ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡើង iOS 10 ធ្វើ​ឱ្យ​ទូរស័ព្ទ iphone អ៊ែ​រ័​រ

7 ឆ្នាំ មុន

មាន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ iphone ជា​ច្រើន​គាំង​បន្ទាប់​ពី​ពួក​គេ​ដំឡើង​ម្ម​វិធី iOS 10 នឹង​បាន​ទទួល​សារ​ប្រាប់​ថា​អ៊ែ​រ​រ័​រ​(error) ដោយសារ​ទូរស័ព្ទ​ត្រូវ​បញ្ចូល​កម្មវិធី​ជា​ថ្មី ។ ប៉ុន្តែ​ក្រុមហ៊ុន​បាន​និយាយ​ថា

មាន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ iphone ជា​ច្រើន​គាំង​បន្ទាប់​ពី​ពួក​គេ​ដំឡើង​ម្ម​វិធី iOS 10 នឹង​បាន​ទទួល​សារ​ប្រាប់​ថា​អ៊ែ​រ​រ័​រ​(error) ដោយសារ​ទូរស័ព្ទ​ត្រូវ​បញ្ចូល​កម្មវិធី​ជា​ថ្មី ។ ប៉ុន្តែ​ក្រុមហ៊ុន​បាន​និយាយ​ថា បញ្ហា​ទាំងនោះ​ត្រូវ​បាន​គេ​ដោះស្រាយ​រួចរាល់​ហើយ ។

កាលពី​ថ្ងៃ​អង្គារ​មុន​នេះ​ក្រុមហ៊ុន​Apple បាន​ចេញ​កម្មវិធី​ថ្មី​បំផុត​របស់​ខ្លួន iOS 10 សម្រាប់ ទូរស័ព្ទ ហើយ​ក៏​មាន​អ្នក​ប្រើប្រាស់​បាន​ដំឡើង​កម្មវិធី​ថ្មី​នោះ​ថា​មាន​បញ្ហា ។ បើ​ទោះជា​ការ​ដំឡើង​កម្មវិធី​នោះ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ Wi-Fi តែ Iphone បាន​បង្ហាញ​ពី​កំហុស​លើ​កម្មវិធី​ថ្មី​នោះ ដោយ​បាន​ប្រាប់​ថា អ្នក​ត្រូវ​ដោត​ទូរស័ព្ទ​របស់​អ្នក​ជាមួយ​កុំព្យូទ័រ ហើយ​ចូល​ទៅ​ក្នុង​កម្មវិធី iTunes ។ បន្ទាប់​ពី​បាន​ដោត ជាមួយ​កុំព្យូទ័រ​រួចរាល់​ហើយ លើ​អេ​ក្រង់​កុំព្យូទ័រ​ក៏​លោត​បង្ហាញ​ថា​ធ្វើ​ខុស​ដោយ​ប្រាប់​ថា​វា​មាន​បញ្ហា​ជាមួយនឹង​ទូរស័ព្ទ Iphone ហេតុនេះ​ទូរស័ព្ទ Iphone ត្រូវ​បញ្ចូល​កម្មវិធី​ឡើង​វិញ​(restore) ឬ​ដំឡើង​កម្មវិធី​ថ្មី (update) ។ តាម​រយៈ​សារ​មួយ​នេះ​បង្ហាញ​ថា ប្រសិនបើ​មាន​បញ្ហា​នៅ​ពេល​ដំឡើង​កម្មវិធី​ថ្មី​នោះ​អ្នក​ត្រូវ​បញ្ចូល​កម្មវិធី​ឡើង​វិញ ។ មាន​ន័យ​ថា​រាល់​ឯកសារ​ក្នុង​ទូរស័ព្ទ​ទាំងអស់​រួម​ទាំង​កម្មវិធី ផ្សេង​ៗ​ដែល​អ្នក​បាន​បញ្ចូល​រួចរាល់​ត្រូវ​លុប​ចោល ។

ក្រុមហ៊ុន​បាន​ចេញ​សេចក្តី​ប្រកាស​ព័​តិ៍​មាន​ថា យើង​មានបទពិសោធន៍​គ្រប់គ្រាន់​ទៅ​លើ​បញ្ហា​តិចតួច​ជាមួយនឹង​ដំណើរការ​ដំឡើង​កម្មវិធី​ថ្មី ហើយ​វា​ក៏​ជះ​ឥទ្ធិពល​លើ​ចំនួន​តិចតួច ដល់​អ្នក​ប្រើប្រាស់​ក្នុង​អំឡុង​មួយ​ម៉ោង​ដំបូង​បន្ទាប់​ពី​ក្រុមហ៊ុន​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ថ្មី​នោះ ។ សម្រាប់​អ្នក​ដែល​មាន​បញ្ហា​គួរតែ​ភ្ជាប់​ទូរស័ព្ទ​ជាមួយ​កុំព្យូទ័រ ហើយ​ដំឡើង​កម្មវិធី​តាម iTunes ឬ ទាក់​ទង់​មក​ក្រុមហ៊ុន​ផ្នែក AppleCare ដើម្បី​ជួយ​ដោះស្រាយ ៕