ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ តុបតែង​លំអ​តាម​ទី​សាធារណៈ​សម្រាប់​បុណ្យចូលឆ្នាំ

2 ឆ្នាំ មុន
  • ភ្នំពេញ

សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ​២៥៦៦ គ្រិស្តសករាជ ២០២២​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​មមាញឹក​តុបតែង​លំអ​ទី​សាធារណៈ រមណីយដ្ឋាន និង​សួនច្បារ​នានា ព្រមទាំង

រាជធានី​ភ្នំពេញ ៖ សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ​២៥៦៦ គ្រិស្តសករាជ ២០២២​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​មមាញឹក​តុបតែង​លំអ​ទី​សាធារណៈ រមណីយដ្ឋាន និង​សួនច្បារ​នានា ព្រមទាំង​ដាក់​ពង្រាយ​បង្គន់​អនាម័យ​ចល័ត​ចំនួន​៣០​បង្គន់ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នកមក​​ដើរ​លេង​កម្សាន្ត​នៅ​តាម​កន្លែង​កម្សាន្ត​នានា នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

លោក ស៊ូ សា​វ៉​ន ប្រធាន​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២២​ថា យោង​តាម​ការ​ណែនាំ​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​​រាជ​ធានី​ភ្នំពេញ​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំនេះ ជា​គម្រោង​ង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ យើង​​នឹង​ដាក់​ពង្រាយ​បង្គន់​អនាម័យ​ចល័ត​ចំនួន​៣០​បង្គន់ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​មក​ដើរ​លេង​កម្សាន្ត​នៅ​កន្លែង​កម្សាន្ត​នានា នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​សម្រាប់​នៅ​រមណីយ​ដ្ឋា​ន​វត្ត​ភ្នំ យើង​ដាក់​ចំនួន​៨​បង្គន់ តែបើ​ត្រូវ​កែប្រែ​យ៉ាងណា​នោះ ឯកឧត្តម​អភិបាល​រាជ​ធានី​ភ្នំពេញ នឹង​ធ្វើការ​ណែនាំ​ឲ្យ អនុវត្ត​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​៦ ខែមេសា ឆ្នាំ​២០២២ ។

លោក សូ​៊ សា​វ៉​ន ថ្លែង​ទៀត​ថា ក្រៅពី​ការ​ងារ​ខាងលើ អង្គភាព​សួនច្បារ​និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ក៏​នៅ​មានការ​ងារ​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​អនុវត្ត​ផង​ដែរ​ដូច​ជា ការងារ​កាត់​លះ​មែកឈើ​នៅ​តាម​ដងផ្លូវ និង​ការ​កាត់​ស្មៅ​នៅ​តាម​សួនច្បារ​នានា ។

ចំណែក​លោក ម៉ែ​ន សុខ​ខេន ប្រធាន​អង្គភាព​លូ​ទឹក បូមទឹក​រាជធានី​ភ្នំពេញ ឱ្យ​ដឹង​ដែរ​ថា អង្គ​ភាព​មាន​គម្រោង​បាញ់​ទឹក​លាង​ថ្នល់ លាប​កំបោរ​ស​តាម​គល់ឈើ​ជាដើម បាញ់​ស្ពេ​ត្រូ​តាម​ប៊័រ​ឌៀ​រ​ចិញ្ចើម​ផ្លូវ សួនច្បារ រមណីយដ្ឋាន​នានា​ធ្វើ​យ៉ាងណា​លើកកម្ពស់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ស្រស់​ស្អាត​ឡើង ។

មន្ត្រី​រដ្ឋបាល​រាជរាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំខាល​នេះ​ដែរ ខាង​អង្គភាព​អគ្គិសនី​និង​បំភ្លឺ​សាធារណៈ នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជរាជ​ធានី​ភ្នំពេញ ជា​អ្នក​ទទួល​ចាត់ចែង​លើ​ការ​តុបតែង​ភ្លើង​បំភ្លឺ​សាធារណៈ​នៅ​តាម​តាម​ដើមឈើ និង​សួនច្បារ នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ។

ចំណែក​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​រាជ​ធានី​ភ្នំពេញ ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​រៀបចំ​កម្មវិធី​សម្តែង​សិល្បៈ​បុរាណ​និង​សម័យ ជូន​ប្រជា​ពលរដ្ឋ​ទស្សនា​កម្សាន្ត​នៅ​តាម​ទី​សាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​នៅ​រមណីយ
ដ្ឋា​ន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ។

បំផុស​ចលនា​ប្រជាពលរដ្ឋ​ចូលរួម​ឱ្យ​បាន​ផុលផុស ក្នុង​ការ​លេងល្បែង​ប្រជាប្រិយ​របស់​ជាតិ​ដូច​ជា ចោល​ឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង ឡើងសសរ​ខ្លាញ់ លោត​បាវ វាយ​ឆ្នាំង​ជាដើម ប៉ុន្តែ​ត្រូវ​អនុវត្ត​វិធានការ​សុខា​ភិបាល និង​វិធានការ​«៣​ការពារ និង​៣​កុំ​» របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ទប់ស្កាត់​ការ​ចម្លង​នៃ​ជំងឺ​កូ​វី​ដ​-១៩ ជា​ពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ «​អូ​មី​ក្រុង​» ។ ត្រៀម​រៀបចំ​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត និង​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ