ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ពន្យារ​ការ​បោះ​ឆ្នោត​សម្រេចចិត្ត​លើ​កិច្ចព្រមព្រៀង​TPP

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ មន្ត្រី​នៃ​ប្រទេស​វៀតណាម​ម្នាក់​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ ស​ប្ដា​ហ៍​មុន​ថា វៀតណាម​នឹង​មិន​បញ្ចូល​រួមការ​ធ្វើ​សច្ចា​នុ​ម័ត​ទៅ​លើ​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP)

ប្រទេស​វៀតណាម ៖ មន្ត្រី​នៃ​ប្រទេស​វៀតណាម​ម្នាក់​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ ស​ប្ដា​ហ៍​មុន​ថា វៀតណាម​នឹង​មិន​បញ្ចូល​រួមការ​ធ្វើ​សច្ចា​នុ​ម័ត​ទៅ​លើ​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) ក្នុង​របៀបវារៈ​សម្រាប់​ការ​ប្រជុំ​សភា​ខាង​មុខ​ឡើយ ។ នេះ​កាន់តែ​បន្ថែម​នូវ​ភាព​មិន​ច្បាស់លាស់​នៃ​អនាគត​របស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែល​លោក​ប្រធានាធិបតី​អន្តរជាតិ​ខិតខំ​ជំរុញ​កន្លង​មក ។

ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​គិត​ថា អាច​នឹង​ជា​ប្រទេស​ទី​១ ដែល​ផ្តល់​សច្ចា​នុ​ម័ត​ទៅ​លើ TPP នេះ ដោយសារ​ប្រទេស​នេះ​មាន​កំណត់​ត្រា​វិនិយោគ​ពី​បរទេស​ច្រើន និង​មាន​វិស័យ​ផលិតកម្ម​កំពុង​រីក​ចម្រើន ។

តាម​ប្រភព​ក្នុង​សភា​ម្នាក់​បាន​និយាយ​យ៉ាង​ខ្លី​ថា ៖ « កិច្ចព្រមព្រៀង TPP នឹង​គ្មាន​នៅ​ក្នុង​របៀបវារៈ​ទេ ព្រោះ​សំណើ​របស់​រដ្ឋាភិបាល​នៅ​តែ​មិន​ទាន់​រួចរាល់​នៅឡើយ » ។
គួរ​បញ្ជាក់​ថា រដ្ឋសភា​វៀតណាម​មាន​សមាជិក​៩៦%​មក​ពី​គណបក្សកាន់អំណាច ហើយ​ការ​ប្រឆាំង​នឹង TPP មិន​ត្រូវ​បាន​លើក​ឡើង​ម្តងណា​ឡើយ ។ ចំណែកឯ​ការ​ប្រជុំ​ខាង​មុខ​នេះ នឹង​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​ទី​២០ តុលា ។

ការ​ពន្យារពេល​នេះ​មាន​ន័យ​ថា ប្រទេស​វៀតណាម​អាច​នឹង​ផ្តល់​សច្ចា​នុ​ម័ត​ក្នុង​ប៉ុន្មាន​ខែ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក ក្នុង​ថ្ងៃ​ទី​៨ វិច្ឆិកា ។
គោលនយោបាយ​ពាណិជ្ជកម្ម​របស់​លោក Obama មួយ​នេះ​ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ក្នុង​សហរដ្ឋអាមេរិក ដោយ​មាន​អ្នកស្រី Hillary Clinton មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក Donald Trump មក​ពី​គណបក្ស​សាធារណរដ្ឋ គឺ​សុទ្ធតែ​មានគំនិត​អវិជ្ជមាន ។ លើស​ពី​នេះ​ទៀត សូ​ម្បី​តែ​ការ​ផ្តល់​សច្ចា​នុ​ម័ត​ក្នុង​សហរដ្ឋអាមេរិក​ទៅ​លើ TPP ក៏​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ ។ ប៉ុន្តែ​ការ​ចរចា​ត្រូវ​បាន​ចប់​សព្វគ្រប់​តាំងពី​ឆ្នាំ​មុន ក្នុង​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​រវាង​សមាជិក​ទាំង​១២ ដែល​មាន GDP សរុប​ប្រមាណ​២៧​ទ្រី​លាន​ដុល្លារ ។

TPP មាន​គោលដៅ​បង្កើន​ស្តង់ដា និង​ប្រកួត​ជាមួយនឹង​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ។ ប៉ុន្តែ​ដោយសារ​តែ​មានការ​តតាំង​មតិ​ទៅ​លើ​រឿង​នេះ​ក្នុង​សហរដ្ឋអាមេរិក វា​ក៏​បាន​បង្កើត​ឲ្យ​មាន​ភាព​មិន​ច្បាស់លាស់​រវាង​សមាជិក​ផង​ដែរ រួម​មាន ប្រទេស​ជប៉ុន ម៉ា​ឡេ​ស៊ី សិង្ហ​បុរី ព្រុយ​ណេ ប៉េ​រូ ស៊ី​លី អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ កា​ណា​ដា និង​ម៉ិក​ស៊ិក។

លោក Obama បាន​បង្ហាញ​ពី​ជំនឿ​ចិត្ត​ថា​លោក​អាច​នឹង​ទទួល​បានការ​អនុញ្ញាត​ពី​សភា​នៃ​ប្រទេស​របស់​លោក​ទៅ​លើ​រឿង TPP មុន​ពេល​លោក​ចាក​ចេញពី​តំណែង និង​ព្រមាន​ថា ប្រសិនបើ​បរាជ័យ​ភាព​ជា​អ្នកដឹកនាំ​របស់​សហរដ្ឋអាមេរិក ក្នុង​តំបន់​នឹង​ត្រូវ​បាន​គំរាមកំហែង ហើយនឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​បង្កើត​ច្បាប់​សម្រាប់​ពាណិជ្ជកម្ម​ក្នុង​តំបន់​ដោយ​ខ្លួនឯង ។

សម្រាប់​ប្រទេស​វៀតណាម​ដែល​មាន​ភាពរឹងមាំ​ក្នុង​ផ្នែក​អេ​ឡិច​ត្រូ​និក វាយនភ័ណ្ឌ អាហារ​សមុទ្រ និង​ផលិតផល​ផ្សេង​ៗ TPP អាច​ក្លាយជា​កិច្ចព្រមព្រៀង​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​ទៅ​លើ​ការ​នាំ​ចេញ​របស់​វៀតណាម​។ ជាមួយ​គ្នា​នេះ TPP ក៏​ជា​មធ្យោបាយ​មួយ​សម្រាប់​សហរដ្ឋអាមេរិក​បង្កើត​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​តំបន់​ផង​ដែរ ៕