ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ៃ​ច្រើន​ដង​ពេក ខាង​ស្រី​ប្តឹង​ឲ្យ​ចាប់ខ្លួន​ដើម្បី​ផុត​កម្ម​ពារ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​នារី​ជា​សង្សារ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួនកាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ ​​ដើម្បី​បាន​រួច​ផុត​កម្ម​ផុត​ពារ ព្រោះ …

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​នារី​ជា​សង្សារ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួនកាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ ​​ដើម្បី​បាន​រួច​ផុត​កម្ម​ផុត​ពារ ព្រោះ​តែងតែ​ប្រើ​ហិង្សា​វ៉ៃ​ដំ​ជា​ច្រើន​លើក​ច្រើន​សារ​ពេក ។

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ វ៉​ន វ៉ា​ត់ ហៅ ប្រេះ អាយុ​៣១​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោ​ប៉ែ​ត មានស្រុក​កំណើត​នៅ​ភូមិ​បាក់​ព្រី ឃុំ​បឹង​ដោល ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ចំណែក​នារី​ជា​សង្សារ​ឈ្មោះ មិត គ​ន្ធា ហៅ ឌា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រឡាយ​ហ្លួង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី បច្ចុប្បន្ន​ធ្វើការ​នៅ​កាស៊ីណូ ហូ​លី​ដេ ផា​លេស ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។

នារី​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត​ដឹង​ថា នាង​បាន​ចេញពី​ស្រុក​កំណើត​មក​ធ្វើការ​នៅ​កាស៊ីណូ ហើយ​ក៏​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ឈ្មោះ វ៉​ន វ៉ា​ត់ ហើយ​បាន​រួមរស់​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​អ៊ីចឹង ប៉ុន្តែ​ការ​រស់នៅ​ជាមួយ​គ្នា​មិនសូវ​ចុះសម្រុង​ឡើយ គឺ​តែងតែ​ឈ្លោះប្រកែក​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ព្រោះតែ​បុរស​ជា​សង្សារ​តែងតែ​ប្រចណ្ឌ​នាង និង​ប្រើ​ហិង្សា​វ៉ៃ​នាង​ជា​ញឹកញាប់ តែ​នាង​មិន​ដាច់​ចិត្ត​ប្តឹង​សមត្ថកិច្ច​ឡើយ ។

នារី​រង​គ្រោះ​បញ្ជាក់​ថា ជា​ចុង​ក្រោយ​បុរស​ជា​សង្សារ​បាន​យក​ខ្សែ​សាក​ទូរស័ព្ទ និង​ក្រ​ចាក់​ចងដៃ​ចងជើង ហើយ​យក​កាំបិត​ភ្ជង់​ក​នាង​ទៀត ។ ដោយ​ទ្រាំ​នឹង​អំពើ​ដ៏​កាច​សាហាវយង់ឃ្នង​នេះ​លែង​បាន ទើប​នាង​សម្រេចចិត្ត​ដាក់​ពាក្យ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្តង ។

មន្ត្រី​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង លោក ជា ដា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជា​កម្លាំង​របស់​លោក​ធ្វើការ​ស្រាវជ្រាវ និង​ចាប់​ឃាត់ខ្លួន​បុរស​ជា​សង្សារ​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ជា​សង្សារ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ប្រើ​ហិង្សា​លើ​សង្សារ​ចំនួន​៥​លើក​ពិតប្រាកដ​មែន ៕