ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុត​រណ្តៅ​នៅ​រោងចក្រ​ជី​ធ្វើ​ឱ្យ​ទឹក​អណ្តូង​លាយឡំ​សារធាតុ​វិទ្យុសកម្ម

7 ឆ្នាំ មុន

«Reuters» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បាតុភូត «​រណ្តៅ​ស្រុត​» ដ៏​ធំ​មួយ​នៅ​រោងចក្រ​ផលិត​ជី​ក្បែរ​ក្រុង​ថែម​ប៉ា រដ្ឋ​ផ្ល​រី​ដា​ធ្វើ​ឱ្យ​សារធាតុ​វិទ្យុសកម្ម​ប្រហែល​៩៨០​លាន​លី​ត្រ​លេច​ធ្លាយ​ទៅ​ប្រភព​ទឹក​ក្នុង​ដី​ដែល

«Reuters» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បាតុភូត «​រណ្តៅ​ស្រុត​» ដ៏​ធំ​មួយ​នៅ​រោងចក្រ​ផលិត​ជី​ក្បែរ​ក្រុង​ថែម​ប៉ា រដ្ឋ​ផ្ល​រី​ដា​ធ្វើ​ឱ្យ​សារធាតុ​វិទ្យុសកម្ម​ប្រហែល​៩៨០​លាន​លី​ត្រ​លេច​ធ្លាយ​ទៅ​ប្រភព​ទឹក​ក្នុង​ដី​ដែល​ពលរដ្ឋ​ប្រើប្រាស់ ។ រណ្តៅ​ស្រុត​នោះ​មាន​អង្កត់ផ្ចិត​ប្រវែង​១៣,៧​ម៉ែត្រ​កើតឡើង​នៅ​រោងចក្រ​ផលិត​ជី Phosphate របស់​ក្រុមហ៊ុន «Mosaic Co» បង្ក​ឱ្យ​អាង​ស្តុក​ទឹក​ខូចខាត ។ ខាង «Mosaic» ឱ្យ​ដឹង​ថា តាម​ទិន្នន័យ​ពី​ប្រព័ន្ធ​ត្រួតពិនិត្យ​រោងចក្រ «New Wales» ក្នុង​ទីក្រុង​ម៉ា​ល់​ប៊ី​រី រដ្ឋ​ផ្ល​រី​ដា​ឃើញ​ថា កម្រិត​ទឹក​ដែល​ខូចខាត​នៅ​ក្នុង​អាង​ស្តុក «​ហ្វូ​ស​ហ្វូ​យី​ប​សាំ​» (Phosphogypsum) ដែល​បញ្ចេញ​ពី​ការ​ផលិត​ជី​មានការ​ធ្លាក់​ចុះ​ចាប់តាំងពី​កើត​រណ្តៅ​ស្រុត​នៅ​ថ្ងៃ​ទី​២៧ សីហា ២០១៦​មក ។

លោក​បេន ហ្វ្រែ​ត អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន «Mosaic» បញ្ជាក់​កាលពី​ថ្ងៃ​ទី​១៦ កញ្ញា ថា​ក្រុមហ៊ុន​បាន​រៀបរាប់​ពី​បញ្ហា​ដល់​អង្គភាព​ដែល​ពាក់ព័ន្ធ ប៉ុន្តែ​មិន​បាន​ប្រកាស​ជា​សាធារណៈ​ឱ្យ​មហាជន​ដឹង​ទេ ។ ទោះជា​យ៉ាងណា​ក្តី​បាន​ចុះ​ផ្សាយ​តាម​វេ​ប​សាយ​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា ដោយ​បញ្ជាក់​ថា​មាន​ទឹកឡូ​កឡំ​នឹង​វិទ្យុសកម្ម​ហូរ​នៅ​ក្នុង​ដី​ក្នុង​បរិមាណ​ប្រហែល​នឹង​អាង​ទឹកអូ​ឡាំ​ពិ​ក​ជាង​៣០០​អាង ។

លោកស្រី Jacqui Lopez នាយិកា​មជ្ឈមណ្ឌល​ផ្នែក​ជីវសាស្ត្រ​នៅ​រដ្ឋផ្ល​រី​ដា​បញ្ជាក់​ថា សារធាតុពុល​ដូច​ជា​អ៊ុយ​រ៉ា​នី​ញ៉ូ​ម រ៉េ​ឌ្យូ​ម និង​ឧស្ម័ន​រ៉េ​ដុន អាច​រាតត្បាត​ទៅ​ឆ្ងាយ​ជា​ច្រើន​គីឡូម៉ែត្រ ប្រសិនបើ​លេច​ធ្លាយ​ចូល​ក្នុង​ស្រទាប់​ថ្ម​វា​នឹង​សុសសាយ​នៅ​រដ្ឋ​ផ្ល​រី​ដារ​ហូត​ដល់​រដ្ឋ​ជ័រ​ជៀ ។

លោកស្រី​ដដែល​បញ្ជាក់​ថា «​យើង​មិនដឹង​ថា​វា​នឹង​ផ្តល់​ផល​ប៉ះពាល់​បែប​ណាខ្លះ​ក្នុង​រយៈពេល​យូរ​ទេ​! ប្រសិនបើ​ខ្ញុំ​រស់នៅ​ក្នុង​តំបន់​នោះ និង​ប្រើ​ទឹក​អណ្តូង​ខ្ញុំ​ប្រហែលជា​បារម្ភ​ពី​សុខភាព​របស់​ខ្លួន​» ។

ក្រុមហ៊ុន «Mosaic» បញ្ជាក់​ថា​តាម​ការ​ត្រួតពិនិត្យ​ពី​គំរូ​ទឹក​អណ្តូង​មិន​ប្រទះ​ឃើញ​ភាព​ប្រថុយប្រថាន ហើយ​ខាង​ក្រុមហ៊ុន​បាន​បូមទឹក​ចេញពី​អណ្តូង​ដើម្បី​កាត់​បន្ថយ​បរិមាណ​ការ​ហូរ​របស់​វា ៕