ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​សាំ​ប៉ា​ញ​ដ៏​ល្បី​របស់​បារាំង​សហការ​ជាមួយ​សណ្ឋាគារ​លំដាប់​ផ្កាយ នៅ​ប្រទេស​កម្ពុជា​ក្នុង​ការ​ចែកចាយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រា​សាំ​ប៉ា​ញ ម៉ាក Mum Corden Rouge ដែល​ជា​ផលិតផល​ស្រា​ដ៏​ល្បីឈ្មោះ​មួយ​មក​ពី​ប្រទេស​បារាំង បាន​សហការ​ជាមួយ​បណ្ដា​សណ្ឋាគារ​លំដាប់​ផ្កាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ស្រា​សាំ​ប៉ា​ញ ម៉ាក Mum Corden Rouge ដែល​ជា​ផលិតផល​ស្រា​ដ៏​ល្បីឈ្មោះ​មួយ​មក​ពី​ប្រទេស​បារាំង បាន​សហការ​ជាមួយ​បណ្ដា​សណ្ឋាគារ​លំដាប់​ផ្កាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ចែកចាយ​ដល់​ភ្ញៀវ​ដែល​ពិសារ​អាហារ​នៅ​ក្នុង​សណ្ឋាគារ ឬ​ភ្ញៀវ​ដែល​ចូល​ស្នាក់ និង​រៀបចំ​កម្មវិធី​នានា ក្នុង​សណ្ឋាគារ​។ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦ កន្លង​មកនេះ​ដែរ ក្រុមហ៊ុន​នាំ​ចូល​ស្រា​សាំ​ប៉ា​ញ​មួយ​ប្រភេទ​នេះ បាន​អញ្ជើញ​ភ្ញៀវ​លំដាប់​ពិសេស ( VIP ) នៅ​ក្នុង​ប្រទេស​កម្ពុជា ចូលរួម​ពីសា​អាហារ​ពេល​ល្ងាច និង​ភ្លក្ស​រសជាតិ​ស្រា​សាំ​ប៉ា​ញ​មួយ​នេះ​ផង​ដែរ នៅ​សណ្ឋាគារ​រ៉ា​ហ្វ​ល់​ឡឺ​រ៉ូ​យ៉ា​ល់ រាជធានី​ភ្នំពេញ ។

តំណាង​ក្រុមហ៊ុន​នាំ​ចូល​ស្រា​សាំ​ប៉ា​ញ  Mum Corden Rouge បានឱ្យ​ដឹង​ថា តាម​ពិត​ទៅ​ស្រា​នេះ បាន​នាំ​ចូល​មក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​យូរ​មក​ហើយ តែ​ទើបតែ​ពេល​នេះ​ក្រុមហ៊ុន​នាំ​ចូល​បាន​ចាប់ផ្ដើម​ផ្សព្វផ្សាយ និង​សហការ​ជាមួយ​សណ្ឋាគារ​លំដាប់​ផ្កាយ​៤ ផ្កាយ​ប្រាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​អោយ​ភ្ញៀវ​បាន​ស្គាល់ និង​សាកល្បង​រសជាតិ​របស់​ស្រា​សាំ​ប៉ា​ញ Mum Corden Rouge មួយ​នេះ ។ ស្រា​នេះ​វា​មានឈ្មោះ​ល្បី​ណាស់​នៅ​បណ្ដា​ប្រទេស​ជឿនលឿន​មួយ​ចំនួន ។

តំណាង​ក្រុមហ៊ុន​នាំ​ចូល​បន្ត​ថា ស្រា​នេះ​យើង​សំដៅលើ​អតិថិជន​ដែល​មាន​កម្រិតជីវភាព​ថ្នាក់​មធ្យម​ឡើង​ទៅ ព្រោះថា តម្លៃ​របស់​វា​ហាក់ដូចជា​ខ្ពស់​ជា​ស្រា​ដទៃ​ទៀត​បន្តិច ។ សម្រាប់​នៅ​ក្រៅប្រទេស​វិញ​ស្រា​នេះ​លក់ដាច់​ខ្លាំង​នៅ​ប្រទេស​បារាំង ចិន និង​ប្រទេស​សិង​ហ្កា​ពួរ និង​ប្រទេស​មួយ​ចំនួន​ទៀត ។

តំណាង​ក្រុមហ៊ុន​បន្ថែម​ថា ក្រៅពី​សណ្ឋាគារ​រ៉ា​ហ្វ​ល់​ឡឺ​រ៉ូ​យ៉ា​ល់ ស្រា​សាំ​ប៉ា​ញ Mum Corden Rouge ក៏​មាន​សហការ​ជាមួយ​សណ្ឋាគារ​លំដាប់​ផ្កាយ​៤ ផ្កាយ​៥​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា​សណ្ឋាគារ ឡឺ​ក្រង់ ( Le Grand ) នៅ​សៀមរាប សណ្ឋាគារ​អ៊ី​ន​ធើ​ខន់ ហើយនឹង​ត្រៀម​សហការ​នាំ​ចូល​ទៅ​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​៤ និង​ផ្កាយ​៥​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​អោយ​ភ្ញៀវ​ដែល​ចូល​ទៅ​ញ៉ាំ​អាហារ​នៅ​ក្នុង​សណ្ឋាគារ​អាច​ភ្លក្ស​រសជាតិ​ជាមួយនឹង​ម្ហូប​នៅ​ក្នុង​សណ្ឋាគារ ជាមួយ​គូរ​សង្សារ មិត្តភក្ដិ ក្រុមការងារ ឬ​ក្រុម​គ្រួសារ​ជាដើម ៕