ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ជាង​៥០០​នាក់​នឹង​ដាក់​ពង្រាយ​ប្រចាំការ​តាម​វត្ត​អារាម និង​រមណីយដ្ឋាន

2 ឆ្នាំ មុន
  • ភ្នំពេញ

សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​អះអាង​ថា កងកម្លាំង​គ្រប់​ផ្នែក​ត្រូវ​បាន​ប្រមូលផ្តុំ​កម្លាំង​ឱ្យ​បាន​គ្រប់​ចំនួន នៅ​តាម​វេន​ប្រចាំការ​ដែល​បាន​កំណត់ មានការ​បែង​ចែក​កម្លាំង​ទៅ​តាម​គោលដៅ តាម​វេន ជា​ពិសេស​ពេល​យប់ មានការ​

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​អះអាង​ថា កងកម្លាំង​គ្រប់​ផ្នែក​ត្រូវ​បាន​ប្រមូលផ្តុំ​កម្លាំង​ឱ្យ​បាន​គ្រប់​ចំនួន នៅ​តាម​វេន​ប្រចាំការ​ដែល​បាន​កំណត់ មានការ​បែងចែក​កម្លាំង​ទៅ​តាម​គោលដៅ តាម​វេន ជា​ពិសេស​ពេល​យប់ មានការ​ត្រួតពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់ មានការ​ផ្គត់ផ្គង់​របប​ហូប​ចុក​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​បាន​នូវ​កិច្ច​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​។

កម្លាំង​ចម្រុះ​សរុប​ចំនួន​៥៦៤​នាក់ ដែល​ត្រូវ​បែងចែក​ទៅ​គោលដៅ​វត្ត​អារាម​ចំនួន​១៥០​វត្ត និង​សាលាឆទាន​ចំនួន​៤​សាលា ជា​ពិសេស​កម្លាំង​បាន​ត្រៀម​ប្រចាំការ​ទាំង​យប់​ទាំង​ថ្ងៃ នៅ​តំបន់​រមណីយដ្ឋាន​វត្ត​ភ្នំ ដែល​ជាទី​តាំង​រៀបចំ​កម្មវិធី​សង្ក្រាន្ត ដោយសារ​ទីតាំង​នោះ មាន​ប្រជាពលរដ្ឋ​ទៅ​លេង​កម្សាន្ត​ច្រើន​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី ៥​ខែមេសា​កន្លង​មកនេះ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ នៃ​ស្នងការដ្ឋាន​នគរ បាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ចម្រុះ​បាន​ត្រៀម​ប្រចាំការ​នៅ​តាម​គោលដៅ​សំខាន់​ៗ​ជា​ច្រើន នៅ​ក្នុង​រាជធានី​ភ្នំពេញ ពិសេស​នៅ​តំបន់​ទី​វត្ត​អារាម និង​តំបន់​រមណីយដ្ឋាន​វត្ត​ភ្នំ ដែល​ជា​កន្លែង​រៀបចំ​កម្មវិធី​សង្ក្រាន្ត​កម្សាន្ត​សប្បាយ សំដៅ​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម អំឡុង​ពេល​ដែល​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៥ ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​មានការ​សប្បាយ​រីករាយ​។

ការ​ត្រៀម​វិធានការ​ការពារ​ទុកជា​មុន​នេះ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ទប់ស្កាត់​សកម្ម ភាព​បង្ក​ការ​រំខាន​នានា ដែល​អាច​បង្ក​ការ​គំ​រា​.​ម​កំហែង​នៅ​តាម​ទី​វត្ត​អារាម កន្លែង​សប្បាយភាព​នៅ​តាម​រមណីយដ្ឋាន កន្លែង​ប្រមូលផ្តុំ តាម​ដងផ្លូវ​សំខាន់​ៗ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត បានឱ្យ​ដឹង​ទៀត​ថា កងកម្លាំង​គ្រប់​ផ្នែក​ត្រូវ​បាន​ប្រមូលផ្តុំ​កម្លាំង​ឱ្យ​បាន​គ្រប់​ចំនួន នៅ​តាម​វេន​ប្រចាំការ​ដែល​បាន​កំណត់ មានការ​បែងចែក​កម្លាំង​ទៅ​តាម​គោលដៅ តាម​វេន ពិសេស​ពេល​យប់ មានការ​ត្រួតពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់ មានការ​ផ្គត់ផ្គង់​របប​ហូប​ចុក​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​បាន​នូវ​កិច្ច​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​។

លោក​បន្ត​ថា កម្លាំង​ចម្រុះ​សរុប​ចំនួន​៥៦៤​នាក់ ដែល​ត្រូវ​បែងចែក​ទៅ​គោលដៅ​វត្ត​អារាម​ចំនួន​១៥០​វត្ត និង​សាលាឆទាន​ចំនួន​៤​សាលា ជា​ពិសេស​កម្លាំង​បាន​ត្រៀម​ប្រចាំការ​ទាំង​យប់​ទាំង​ថ្ងៃ នៅ​តំបន់​រមណីយដ្ឋាន​វត្ត​ភ្នំ ដែល​ជាទី​តាំង​រៀបចំ​កម្មវិធី​សង្ក្រាន្ត ដោយសារ​ទីតាំង​នោះ មាន​ប្រជាពលរដ្ឋ​ទៅ​លេង​កម្សាន្ត​ច្រើន ។

ជាង​នេះ​ទៅ​ទៀត កម្លាំង​ទាំងអស់​នឹង​ត្រូវ​ចូលរួម​ទប់ស្កាត់​ឱ្យ​ខាង​តែ​បានការ​លេង​បាញ់​ទឹក​នៅ​តាម​ទីតាំង​កម្សាន្ត​នានា​តាម​អនុសាសន៍​របស់​ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយសារ​ការ​លេង​បែប​នេះ គឺ​បាន​បង្ក​ហានិភ័យ​ខ្ពស់​នៃ​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩ បង្ក​គ្រោះថ្នាក់​នានា ជា​ពិសេស​ប៉ះពាល់​ដល់​ប្រពៃណី​ខ្មែរ​ថែម​ទៀត​ផង​។

នាយ​ឧត្តម​សេនី​យ៏៍ បាន​បញ្ជាក់​ថា «​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀមលក្ខណៈ​រួចរាល់​ក្នុង​ការ​ទទួល រៀបចំ​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​ទីតាំង​តំបន់​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ហើយ​នៅ​តាម​វត្ត​ទាំង​១៥០​ទូ​ទាំង​រាជធានី​ភ្នំពេញ ក៏​ត្រូវ​រៀបចំ​កម្មវិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​ការ​រៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​មាន​រាំច្រៀង លេង ល្បែង​ប្រជាប្រិយ​ខ្មែរ ដើម្បី​ទទួល​អំណរ​ទេវតា​ឆ្នាំ​ថ្មី​ជំរុញ​ឱ្យ​រដ្ឋបាល​ខណ្ឌ និង​កងកម្លាំង​ចម្រុះ​ត្រូវ​តែ​ពង្រឹង​វិធានការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​គ្រប់​ទីកន្លែង កម្សាន្ត​សប្បាយ ដើម្បី​ធ្វើ​យ៉ាងណា​បង្កើន​ភាព​កក់ក្តៅ សុវត្ថិភាព និង​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មក​លេង​កម្សាន្ត​ប្រកបដោយ​ភាព​សប្បាយ​រីករាយ និង​គ្មាន​ឧបសគ្គ​ណាមួយ​មក​រំខាន​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំខាល ចត្វា​ស័ក​ពុទ្ធសករាជ ២៥៦៥ នឹង​ត្រូវ​ប្រព្រឹត្ត​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២២ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រៅពី​ការ​រៀបចំ​សន្តិ សុខ​សណ្តាប់​ធ្នាប់ និង​កម្មវិធី​កម្សាន្ត​សប្បាយ​ហើយ​នោះ គឺ​បាន​រៀបចំ​សោភ័ណ​ភាព​ទីក្រុង និង​ការ​តុបតែង​លម្អ​ភ្លើង​ចម្រុះ​ពណ៌​នៅ​តាម​ដងផ្លូវ និង​តំបន់​រមណីយដ្ឋាន​វត្ត​ភ្នំ ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​និង​ទទួល​អំណរ​ទេវតា​ឆ្នាំ​ថ្មី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ