ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ីសង់​កំផែង​យក្ស​នៅ​មាត់សមុទ្រ​ការពារ​ការ​ជន់​លិច​ក្រុង

7 ឆ្នាំ មុន

ក្រុង​ហ្សា​ការ​តា និង​តំបន់​ជុំវិញ​គឺជា​ទីប្រជុំជន​មាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​លើ​ពិភពលោក តែ​ជាទី​តាំង​នៃ​គ្រោះ​ទឹកជំនន់ និង​កម្រិត​ស្រុត​ដី​លឿន​ប្រហែល​១០​ទៅ​១១​សង្ទីម៉ែត្រ​ក្នុង​មួយ​ឆ្នាំ ។ ដោយសារ​បែប​នោះ​ចៅហ្វាយ​ក្រុង​ចាប់ផ្តើម​ផែនការ​ការពារ​

ក្រុង​ហ្សា​ការ​តា និង​តំបន់​ជុំវិញ​គឺជា​ទីប្រជុំជន​មាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​លើ​ពិភពលោក តែ​ជាទី​តាំង​នៃ​គ្រោះ​ទឹកជំនន់ និង​កម្រិត​ស្រុត​ដី​លឿន​ប្រហែល​១០​ទៅ​១១​សង្ទីម៉ែត្រ​ក្នុង​មួយ​ឆ្នាំ ។ ដោយសារ​បែប​នោះ​ចៅហ្វាយ​ក្រុង​ចាប់ផ្តើម​ផែនការ​ការពារ​ទីក្រុង​ដោយ​សង់​កំផែង​សមុទ្រ​បណ្ដោយ​ប្រវែង​១៥​ម៉ៃ និង​កែ​លំអ​ប្រព័ន្ធ​លូ​បង្ហូរទឹក​ដែល​មាន​សភាព​ទ្រុឌទ្រោម ។

កាលពី​ថ្ងៃ​ទី​១៣ កញ្ញា ២០១៦​រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​ប្រកាស​ថា នឹង​សាងសង់​«​កំផែង​សមុទ្រ​ដ៏​ធំ​»​ដើម្បី​ការពារ​នៅ​ភាគ​ខាងជើង រួម​ទាំង​លើកកំពស់​ទីក្រុង​ហ្សា​ការ​តា​ឱ្យ​ក្លាយជា​មហា​ក្រុង​នៅ​មាត់សមុទ្រ​ដូច​គ្នា​នឹង​សិង្ហ​បុរី​។ លោក​Luhut Panjaitan​រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​ដែនសមុទ្រ​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​របស់​ឥណ្ឌូ​ណេ​ស៊ី​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា​ថា​«​ប្រសិនបើ​ការ​សាងសង់​កំផែង​សមុទ្រ​មិន​បាន​ជោគជ័យ​ទេ​នឹង​បង្ក​ឱ្យ​កើត​មានការ​រុករាន​នៃ​ទឹកប្រៃ​បង្ក​ផល​ប៉ះពាល់​ដល់ទី​ក្រុង​» ។

រដ្ឋាភិបាល​មាន​គម្រោង​កសាង​ប្រជុំ​កោះ​សិប្បនិមិត្ត​ចំនួន​១៧​នៅ​ខាងក្រៅ​ឆ្នេរ​ទៅ​ភាគ​ខាងជើង​ក្រុង​ហ្សា​ការ​តា​ក្នុង​នោះ​មាន​ទាំង​ហាង​ទំនិញ​ធុន​ធំ និង​ទីតាំង​ទេសច​ណ៍ ស្រ​ដៀង​នឹង​កោះ​«Centosa»​របស់​សិង្ហ​បុរី ។ ឥណ្ឌូ​ណេ​ស៊ី​បាន​ចាប់ផ្តើម​គម្រោង​សាងសង់ «​កំផែង​យក្ស​»​ការពារ​ក្រុង​ហ្សា​ការ​តា​ដែល​លិច​ដោយ​ទឹកសមុទ្រ រួម​ទាំង​សង់​ប្រជុំ​កោះ​សិប្បនិមិត្ត​នៅ​ខាងក្រៅ​ឆ្នេរ​ផង​ដែរ ។

អ្នកនេសាទ​ក្នុង​តំបន់​មួយ​ចំនួន​បាន​ជំទាស់​ការ​កែ​លំអ​ស្ថានភាព​ដីធ្លី​នៅ​ក្បែរ​មាត់សមុទ្រ ព្រោះ​ពួក​គេ​បារម្ភ​ខ្លាច​ផល​នេសាទ​ធ្លាក់​ចុះ ប៉ុន្តែ​រដ្ឋាភិបាល​ឆ្លើយ​តប​លើ​បញ្ហា​នេះ ដោយ​ចេញ​លិខិតអនុញ្ញាត​ឱ្យ​នេសាទ​ត្រី​នៅ​ជុំវិញ​ប្រជុំ​កោះ​« Natuna » វិញ ៕