ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌឺ​មែន​! លួច​ទាំង​ទ្រព្យ លួច​ទាំង​ខោអាវ ថែម​ទាំង​ពាក់​បញ្ឈឺ​នៅ​មុខ​ម្តាយ​​ជន​រង​គ្រោះ​ទៀត

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ជនសង្ស័យ​ដែល​តែងតែ​បង្ក​អសន្តិសុខ​ដល់​សង្គម លួច​យ៉ាង​សកម្ម និង​ជាប់​សារធាតុ​ញៀ​.​ន​ចំនួន​៣​នាក់​នោះ ត្រូវ​បាន​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​តែងតែ​បង្ក​អសន្តិសុខ​ដល់​សង្គម លួច​យ៉ាង​សកម្ម និង​ជាប់​សារធាតុ​ញៀ​.​ន​ចំនួន​៣​នាក់​នោះ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ធ្វើកា​បង្ក្រាប ក្រោយ​ពេល​ទទួល​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

ករណី​បង្ក្រាប​ខាងលើ​នេះ សមត្ថកិច្ច​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២២ នៅ​ខាងក្រោយ​របង​សាលា​បឋម​សិក្សា​សាមគ្គី​មាន​ជ័យ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

ជនសង្ស័យ​ទាំងនេះ រួម​មាន ៖ ១- ឈ្មោះ ផា​ន់ ប៉ោង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​, ២- ឈ្មោះ សុខ នី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ និង​៣- ឈ្មោះ សាយ អូន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ដោយ​ពួក​គេ​ទាំង​៣​នាក់​គ្មាន​ទីលំនៅ និង​មុខរបរ​ពិតប្រាកដ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

បើ​តាម​ប្រភព​ពី​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​កើតហេតុ បាន​និយាយ​ថា ក្រុម​ជនសង្ស័យ​ទាំងនេះ កន្លង​មក​តែងតែ​បង្ក​អសន្តិសុខ ដោយ​ដើរ​លួច​ទ្រព្យសម្បត្តិ​គេឯង​មិន​ញញើត​នឹង​ច្បាប់​ឡើយ ហើយ​ពេល​ខ្លះ ម្ចាស់ទ្រព្យ​សម្បត្តិ​ទ្រាំ​មិន​បាន​ក៏​នាំ​គ្នា​វា​.​យ​ថែម​ទៀត​។

បើ​តាម​គ្រួសារ​មួយ ក៏​បាន​និយាយ​ដែរ​ថា ជនសង្ស័យ​ទី​១ (​ផា​ន់ ប៉ោង​) កន្លង​មក បាន​លួច​ម៉ូ​ទ័​រ​ទឹក​កូន​របស់​គាត់ ហើយ​ពេល​តាម​ទាន់ ជន​នេះ​បាន​ទម្លាក់​ចោល​ធ្វើ​ឲ្យ​បាក់​ម៉ូ​ទ័​រ​បូមទឹក​កូន​របស់​គាត់ ហើយ​និយាយ​ថា ចាំ​គេ​សង​។ មិនតែប៉ុណ្ណោះ ជន​នេះ និង​បក្សពួក​ក៏​បាន​គាស់​ផ្ទះ​កូន​គាត់​យក​ទ្រព្យសម្បត្តិ​ផ្សេង​ៗ​ទៀត​។ គាត់​ថា ជន​នេះ​ហាក់​ឌឺ​ខ្លាំង​តែ​ម្តង សូ​ម្បី​តែ​ខោអាវ​កូន​របស់​គាត់ នៅ​ពេល​ដែល​ពួក​គេ​លួច​បាន​នោះ គឺ​បាន​ស្លៀកពាក់​នឹង​ខ្លួន ហើយ​ដើរទៅ​លេង​ម្តុំ​ផ្ទះ​គាត់​ឲ្យ​ឃើញ​ថែម​ទៀត​ផង​។

រីឯ​ប្រភព​ពី​ប្រជា​ការពារ​ភូមិ​ខ្លះ បាន​និយាយ​ថា ជនសង្ស័យ​១​ក្រុម​នេះ កន្លង​មក ធ្លាប់​ត្រូវ​អ្នកស្រុក​ចាប់​វា​.​យ​ស្ទើរ​សន្លប់ ដោយសារ​តែ​លួច​ទ្រព្យសម្បត្តិ​។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ក៏​បាន​ប្រាប់​កោះសន្តិភាព​ថា ដោយ​មាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ល្អ និង​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ ក៏​ដូច​ជា​កា​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ​នគរបាល​ខេត្ត បង្ក្រាប​រាល់​បទល្មើស​ក្នុង​មូលដ្ឋាន លោក​ក៏​បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​ឲ្យ​ចុះ​ស្រាវជ្រាវ​ភ្លាម​ៗ ទើប​ឈាន​ទៅ​ឃាត់ខ្លួន​បាន​មុខសញ្ញា​លួច​យ៉ាង​សកម្ម ថែម​ទាំង​ជាប់​សារធាតុ​ញៀ​.​ន​ទៀត​។

យោង​តាម​ចម្លើយ​ដែល​សួរនាំ ពួក​គេ​ទាំង​៣​នាក់​បាន​សារភាព​ថា ពិតជា​បាន​ធ្វើ​សកម្មភាព​ដើរ​លួច​ទ្រព្យសម្បត្តិ​អ្នកស្រុក​តាម​មុខ​ផ្ទះ និង​តាម​ការដ្ឋាន​សំណង់​ផង​ដែរ ដើម្បី​យក​ទៅ​លក់​បាន​ប្រាក់ ហើយ​ទៅ​ទិញ​ថ្នាំ​ញៀ​.​ន​ប្រភេទ​ខេ​ទឹកកក និង​ថ្នាំ​គ្រា​.​ប់ ពណ៌​ក្រហម ចែក​គ្នា​សេព​។

លោក​អធិការ​រូប​នេះ​បន្ត​ថា ជនសង្ស័យ​ទាំងនេះ ក្រោយ​សាកសួរ​ធ្វើ​កំណត់ហេតុ​រួច និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ