ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្សល់សម្តីចុងក្រោយ «ពួក​ង៉ែ​ង​ចុះ​ពីលើ​ផ្ទះ​អញ បើ​កូន​ទៅ​ អញក៏​ទៅ​ដែរ»

7 ឆ្នាំ មុន

ខេត្តកណ្តាល ​៖ ​សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានករណីចង.កធ្វើអត្តឃា.តស្លា.ប់ភ្លាមៗ ​បង្កឱ្យមានការភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​ប្រហែល​០៨ និង៣០​នាទីយប់ថ្ងៃ​ទី​១៨ កញ្ញា ២០១៦ ស្ថិតនៅ​ចំណុច​កើតហេតុ​ខាងកើត​ផ្ទះ​ជន​រង​គ្រោះ​ ក្នុងភូមិ​អង្គរមាស ឃុំ​ម្កាក់ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។

ខេត្តកណ្តាល ​៖ ​សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានករណីចង.កធ្វើអត្តឃាតស្លាប់ភ្លាមៗ ​បង្កឱ្យមានការភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​ប្រហែល​០៨ និង៣០​នាទីយប់ថ្ងៃ​ទី​១៨ កញ្ញា ២០១៦ ស្ថិតនៅ​ចំណុច​កើតហេតុ​ខាងកើត​ផ្ទះ​ជន​រង​គ្រោះ​ ក្នុងភូមិ​អង្គរមាស ឃុំ​ម្កាក់ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។

ប្រភពឱ្យ​ដឹងថា ​ជន​រង​គ្រោះ​ដែលឈ្មោះ​ប៉ិច រឿ​ន​ ​អាយុ​៦៥​ឆ្នាំ ជាកសិករ រស់នៅ​​ក្នុងភូមិ-ឃុំ​កើតហេតុ​ខាងលើ ។ ​

ប្រភពបន្តថា តាម​​កា​បំភ្លឺស្ត្រី​​ប្រពន្ធ​ឈ្មោះ​កែ ផៃ ​​អាយុ​៥៦ឆ្នាំ​ បាន​បញ្ជាក់​ថា ប្តី​​​គាត់បាន​​ទៅ​ស្ទូងស្រូវ​​ជាមួយ​គ្នា ​លុះដល់​ម៉ោង០៦​ល្ងាចថ្ងៃដដែល​ ​ដើរ​​​​មក​ដល់​ផ្ទះ​លក់​ចាប់ហួយ​ រូបគាត់​ឱ្យលុយ២.០០០​រៀល ដោយគាត់នៅ​​ហូប​ស្រា​ ។ ​រហូត​ដល់​​ម៉ោង​​ប្រហែល​២០ និង៣០​នាទី ប្តីគាត់​​មក​ដល់ផ្ទះ​ស្រែក​ឡូឡា​ថា «ពួក​ង៉ែ​ង​ចុះ​ពីលើ​ផ្ទះ​អញ បើ​កូន​ទៅ​អញក៏​ទៅ​ដែរ» ។ គាត់ជា​ប្រពន្ធ​ក៏​ទៅ​ងូតទឹក​និង​ផ្លាស់​ខោអាវ​​​ ក៏​ក្រឡេក​ឃើញ​ប្តី​​​គាត់​ចង.ក​ស្លាប់​​នៅ​ដើម​ស្វាយ​​បា​ត់ទៅ​ហើយ​។

តាម​ការ​ពិនិត្យ​របស់​ជំនាញ​នគរបាលបច្ចេកទេស​ស្រុក​ និង​ប៉ុស្តិ៍​ម្កាក់​និង​អាជ្ញាធរ ឃុំ​គ្រូពេទ្យ​សព​ជន​រង​គ្រោះ ពិតជា​បាន​ចង.ក​ធ្វើ​អត្តឃាតពិតប្រាកដ​មែន ​។​ បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការស្រាវជ្រាវ​លើករណីនេះ ។