ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀតហើយ! លង់ទឹកសមុទ្រទើបតែ​រកឃើញសព

7 ឆ្នាំ មុន

ក្រុងព្រះសីហនុ ៖ សាក​សព​ក្មេងស្រី​​ម្នាក់ ​ក្នុង​ចំណោម​៥​នាក់​ដែល​ទៅ​មុជទឹក​សមុទ្រ​លេងនៅ​ចំណុច​កន្ទុយ​នាគ (​ឆ្នេរ​សុខា​) ស្ថិត​នៅ​ក្រុម​ទី​១៣ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ កាលពី​ល្ងាច​ថ្ងៃ​ទី១៩ ​កញ្ញា ​​លុះដល់​វេលា​ម៉ោង១០ និង៤៥នាទី ព្រឹក​ថ្ងៃ​ទី២០ ​កញ្ញា ​២០១៦ ត្រូវ​បាន​អាជីវករ​លក់ដូរតាម​ឆ្នេរ​ប្រទះ​ឃើញ​​អណ្តែត​តាម​គ​ន្លៀ​ត​ថ្មស្ថិត​នៅ​ចំណុច​ខាងលើ ក៏រត់ទៅ​​​

ក្រុងព្រះសីហនុ ៖ សាក​សព​ក្មេងស្រី​​ម្នាក់ ​ក្នុង​ចំណោម​៥​នាក់​ដែល​ទៅ​មុជទឹក​សមុទ្រ​លេងនៅ​ចំណុច​កន្ទុយ​នាគ (​ឆ្នេរ​សុខា​) ស្ថិត​នៅ​ក្រុម​ទី​១៣ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ កាលពី​ល្ងាច​ថ្ងៃ​ទី១៩ ​កញ្ញា ​​លុះដល់​វេលា​ម៉ោង១០ និង៤៥នាទី ព្រឹក​ថ្ងៃ​ទី២០ ​កញ្ញា ​២០១៦ ត្រូវ​បាន​អាជីវករ​លក់ដូរតាម​ឆ្នេរ​ប្រទះ​ឃើញ​​អណ្តែត​តាម​គ​ន្លៀ​ត​ថ្មស្ថិត​នៅ​ចំណុច​ខាងលើ ក៏រត់ទៅ​​​រាយ​ការណ៍​ជូនសមត្ថកិច្ច​​​ចុះ​ត្រួតពិនិត្យ និង​ស្វែងរក​ក្រុម​គ្រួសារ​ ។

ប្រភព​បាន​​ឱ្យដឹង​ថា ​ក្មេងស្រី​រង​គ្រោះ​ឈ្មោះហ៊ឹ​ម សុខ​ហេង អាយុ​៩​ឆ្នាំ ជា​សិស្ស​រៀន​​នៅ​សាលា​បឋម​សិក្សា​ផ្សា​រលើ និង​រស់នៅ ជាមួយ​ជីតា​ឈ្មោះ​វ៉ា​ន់ លាង អាយុ៥៣​ឆ្នាំ មាន​ទីលំនៅ​ក្រុម​១៣ ភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ មាន​ម្តាយ​ឈ្មោះវ៉ា​ន់ វត្ថា អាយុ២៩ឆ្នាំ ​ជា​អ្នក​ជួយ​លក់ទំនិញ​នៅ​ឯ​ខេត្ត​រតនៈគីរី ​។

​ប្រភពបន្តថា កាលពី​​​ល្ងាច​ថ្ងៃ​ទី១៩ ​កញ្ញា​ ២០១៦ លោក​វ៉ា​ន់ លាង ដែល​ជា​ជីតា​កុមារ​រី​រង​គ្រោះ បាន​នាំ​កូននិងចៅ​ចំនួន៤នាក់ មក​មុជទឹក​សមុទ្រ​លេងនៅ​ចំណុច​កើតហេតុ​ខាងលើ ដោយសារ​តែ​រលក​ធំ​ៗ​យោល​យោគ​ខ្លាំង​ៗ ក៏​បាន​រុញច្រាន​ទាញ​យក​ចៅ និង កូន​ទាំង៤ ចូល​ទៅ​ដែនទឹក​ជ្រៅ ។

ពេល​នោះ​កុមារ​ទាំង​៤​ផុតដៃផុត​ជើង បណ្តាល​ឱ្យ​ម្តង​លិចម្តង​អណ្តែត ឃើញ​ដូច​នោះ​ជីតាក៏​ស្រែកហៅឱ្យ​អ្នក​ជិតខាង​ជួយ​សង្គ្រោះ ស្រាប់តែ​រលក​បាន​កួច​​ទាំង​ជីតា បណ្តាល​ឱ្យ​លង់​ទាំងអស់​គ្នា ។ ឃើញ​ដូច្នោះ ភ្ញៀវ​ទេសចរ និងអ្នក​ជិតខាង នៅ​កន្លែង​កើតហេតុ ក៏​នាំ​គ្នា​ចុះ​ទៅ​ជួយ​ធ្វើការ​សង្គ្រោះ​បាន​ជីតា និងចៅ​ចំនួន៤នាក់មក​លើគោក​វិញ ប៉ុន្តែ​បាត់​តែ​កុមារី​រង​គ្រោះ​ខាងលើ ត្រូវ​លិច​បាត់​ទៅ​ក្នុង​ទឹកសមុទ្ររក​មិនឃើញ​។