ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ក្លែងក្លាយ មានចរិតលក្ខណៈ៦យ៉ាងដែលអ្នកត្រូវចៀសវាង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មិត្ត​ក្លែងក្លាយ គឺជា​មិត្ត​មើលឃើញ​តែ​ផលប្រយោជន៍​សម្រាប់​ខ្លួន​គេ​តែ​ប៉ុណ្ណោះ តែ​នៅ​ពេល​ណា​អ្នក​ធ្លាក់ខ្លួន គេ​នឹង​ចាក​ចេញពី​អ្នក​ភ្លាម ឬ​នៅ​ពេល​ណា​អ្នកមាន​អាសន្ន គេ​ហ្នឹង​រត់​ពួន ឬ​រត់គេច​ពី​អ្នក​មិន​ឱ្យ​ជួប​មុខ​ទេ ។…

រាជធានីភ្នំពេញ ៖ មិត្ត​ក្លែងក្លាយ គឺជា​មិត្ត​មើលឃើញ​តែ​ផលប្រយោជន៍​សម្រាប់​ខ្លួន​គេ​តែ​ប៉ុណ្ណោះ តែ​នៅ​ពេល​ណា​អ្នក​ធ្លាក់ខ្លួន គេ​នឹង​ចាក​ចេញពី​អ្នក​ភ្លាម ឬ​នៅ​ពេល​ណា​អ្នកមាន​អាសន្ន គេ​ហ្នឹង​រត់​ពួន ឬ​រត់គេច​ពី​អ្នក​មិន​ឱ្យ​ជួប​មុខ​ទេ ។ ខាងក្រោម​នេះ​ ជា​ចរិយា​របស់​មិត្ត​ក្លែងក្លាយ​មាន​៦​ចំណុច​ដូច​តទៅ​៖

១- រាប់អាន​អ្នក​ដោយ​សម្លឹង​ឃើញ​តែ​ផលប្រយោជន៍
២- ពូកែ​សម្តែង​ល្អ​តែ​ខាងក្រៅ ខាងក្នុង​អាក្រក់ ល្អ​មាត់ តែ​ចិត្តអាក្រក់

៣- ពឹងពាក់​អ្នក​បាន តែ​ពេល​អ្នក​ពឹងពាក់​វិញ គេ​នឹង​មាន​លេស​ដោះសា
៤- ពេល​អ្នក​ធ្លាក់ខ្លួន គេ​នឹង​ចាក​ចេញពី​អ្នក ពេល​អ្នកមាន​អាសន្ន គេ​ហ្នឹង​រត់​ពួន​ឬ​រត់គេច​ពី​អ្នក

៥- តែង​លួច​ច្រណែនឈ្នានីស​ក្នុង​ចិត្ត​មិន​ឱ្យ​អ្នកដឹង
៦- គ្មាន​ការ​ផ្ដល់​ឱ្យ គ្មាន​ការ​លះបង់ មាន​តែ​ការ​ទាមទារ​និង​ដោះ​ដូរ​ប៉ុណ្ណោះ ។

បុគ្គល​ណា​ស្ថិត​នៅ​ក្នុង​មាតិកា​ទាំង​៦​ចំណុច​នេះ បុគ្គល​នោះ​នឹង​ចាត់​ចូល​ក្នុង​ចំពូក​មិត្ត​ក្លែងក្លាយ មិន​គួរ​នឹង​សេពគប់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ