួយ​នោះ​មាន​ផ្លូវលំ​បាន​រង​ការ​ខូចខាត ដោយសារ​តែ​ទឹក​ហូរ​បុក​នោះ គិត​ត្រឹម​ថ្ងៃ​ទី​២០ កញ្ញា​នេះ​។

លោក អាន ស៊ី​ណា ប្រធាន​មន្ទីរ​អភិ​វ​ឌ្ឈ​ន៍​ជនបទ​ខេត្ត ប្រាប់​ឲ្យ​ដឹង​ថា ផ្លូវ​បេតុង​នៅ​ជិត​ប៉ម​ទន្លេ​បិទ និង​នៅ​តាម​កាត់មុខ​កំពង់​សាឡា​ង​ចាស់  គឺ​ស្ថិត​នៅ​ក្នុង​សុពលភាព​នូវឡើយ ត្រង់​ចំណុច​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ មាន​ក្រុមហ៊ុន ហេង សម្បត្តិ  បាន​សាង់សង់​ស្ពានបេតុង​ប្រវែង​៣៣​ម៉ែត្រ ជាមួយនឹង​ផ្លូវ​ប្រវែង​១,៨ គីឡូម៉ែត្រ  ដែល​ទឹកទន្លេ​ឡើង​មក​លិច​នោះ​ផ្លូវ  រង​ការ​ការ​ខូចខាត​ដោយ​ហូរ​ច្រោះ​ដី  នៅ​ពេល​ណា​ដែល​ទឹកទន្លេ​បាន​ស្រុក​ទៅ​វិញ  ភាគី​ក្រុមហ៊ុន​នឹង​មក​ជួសជុល​ឡើង​វិញ ។

ក្នុង​រដូវវស្សា​គ្រោះ​ធម្មជាតិ​តែងតែ​កើត​មាន​ឡើង  ដោយ​មិន​អាច​មាន​អ្នក​ណា​ទប់​កើត​នោះ​ទេ ។ លោក ភិន ឈុ​ន មេឃុំ​ទន្លេ​បិទ ប្រាប់​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ​ទឹកទន្លេ​បាន​ឡើង​មក​ដោយ​បាន​ធ្វើ​ឲ្យ​លិច​ស្ពានបេតុង​ព្រែក​ភ្ញៀវ នៅ​ភូមិ​ទួល​គរ ព្រមទាំង​ទឹក​ហូរ​ស៊ីដាច់​ដី​នៅ​ក្បាលស្ពាន​សង​ខ​ង  ហើយ​តំណាង​ក្រុមហ៊ុន​បាន​ចុះ​ពិនិត្យ​រួចរាល់ ដើម្បី​ត្រៀម​ជួសជុល​ឡើង​វិញ នៅ​វត្ត​ដូន​ម៉ៅ​លិច​ត្រឹម​ជង្គង់​។

លោក យា វឿ​ន ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា​២០១៦​ថា សម្រាប់​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ចំពោះ​កម្រិត​ទឹកទន្លេ​ដែល​នឹង​ត្រូវ​ប្រកាស​អាសន្ន​នោះ​គឺ​១៥,២០ ម៉ែត្រ  ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន អ្នក​ដែល​រស់នៅ​ជាប់​តាម​ដង​ទន្លេមេគង្គ  តែ​មក​ដល់​ពេល​នេះ​ទឹកទន្លេ​បាន​ហក់​ឡើង​មក នៅ​ក្រោម​កម្រិត​ប្រកាស​អាន្ន​នូវឡើយ​ទេ ។

លោក យា វឿ​ន ប្រធាន​មន្ទីរ​ធនធាន​ទឹកបាន​ប្រាប់​បន្ត​ថា  ដោយ​ច្រាំង​ទន្លេ​នៅ​ឃុំ​ក្រូចឆ្មារ  បាន​បាក់​ប្រវែង​៧០​ម៉ែត្រ  ហើយ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​១​ខ្នង ដែល​បាន​សាងសង់​នៅ​កៀក​នឹង​ច្រាំង​ត្រូវ​បាន​រុះរើ​ជា​បន្ទាន់​មក​កាន់​កន្លែង​សុវត្ថិភាព ចំណែក​ផ្ទះ​១​ខ្នង​ទៀត​នៅ​ភូមិ​ព្រែកជីក ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ  ក៏​ត្រូវ​បាន​រុះរើ​ផង​ដែរ​។ ជា​ធម្មតា​នៅ​ពេល​ណា​ដែល​រដូវវស្សា​ទឹកទន្លេ​បាន​ឡើង​មក​នោះ​តែងតែ​ធ្វើ​ឲ្យ​ច្រាំង​ទន្លេ​បាន​បាក់​រាល់​ឆ្នាំ ដែល​នោះ​គឺជា​បា​តុ​ភូមិ​ធម្មជាតិ​៕