ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ហែក​ខោអាវ​មេធាវី​ដណ្តើម​យក​ទូរស័ព្ទ​ដើម្បី​ឆែក​មើល

7 ឆ្នាំ មុន

សារព័ត៌មាន «Net Fast» របស់​ចិន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​អ៊ូ លៀង​ស៊ូ មេធាវី​នៅ​ខេត្ត​គ័ង​ស៊ី​ជួង​របស់​ចិន ត្រូវ​ប៉ូលិស​ប្រចាំការ​នៅ​តុលាការក្រុង​ណា​ន​នី​ង ចាប់​ឆែក​និង​ហែក​អាវ

សារព័ត៌មាន «Net Fast» របស់​ចិន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​អ៊ូ លៀង​ស៊ូ មេធាវី​នៅ​ខេត្ត​គ័ង​ស៊ី​ជួង​របស់​ចិន ត្រូវ​ប៉ូលិស​ប្រចាំការ​នៅ​តុលាការក្រុង​ណា​ន​នី​ង ចាប់​ឆែក​និង​ហែក​អាវ ព្រោះ​សង្ស័យ​លួច​ថត​វី​ដេ​អូ​ក្នុង​ពេល​កាត់ក្តី ។

នៅ​ពេល​ប៉ូលិស​សុំ​មើល​ទូរស័ព្ទ​ត្រូវ​លោក​អ៊ូ បដិសេធ​បង្ក​ឱ្យ​មាន​ជម្លោះ​រវាង​ភាគី​ទាំង​២​។ ប៉ូលិស​មានចិត្ត​មានះ​ចង់​មើល​ទូរស័ព្ទ​របស់​លោក​អូ​៊ ឱ្យ​ខាង​តែ​បាន ដូច្នេះ​ក៏​ចាប់​ហែក​អាវ​និង​ខោ ដើម្បី​ដណ្តើម​យក​ទូរស័ព្ទ​ទៅ​ត្រួតពិនិត្យ ក្រោម​ក្រសែភ្នែក​របស់​ចៅក្រម​២​នាក់​ទៀត​នៅ​ក្នុង​តុលាការ ។

នៅ​ពេល​ពិនិត្យ​ទូរស័ព្ទ​របស់​លោក​អ៊ូ មិន​ប្រទះ​ឃើញ​វី​ដេ​អូ​ដែល​ថត​ពេល​កាត់ក្តី​របស់​តុលាការ​ទេ ដូច្នេះ​ហើយ​មិត្ត​រួមការ​ងារ​លោក​អ៊ូ រិះគន់​ប៉ូលិស​ថា ប្រតិបត្តិ​លើស​ការ​កំណត់ និង​ប្រើ​អំណាច​គួរ​ឱ្យ​ស្អប់ខ្ពើម ។

បច្ចុប្បន្ន​មេធាវី​ចិន​ប្រហែល​៦០០​នាក់ បាន​ចុះហត្ថលេខា​សុំ​មើល​វី​ដេ​អូ​ពី​មា​៉​ស៊ី​ន​ថត​បង្កប់​នៅ​ក្នុង​តុលាការ​ដើម្បី​ត្រួតពិនិត្យ​មើល​ការណ៍​ពិត​ខណៈ​ពេល​កើតហេតុ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ទទួល​ចម្លើយ​ទេ ។ ទោះ​ជាយា​៉​ង​ណា​ក្តី ប៉ូលិស​និយាយ​ថា ពួក​គេ​មិន​មាន​ចេតនា​ហែក​ខោអាវ​របស់​លោក​អ៊ូ​ទេ ប៉ុន្តែ​ដោយសារ​សាច់​ក្រណាត់​មានគុណ​ភាព​អន់​ទើប​រហែក ៕