ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​! ដេញ​តាម​ធ្វើឃាត ដណ្តើម​ភស្តុ​តាង

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ រថយន្ត​របស់​មន្ត្រី​មេព្រៃ​ម្នាក់ ត្រូវ​រថយន្ដ​របស់​ក្រុម​រកស៊ី​បទល្មើស​ព្រៃឈើ​បើក​ដេញ​កៀរ បណ្ដាល​ឱ្យ​កំ​ពិត
បែក​ស្ដុ​ប និង​កញ្ចក់ ព្រមទាំង​របួស​មន្ត្រី​យោធា​ម្នាក់​ចូលរួម​បង្ក្រាប​ទៀត ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ២០១៦ វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក ស្ថិត​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​កំពែង​ស្វាយ ឃុំ​ស្នាម​ព្រះ ស្រុក​បា

កាន ។ រថយន្ត​ម៉ាក​កាម​រី ស៊េរី​៩៥ ពណ៌​.​ស គ្មាន​ស្លាក​លេខ​របស់​លោក​ម៉ូយ រ​ដ្ឋា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់ ។

សមត្ថកិច្ច​បាន​ចោទប្រកាន់​ថា ការ​ធ្វើ​បែប​នេះ ជា​ការ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា និង​រំដោះ​យក​វត្ថុ​តាង​បទល្មើស​ព្រៃឈើ​ទៅ​វិញ ។

ទាក់ទិន​នឹង​រឿងរ៉ាវ​ខាងលើ​នេះ លោក​ថ្លាង វ​ណ្ណី នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា វេលា​ម៉ោង​០៧ និង​២០​នាទី​ព្រឹក កម្លាំង​សមត្ថកិច្ច​មាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ សហការ​គ្នា​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​ប្រណីត​មួយ​គ្រឿង នៅ​ចំណុច​ភូមិ​ដប់​បាត សង្កាត់​លលក​.​ស ក្រុង​ពោធិ៍សាត់ ហើយ​បាន​សណ្ដោង​យក​ទៅ​ដាក់​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់ ។

ខ​ណៈកំពុង​ធ្វើ​ដំណើរ​មក​ដល់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​កំពែង​ស្វាយ ឃុំ​ស្នាម​ព្រះ​ស្រុក​បាកាន ស្រាប់តែ​ក្រុម​ជនល្មើស​មួយ​ក្រុម មាន​គ្នា​៥​នាក់ ជិះ​រថយន្ត​ISUZU​មួយ​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង មក​កៀរ​រថយន្ត​សមត្ថកិច្ច បណ្ដាល​ឲ្យ​កំ​ពិត​បែក​ស្ដុ​ប​និង​កញ្ចក់ និង​បាន​គប់​ដែក​ស្បែង​ប្រវែង​កន្លះ​ម៉ែត្រ ចំ​មន្ត្រី​យោធា​ម្នាក់​របួស​ផង​ដែរ ។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ពួក​វា​បាន​គេចខ្លួន​បាត់

សូម​បញ្ជាក់​ថា រថយន្ត​ដឹក​បទល្មើស​នោះ ម៉ាក​កាម​រី​ឆ្លាម​ពណ៌​.​ស្ករ គ្មាន​ស្លាក​លេខ​ដឹកឈើ​គ្រញូង​ចំនួន​២៧៨ ដុំ​ទម្ងន់​៦៣៣​គ​ក្រ​ស្មើនឹង​០,៥២៧​ម៉ែ​ត​គូប ។ ទាំង​រថយន្ត​និង​ឈើ​ក្រ​ញូ​ង​បាន​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់ ចំណែក​ក្រុម​ប៉ុនប៉ង​មនុស្សឃាត និង​រំដោះ​យក​វត្ថុ​តាង​នោះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ។