ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​អធិ​ការខណ្ឌដង្កោ​​ដឹកនាំមន្ត្រីចម្រុះ​ចុះសួរសុខ​ទុក្ខ និងផ្តល់អំណោយ​ដល់អ្នក​ជំងឺ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​​វេលា​ម៉ោង១១ និង២០​នាទីព្រឹកថ្ងៃ​ទី​១៧ កញ្ញា នេះ លោក​វរសេនីយ៍ត្រី​ទោ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​កម្លាំង មានលោក​អធិការរង អ៊ុ​ង សុ​ផា​ណា​រ៉ា ទទួល​កា​ងារ​ជំនាញ​សន្តិសុខ, លោក​ផ្នែក​ជំនាញ​ស្ថិតិ​, ​

រាជធានីភ្នំពេញ ៖ កាលពី​​វេលា​ម៉ោង១១ និង២០​នាទីព្រឹកថ្ងៃ​ទី​១៧ កញ្ញា នេះ លោក​វរសេនីយ៍ត្រី​ទោ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​កម្លាំង មានលោក​អធិការរង អ៊ុ​ង សុ​ផា​ណា​រ៉ា ទទួល​កា​ងារ​ជំនាញ​សន្តិសុខ, លោក​ផ្នែក​ជំនាញ​ស្ថិតិ​, ​លោក​​​​ផ្នែក​អន្តោប្រវេសន៍, លោកនាយ​ប៉ុស្តិ៍​ក្រាំង​ពង្រ ចុះ​​​សួរសុខទុក្ខ​ដល់​លោក​វ៉ា សំ​អូន ជា​នាយរ​រង​ប៉ុស្តិ៍​ក្រាំង​ពង្រ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍កាលពីពេលកន្លងមក ។

ទន្ទឹមនឹងការ​ចុះសួរសុខទុក្ខនេះ ​លោក​បានប្រគល់​ប្រាក់​ឧបត្ថម្ភ​ចំនួន៦៥០.០០០​រៀល, ទឹកដោះគោឆៅ៥​ឡូ ស្ថិតនៅ​មន្ទីរពេទ្យ​លោក​សង្ឃ ។

បន្ទាប់មក ​បាន​​បន្ត​មក​សួរសុខទុក្ខមន្ត្រី​នគរបាល​នារីប៉ុស្តិ៍​ព្រៃ.​សម្នាក់​ទៀត​​ឈ្មោះ​ស្រ៊ុ​ន កញ្ញា ដែល​ទើបសម្រាលកូន ដោយ​បាន​ជូន​ប្រាក់ចំនួន​១៥០.០០០​រៀល ​និងប្រាក់​៥០​ដុល្លារ, ទឹកដោះគោឆៅ៥យួរ, និងមី​១​កេស ។ ចុង​ក្រោយ លោកក៏​​បានឃើញ
លោក​តា​ចាស់ជរា​ពិការ​ម្នាក់​ ដែល​កំពុង​​​អង្គុយ​លើ​រទេះរុញ ក៏​បាន​ជូន​ទឹកដោះគោឆៅ​៥​យួរ និងមី១​កេសផង​ដែរ​ ។